ស្រលាញ់គ្នាជិត៣ឆ្នាំ ​តាំងពីជិះម៉ូតូ២នាក់មានលុយតែ១ម៉ឺនរៀលក្នុងខ្លួន ​ពេលនេះតស៊ូរហូតមានអ្វីគ្រប់យ៉ាងគួរឱ្យសរសើរ

ថ្មីៗនេះនៅលើបណ្តាញហ្វេសប៊ុក មានគូស្នេហ៍មួយគូបានធ្វើឱ្យមនុស្សជាច្រើនកោតសរសើរខ្លាំងចំពោះប្រវត្តិស្នេហាអ្នកទាំង២ ​ដែលស្រលាញ់គ្នាតាំងពីបាតដៃទទេរ រហូតមានបានរួមគ្នា ​ដោយកាលដំបូងពួកគេជិះត្រឹមម៉ូតូជាមួយគ្នា ​ទាំងខ្លួនមានតែលុយ១ម៉ឺនរៀលក៏មាន។

គណនីហ្វេសប៊ុក  Sovan Tola បានរៀបរាប់ពីប្រវត្តិស្នេហារបស់ខ្លួនថា៖ « ថ្ងៃនេះចង់រៀបរាប់បន្តិចចុះ៖ ពួកយេីងស្រលាញ់គ្នារយៈពេលជិត 3ឆ្នាំហេីយខ្វះតែប៉ុន្មានថ្ងៃទៀតទេ ចាប់ផ្តេីមពីបាតដៃទទេជាមួយគ្នាទាំងត្រដាបត្រដួស ខ្ញុំចាំច្បាស់ណាស់ថ្ងៃមួយនោះ ជិះម៉ូតូ២នាក់មានលុយក្នុងខ្លួនតែ 10,000រៀលទេ ជិះបណ្តេីរគិតគ្នាបណ្តេីរថាត្រូវហូបអី ហេីយតេីថ្ងៃមុខទៀតទៅជាយ៉ាងណា

ដោយសារតែការលំបាកនោះហេីយ ទេីបធ្វេីអោយពួកខ្ញុំខិតខំមកដល់ថ្ងៃនេះ គាត់លក់ Online ដំបូងបានតិចតួចៗហេីយអ្វីដែលសំខាន់ គ្មានអ្នកដឹកខ្ញុំធ្វេីការផងឆ្លៀតដឹកផងតស៊ូណាស់ ទំរាំមកដល់សព្វថ្ងៃ ប៉ុន្តែរាល់ថ្ងៃក៏មិនទាន់មានអីណាស់ណាដែរគ្រាន់តែពួកយើងប្រសើរជាងមុនច្រេីន» ហេីយបេីសួរថាតេីពួកខ្ញុំស្រលាញ់គ្នាដែលឈ្លោះគ្នាទេ?

1

ចម្លេីយ៖ ស្រលាញ់គ្នាយ៉ាងណាក៏គង់តែឈ្លោះគ្នាដែរ ពិបាកកាន់តែខ្លាំងឈ្លោះគ្នាក៏កាន់តែខ្លាំងដែរ ការពិបាកវាធ្វេីអោយអារម្មណ៍យេីងម៉ួរម៉ៅធ្វេីអ្វីក៏មិនត្រូវចិត្ត បេីនិយាយរឿងឈ្លោះគ្នាវិញ ឈ្លោះផ្អេីលអស់អាណាព្យាបាលទាំងសងខាង តែអ្វីដែលសំខាន់មនុស្សស្រលាញ់គ្នាតាំងពីកំសត់កម្រជាមួយគ្នា ឈ្លោះគ្នាយ៉ាងណាក៏មិនបែកគ្នាដែរ លុះត្រាតែលួចក្បត់មានមនុស្សទី៣ អានឹងបែកគ្នាលឿនណាស់ ក៏ប៉ុន្តែពួកខ្ញុំឈ្លោះគ្នាយ៉ាងណា ក៏មិនដែលចេះហែកហួរផុសតាមFacebookដែរ ព្រោះមនុស្សច្រេីនណាស់ចាំច្រណែនយេីង ចាំសេីចចម្អកយេីង ចាំមេីលតែយេីងលិចលង់ទេ អានឹងពួកវាសប្បាយចិត្តហេីយ។

2

ការតបស្នងជាមួយមនុស្សប្រភេទនឹងងាយស្រួលណាស់ ពួកវាឈឺចាប់ ម៉ួរម៉ៅក្តៅក្តិត នៅមិនសុខទេពេលឃេីញយេីងមានក្តីសុខ ចឹងហេីយ ការជោគជ័យរបស់យេីងគឺការសងសឹកដ៏ល្អបំផុត មួយវិញទៀត បើចង់ស្រលាញ់គ្នាបានយូរត្រូវមានមួយខ្លាំងមួយខ្សោយតែសម្រាប់ខ្ញុំខ្សោយសម្រាប់គាត់ជានិច្ចព្រោះមិនចង់ឃើញទឹកភ្នែកគាត់ទេ បើនូវតែមានៈខ្លាំងរៀងខ្លួនគឺមិនយូរទេ។ ថ្ងៃមួយបេីសិនជាអ្នកជួបមនុស្សម្នាក់ដែលមិនខ្វល់ពីអតីតកាលរបស់អ្នក និង ព្រមទទួលយកបច្ចុប្បន្នកាល មិនខ្វល់ថាអ្នកមាន ឫ ក្រហេីយចាប់ផ្តេីមសាងអនាគតជាមួយគ្នាដូច្នោះហេីយសូមអ្នកថែរក្សារក្តីស្រលាញ់នោះអោយបានល្អ ខ្ញុំហ៊ាននិយាយថាមនុស្សបែបនឹងអ្នកមិនងាយនឹងជួបទេ Davy Mey » ៕

8

3

6

4

5