ដំបូង​គេ​ក្នុង​លោក វៀតណាម​អាច​ធ្វើ​បាន​ហើយ ការ​វះ​កាត់​ប្តូរ​ដៃ​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត

ដំបូង​គេ​ក្នុង​លោក វៀតណាម​អាច​ធ្វើ​បាន​ហើយ ការ​វះ​កាត់​ប្តូរ​ដៃ​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត

មន្ទីរពេទ្យ​យោធា ១០៨ ដែល​ស្ថិត​ក្នុង​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​ថ្មីៗ​នេះ​ទើប​តែ​សម្រេច​ជោគជ័យ​លើ​ការ​វះកាត់​ប្តូរ​ដៃ​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ផ្សេង​ទៀត​បាន ហើយ​វា​គឺ​ជា​ការ​វះកាត់​ជោគជ័យ​ដំបូង​គេ​បង្អស់​ក្នុង​ពិភពលោក និង​មិន​ទាន់​មាន​ប្រទេស​ណា​ធ្លាប់​ធ្វើ​បានពីមុនមកទេ។

Limb 1582530800 4108 1582531639_r_680
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

នោះ​គឺ​បុរស​វ័យ ៣១ ឆ្នាំ មាន​ឈ្មោះ Pham Van Vuong ដែល​លោក​បាន​បាត់បង់​ផ្នែក​ប្រអប់​ដៃ​ខាង​ឆ្វេង កាល​ពី ៤ ឆ្នាំ​មុន​ក្នុង​គ្រោះថ្នាក់​ការងារ​មួយ លុះ​កាល​ពី​ពេល​ថ្មីៗ​នេះ​លោក​បាន​ទទួល​ការ​បរិច្ចាគ​ផ្នែក​ដែល​បាត់បង់​នោះ​ពី​បុរស​ម្នាក់​ផ្សេង​ទៀត (លាក់​អត្តសញ្ញាណ) ដែល​រូប​គេ​ជួប​គ្រោះថ្នាក់​ដូច​គ្នា​ជាមួយ​នឹង​ម៉ាស៊ីន​ធ្វើ​ឥដ្ឋ ​(កាល​ពី​ថ្ងៃ​ទី ៣ មករា) ហើយ​ទាមទារ​ឲ្យ​កាត់​ដៃ​នោះ​ចោល ប្រសិន​ចង់​មាន​ជីវិត ប៉ុន្តែ​នៅ​ផ្នែក​ខ្លះ​អាច​ប្រើប្រាស់​បាន។

Su Kien Noi Bat Ngay 242 51 191152
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
Vietnam Successfully Performs World S
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

លុះ​មាន​ដំណឹង​បែប​នោះ​ភាគី​ខាង​គ្រួសារ​និង​សាមី​ខ្លួន​ផ្ទាល់​ក៏​ព្រមព្រៀង​ក្នុង​ការ​បរិច្ចាគ​ដៃ​ដែល​បាន​កាត់​នោះ​ឲ្យ​ទៅ​អ្នក​ដទៃ (គឺ​លោក Vuong) ហើយ​រហូត​មក​ទល់​ថ្ងៃ​ទី ២១ មករា​ក្រុម​គ្រូ​ពេទ្យ​បាន​បើក​ប្រតិបត្តិការ​វះកាត់ និង​ចំណាយ​ពេល ៨ ម៉ោង​យ៉ាង​ស្មុគស្មាញ​បំផុត រហូត​ទទួល​បាន​ជោគជ័យ។

ថ្លែង​ជុំវិញ​ការ​វះកាត់​នេះ​ប្រធាន​ពេទ្យ​លោក Mai Hong Bang បាន​និយាយ​ថា៖ “ការ​ប្តូរ​ដៃ​គឺ​វា​ពិបាក​ជាង​សរីរាង្គ​ដទៃ​ទៀត ព្រោះ​វា​មាន​គ្រោង​សាច់ដុំ និង​សន្លាក់​ច្រើន តែ​នេះ​ជា​ជោគជ័យ​ក្នុង​ការ​ប្តូរ​ដៃ​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​បាន ហើយ​ក៏​ជា​ផ្តល់​ពី​ម្ចាស់​ជំនួយ​ទាំង​ដែល​រូប​គេ​នៅ​មាន​ជីវិត​ដំបូង​គេ​ក្នុង​លោក​ផង​ដែរ”៕​

ប្រែសម្រួល៖ Knongsrok | ប្រភព៖ VNExpress

Loading...