ឡានក៏មានជិះ លុយក៏មានចាយ ប៉ុន្តែមិនចង់រៀបការនាំតែអស់លុយច្រើន ព្រោះសុភមង្គលមិនមែនឋិតនៅលើមង្គលការ​ ឬ​ក៏សែនព្រេន​ឡើយ – Kalib9 ជីវិតកម្សាន្ត | Pelklas

ឡានក៏មានជិះ លុយក៏មានចាយ ប៉ុន្តែមិនចង់រៀបការនាំតែអស់លុយច្រើន ព្រោះសុភមង្គលមិនមែនឋិតនៅលើមង្គលការ​ ឬ​ក៏សែនព្រេន​ឡើយ

ជីវិតគូអ្នកណាៗក៏ប្រាថ្នាចង់រួមរស់ជាមួយគ្នាជាប្តីប្រពន្ធដោយមានការដឹងឮពីចាស់ទុំដែរ  ដោយពិធីមង្គលការគឺជាពិធីផ្លូវការមួយដែលគ្រប់គ្នាទទួលស្គាល់ថាជាពិធីពិសេសមួយសម្រាប់ជីវិតគូស្នេហ៍ទាំងឡើយ។

តែដោយសារតែការរៀបចំមង្គលការសម័យបច្ចុប្បន្នមានការចំណាយចាយវាយច្រើនណាស់  ដែលត្រូវការប្រាក់ច្រើន ​គូស្នេហ៍ខ្លះក៏ពន្យារពេលរៀបការ ​ឯគូស្នេហ៍ខ្លះសុខចិត្តសែនព្រេនបន្តិចបន្តួចក្រោមការដឹងឮពីចាស់ទុំ។

ជាក់ស្តែងមង្គលការតូចធំ ​ឬការសែនព្រេនមិនបានបញ្ជាក់ពីសុភមង្គលឡើយ ​ដោយអ្នកខ្លះរៀបចំតូចធំយ៉ាងណាពេលមានបញ្ហាគង់តែបែក តែអ្នកខ្លះវិញនោះរៀបចំល្មមៗ ​ឬសែនព្រេនបែរជារស់នៅជាមួយក្តីសុខ ​ហេតុនេះហើយបានជាថ្មីៗនេះមានគូស្នេហ៍មួយគូ ​ដែលគេដឹងថាជាអ្នកមានជីវភាពធូធារបែរជាសុខចិត្តសែនព្រេនបន្តិចបន្តួចព្រោះមិនចង់ចំណាយច្រើន ​ម្យ៉ាងយល់ថាសុភមង្គលមិនស្ថិតលើការរៀបការធំដុំឡើយ។

2

តាមរយៈគណនី​ហ្វេសប៊ុក​ រតនម្បិយោ​ ហាត់​ណាក់​ បាន​​រៀប​រាប់​​ថា​៖ «ឡានក៏មានជិះ លុយក៏មានចាយ ប៉ុន្តែគាត់មិនចង់រៀបការដូចគេ​ នាំតែអស់លុយច្រើន សុភមង្គលមិនមែនឋិតនៅលើមង្គលការ​ ឬ​ក៏សែនព្រេន​ឡើយ​ គឺឋិតនៅលើអ្នកទាំងពីរចេះផ្ដល់ស្នាមញញឹមដល់គ្នានឹងគ្នា ជូនពរប្អូនទាំងពីរឱ្យចេះស្រលាញ់​ មើលថែគ្នាដល់ចាស់រៀងៗខ្លួន

ពួកគាត់មិនមែនជាអ្នកក្រទេ ប៉ុន្តែ ពួកមិនចង់ការធំដុំនាំតែអស់លុយច្រើនចឹង ហើយគាត់សែនព្រេនតែមួយព្រឹក​ សល់លុយទុកប្រាកបមុខរបរផ្សេៗទៀត សុភមង្គលមិនមែនចាំបាច់តែការទោះបីសែនព្រែក៏ដោយ ឲ្យតែប្អូនទាំងពីរមានមេត្តាធម៌ដល់គ្នានឹងគ្នាទៅវិញទៅមក សុភមង្គលនឹងមានដល់ប្អូនៗជានិច្ចមិនខាននោះឡើយ»៕

1