តោះ! មកយល់ដឹងពីរោគសញ្ញា និងមូលហេតុខ្យល់-គ ដើម្បីកុំឱ្យមានការយល់ច្រលំទៀត

ជំងឺ ខ្យល់គ ជារោគសញ្ញានៃជំងឺមួយដែលធ្វើឱ្យអ្នកជំងឺងងឹតមុខ វិលមុខ ចង់ក្អួត និងសន្លប់បាត់ស្មារតី ដោយមានឈ្មោះជាភាសាអង់គ្លេស Syncope  ​គឺជាអាការដែលប្រជាជនខ្មែរឧស្សាហ៍ជួបប្រទះប្រចាំថ្ងៃ  ដោយពេលខ្លះមានអាការមិនសូវធ្ងន់ធ្ងរ ​តែអ្នកខ្លះអាចនឹងខ្យល់-គ ​រហូតដល់បាត់បង់អាយុជីវិតក៏មានប្រសិនជាមិនបានធ្វើការជួយសង្គ្រោះឱ្យទាន់ពេលវេលា។

អាការខ្យល់-គ នេះកើតឡើងដោយសារការធ្លាក់ចុះនៃលំហូរឈាមទៅកាន់ខួរក្បាល ​រួចវានឹងបណ្តាលឱ្យអ្នកបាត់បង់ស្មារតី ធ្លាក់ ឬដួលទៅលើដី ដោយពេលនោះឈាមអាចនឹងចាប់ផ្តើមហូរទៅកាន់ខួរក្បាលច្រើនវិញដែលធ្វើឱ្យអ្នកដឹងខ្លួនធម្មតាវិញ។

Unnamed

# មូលហេតុខ្យល់គ

-ដោយសារតែប្រពន្ធ័ប្រសាទ ដែលបានបណ្តាលឱ្យយចង្វាក់បេះដូងដើរយឺត និងសរសៃឈាមរីក ជាលទ្ធផលធ្វើឲ្យឈាមនៅក្នុងរាងកាយចាល់នៅផ្នែកខាងក្រោមនៃរាងកាយ និងមានឈាមតិចទៅកាន់ខួរក្បាល។ បញ្ហាប្រពន្ធ័ប្រសាទនេះអាចកើតឡើងដោយរឿងជាច្រើនរួមទាំងស្ត្រេស ការឈឺចាប់ ការភ័យខ្លាច ក្អកដំនកដង្ហើម និងការនោម។

-សម្ពាធឈាមធ្លាក់ចុះពេលអង្គុយ ឬឈរ ឬពេលប្តូរទីកន្លែង ដែលបញ្ហានេះអាចកើតឡើង ប្រសិនបើអ្នកក្រោកឈរឡើងយ៉ាងឆាប់រហ័សពេក ការខ្វះជាតិទឹក ឬដោយសារថ្នាំមួយចំនួនដូចជាអ្នកដែលមានសម្ពាធឈាមខ្ពស់ជាដើម។

-ការដួលសន្លប់ដែលបណ្តាលមកពីបញ្ហាប្រពន្ធ័ប្រសាទ ងាយស្រួលក្នុងការដឹងខ្លួន ដោយភាគច្រើនវាកើតឡើងចំពោះមនុស្សមួយចំនួនដែលឧស្សាហ៍ឆាប់ភ័យ និងតក់ស្លុត។ សន្លប់ពេលឃើញឈាមដោយសារតែការភ័យខ្លាច។

- ចរន្តបេះដូងដើរមិនប្រក្រតី ដោយបញ្ហាកត្តារាងកាយដូចជា ខ្វះអុកសីសែនទៅចិញ្ចឹមខួរក្បាល(Hypoxie) ខ្វះជាតិស្ករខ្លាំង(Hypoglycemie) ស្លាប់តន់ហន់(mort subites)ក្នុងករណីយឺតយ៉ាវនៃការជួយ មេតាប៉ូលីស(metabolisme)ក្នុងខ្លួនប្រែប្រួលខ្លាំង និងកត្តាផ្សេងៗទៀត ។

Emazoo_5ccdf03ef01c736e1ee9c726b526350b

ចំពោះមូលហេតុមួយចំនួននៃការដួលសន្លប់ខ្យល់-គ ដែលអាចធ្ងន់ធ្ងរមានដូចជា ៖

-បញ្ហាបេះដូង ឬសរសៃឈាមដូចជាដុំកំណកឈាមក្នុងសួត ចង្វាក់បេះដូងមិនប្រក្រតី បញ្ហាសន្ទះប្រើសបេះដូង ឬជំងឺបេះដូង។

- បញ្ហាប្រព័ន្ធប្រសាទដូចជាការប្រកាច់ ជំងឺដាច់សរសៃឈាមខួរក្បាល ឬជំងឺដែលកើតមានឡើងនៅពេលដែលលំហូរឈាមទៅកាន់ផ្នែកមួយនៃខួរក្បាលថយចុះ។

# វិធីសង្រ្គោះបឋមលើអ្នកខ្យល់-គ

- នាំអ្នកជំងឺចូលកន្លែងម្លប់ដែលមានបរិយាកាសល្អ ឬអាចបាំងម្លប់ឱ្យអ្នកជំងឺ

- បន្ធូរសម្លៀកបំពាក់អ្នកជំងឺឱ្យធូររលុងដើម្បីឱ្យងាយស្រួលដកដង្ហើម

- ជូតខ្លួនអ្នកជំងឺដោយទឹកធម្មតា

- ម៉ាស្សាដៃជើងឱ្យបានញឹកញាប់ដើម្បីឱ្យឈាមរត់ស្រួល

- ឱ្យអ្នកជំងឺផឹកទឹកបន្តិចបន្តួច

- ចុងក្រោយព្យាយាមនាំអ្នកជំងឺទៅមន្ទីរពេទ្យ និង

- ល្អបំផុតបន្ទាប់ពីជួយអ្នកជំងឺបានខ្លះៗហើយ ចាំបាច់ត្រូវបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យជាបន្ទាន់ សូមកុំទុកអ្នកជំងឺចោលព្រោះជំងឺនេះអាចឆក់យកជីវិតជនរងគ្រោះបានគ្រប់វិនាទី។

នៅក្នុងនោះផងដែសព្វថ្ងៃមានមនុស្សជាច្រើនបានយល់ច្រលំថាអ្នកដួលខ្យល់-គ ​គឺជាអ្នកផ្ទូកវីរុសកូរ៉ូណាថ្មី ​Covid-19  ទៅវិញ ​ការពិតជាមានភាពខុសគ្នាជាច្រើនដូចជា៖

- ដួលរឺសន្លប់រឺប្រកាច់ ដោយកត្តាច្រើនដូចជា កម្តៅក្នុងខ្លួនឡើងខ្លាំង(Hyperthemie) បញ្ហាអុកសីសែនក្នុងសួតតិចសម្រាប់ចិញ្ចឹមរាងកាយនិងខួរក្បាល(Hypoxie) បញ្ហាមេរោគក្នុងឈាមវាយប្រហារខ្លាំង(Septicemie) និង ខ្សោយតម្រងនោមធ្ងន់ធ្ងរ(Renal failure) ។

សំរាប់បញ្ហាផ្សេងៗដែលកើតឡើង ហើយអ្នកមិនច្បាស់ថាវាជារោគខ្យល់គ ឬវីរុស ​Covid-19  សូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 115 បើមានករណីសង្ស័យណាមួយ៕

Coworker Fainted Lay Down Back Couch Faints Aliat