មានសង្ឃឹមហើយអ្នកកើតជំងឺទឹកនោមផ្អែម! ​អ្នកវិទ្យាសាស្រ្តបានពិសោធន៍ព្យាបាលជំងឺទឹកនោមផ្អែមឱ្យកណ្តុរជាសះស្បើយត្រឹម២សប្តាហ៍ – Kalib9 ជីវិតកម្សាន្ត សម្រស់និងសុខភាព | Pelklas

មានសង្ឃឹមហើយអ្នកកើតជំងឺទឹកនោមផ្អែម! ​អ្នកវិទ្យាសាស្រ្តបានពិសោធន៍ព្យាបាលជំងឺទឹកនោមផ្អែមឱ្យកណ្តុរជាសះស្បើយត្រឹម២សប្តាហ៍

ជំងឺទឹកនោមផ្អែមទាំងប្រភេទទី១ ​និងទី២  ត្រូវបានដឹងថាជាជំងឺមួយដែលកើតមានច្រើនចំពោះប្រជាជនខ្មែរបច្ចុប្បន្នរួមទាំងជំងឺលើសឈាម ​ដោយការកើតជំងឺទាំងនោះបណ្តាលពីរបបអាហារទទួលទាន និងរបៀបរស់នៅប្រចាំថ្ងៃ។

នៅក្នុងនោះមិនទាន់មានថ្នាំ ​ឬវិធីព្យាបាលនៅឡើយនោះទេសម្រាប់អ្នកជំងឺទឹកនោមផ្អែម ​ដោយត្រឹមមានថ្នាំបញ្ចុះជាតិស្ករ ​ដែលត្រូវលេបអស់មួយជីវិត ​និងការចាក់អាំងស៊ុយលីនប៉ុណ្ណោះ  ដែលអាចទប់ទល់ និងជួយសុខភាពអ្នកកើតជំងឺទឹកនោមផ្អែម។

យ៉ាងណា ​ពេលនេះអាចថាជារឿងមួយដ៏រីករាយ ​ដោយពេលនេះអ្នកវិទ្យសាស្តបានរកឃើញវិធីព្យាបាលជំងឺទឹកនោមផ្អែមហើយ ​ថែមទាំងពិសោធន៍ព្យាបាលឱ្យកណ្តុរមួយក្បាលជាសះស្បើយត្រឹមតែរយៈពេល២សប្តាហ៍ផងដែរ។

25363234 8059723 Image A 35_1582995604465

ដោយការស្រាវជ្រាវរនេះ ​ត្រូវបានកឃើញដោយអ្នកវិទ្យាសាស្រ្តមួយរូប នៅក្នុងសកលវិទ្យាល័យ  Washington University School of Medicine ក្នុងរដ្ឋ St. Louis សហរដ្ឋអាមរិច ​ថែមទាំងបានប្រកាសឱ្យដឹងកាលពីថ្ងៃទី ​២៤  កុម្ភៈ ថាបានព្យាបាលកណ្តុរមួយក្បាលដោយជោគជ័យ ដោយប្រើវិធី បំលែង ​Stem Cells  ឈាមរបស់មនុស្សជាអាំងស៊ុយលីន ​ដើម្បីព្យាបាលជំងឺទឹកនោមផ្អែមឱ្យជាសះស្បើយប្រើពេលត្រឹម២សប្តាហ៍ប៉ុណ្ណោះ។

25363288 8059723 Image M 48_1582998417961

Lab Mouse Feature

គួរឱ្យដឹងផងដែរថា ​វិធីពិសោធន៍លើកដំបូងដ៏ជោគជ័យលើសត្វកណ្តុរនេះ បានធ្វើឱ្យអ្នកវិទ្យាសាស្រ្តមានសង្ឃឹមថានឹងអាចព្យាបាលលើមនុស្សបាន ​ហើយវាក៏បានក្លាយទៅជាក្តីសង្ឃឹមសម្រាប់អ្នកជំងឺទឹកនោមផ្អែម ​៤០០លាននាក់ទូទាំងពិភពលោកផងដែរ៕

ប្រភព៖ ​DailyMail

25363616 8059723 Image A 50_1582998475635

25363372 8059723 Image A 49_1582998459458

1583001261_341_Scientists In St. Louis Cure Diabetes In Mice In Just