គួរជឿអត់? ​ឆ្នាំបណ្តាសារ ដែលបញ្ចប់ដោយលេខ៩ ​តែងតែមានរឿងអាក្រក់កើតឡើងនៅក្នុងប្រទេសចិន?

ដូចដែលយើងបានដឹងហើយថាបច្ចុប្បន្នវីរុសកូរ៉ូណា  Covid-19  ដែលបានផ្ទុះចេញពីទីក្រុងវ៉ូហានប្រទេសចិន បានក្លាយជាវីរុសដែលរាលដាលលើប្រទេសជាច្រើនជុំវិញពិភពលោក ​ដែលវីរុសនេះបានធ្វើឱ្យប្រទេសចិនជួបវិបត្តិយ៉ាងធ្ងន់ធ្ងរលើគ្រប់វិស័យ។

អ្វីដែលនឹកស្មានមិនដល់ កាលពីដើមឆ្នាំ ២០១៩ លោកប្រធានាធិបតីចិន ស៊ី ជីនពីង ធ្លាប់បានព្រមានកម្មាភិបាលបក្សកុម្មុយនិស្តចិនរបស់លោកឱ្យធ្វើការត្រៀមសម្រាប់ឧប្បត្តិហេតុ នានាដែលអាចកើតឡើង និងមិនអាចគ្រប់គ្រងបាន ទៅតាមជំនឿរបស់លោក ដែលធ្លាប់កើតមានលើប្រទេសចិនកន្លងមក ( black swans and gray rhinos) ។

Https___s3 Ap Northeast 1.amazonaws.com_psh Ex Ftnikkei 3937bb4_images_1_8_0_5_25205081 5 Eng GB_20200226chinaupclose3

យោងទៅតាមប្រវត្តិសាស្រ្តនានារបស់ប្រទេសចិនកន្លងមកបានឱ្យដឹងថា ​ប្រទេសចិនតែងតែប្រឈមមុខនឹងព្រឹត្តិការណ៍ និងវិបត្តិធ្ងន់ធ្ងរ រាល់ឆ្នាំដែលបញ្ចប់ទៅដោយលេខ៩ មានឆ្នាំ ១៩៤៨ ១៩៧៩ ១៩៨៩ និងឆ្នាំ ២០១៩នេះតែម្តង ។

# ឆ្នាំ ១៩៤៩

កាលពី  ៧១ ឆ្នាំមុន គឺជាឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិនដែលផ្តើមចេញពីការធ្វើសង្គ្រាម និងការបង្ហូរឈាមទូទាំងប្រទេសចិន។

49

# ឆ្នាំ ១៩៧៩

នៅក្នុងឆ្នាំនោះផងដែរ ​គឺជាឆ្នាំដែលមានការផ្ទុះសង្គ្រាមរវាងចិន និងវៀតណាមក្នុងឆ្នាំ ១៩៧៩ ដែលអាចនិយាយថាជាវិបត្តិសង្គ្រាមមួយដ៏ធំ រួមដៃពីបរទេស។

79

# ឆ្នាំ ១៩៨៩

នៅប្រទេសចិនក៏មានការរង្គោះរង្គើរ និងភាពរញ៉េរញ៉ៃអសន្តិសុខខ្លាំង នៅក្នុងការបង្ក្រាបនៅ ធានអានមិន (Tiananmen Square) ក្នុងឆ្នាំ ១៩៨៩ ។

89

#  ឆ្នាំ ២០១៩

-នៅដើមឆ្នាំ ២០១៩ លោកប្រធានាធិបតី ស៊ីជីនពីង ក៏ធ្លាប់បានព្រមានកម្មាភិបាលបក្សកុម្មុយនិស្តចិនរបស់គាត់នៅចុងខែមករា ឆ្នាំ ២០១៩ ឱ្យត្រៀមខ្លួនសម្រាប់ឧប្បត្តិហេតុដែលមិនបានមើលឃើញទុកជាមុន និង រឿងរ៉ាវដែលមិនអាចគ្រប់គ្រងបាននៅឆ្នាំក្រោយ។

-សង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន រួមទាំងបាតុកម្មនៅហុងកុងត្រូវបានកើតឡើងធំរាលដាលនៅក្នុងឆ្នាំ ​២០១៩ ដូចគ្នា

Unnamed

-ហើយបញ្ហាដ៏ធំបំផុតដែលធ្វើឱ្យរង្គោះរង្គើរដល់ពិភពលោក គឺបានចាប់ផ្ដើមនៅខែធ្នូ ឆ្នាំ ២០១៩ ដោយប្រទេសចិនបានកើតវិបត្តិ វីរុស COVID-19 ផ្ទុះឡើងក្នុងទីក្រុងវូហាន ដែលបន្ទាប់មកបានរីករាលដាលទៅគ្រប់តំបន់នៃប្រទេសចិន និង បន្តរាលដាលដល់ប្រទេសផ្សេងៗទៀតទូទាំងពិភពលោក។

China's President Xi Attends A Signing Ceremony With King Of Jordan Abdullah II At The Great Hall Of The People In Beijing

-វិបត្តិវីរុសថ្មីនេះបានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិប្រទេសចិនទាំងមូល  ធ្វលឱ្យសម័យប្រជុំប្រចាំឆ្នាំនៃសភាប្រជាជនជាតិដែលជាសភារបស់ប្រទេសចិនត្រូវបានពន្យារពេល ​ធ្វើឱ្យវីរុសរាល់ដាលដល់ប្រទេសជាច្រើនជុំវិញពិភពលោក ​ពិសេសជនជាតិចិនត្រូវបានគេរើសអើងផងដែរ៕

ដកស្រង់ចេញពីប្រភព៖ newsin.asia

Https___s3 Ap Northeast 1.amazonaws.com_psh Ex Ftnikkei 3937bb4_images__aliases_articleimage_4_4_8_1_25201844 1 Eng GB_RTS33DBZre

Https___s3 Ap Northeast 1.amazonaws.com_psh Ex Ftnikkei 3937bb4_images__aliases_articleimage_3_1_1_3_25203113 1 Eng GB_RTS32BCQre2

Face Masks 650x375