ថ្ងៃណាទំនេររកទៅភ្លក់ម្តង! Cafe Amazon ដាក់អ្នកឆុងកាហ្វេតាៗយាយៗ បេះដូងនៅខ្ចី កំពុងផ្ទុះការគាំទ្រខ្លាំង

ថ្ងៃណាទំនេររកទៅភ្លក់ម្តង! Cafe Amazon ដាក់អ្នកឆុងកាហ្វេតាៗយាយៗ បេះដូងនៅខ្ចី កំពុងផ្ទុះការគាំទ្រខ្លាំង

ជា​ទូទៅ​តាម​បណ្តា​ហាង​លក់​កាហ្វេ​ស្លាកយីហោ​ធំ​តូច​ទាំង​អស់ គេ​រមែង​តែ​ជ្រើសរើស​អ្នក​ឆុង​កាហ្វេ (Barista) ទាំង​ភេទ​ប្រុស​ស្រី​ដែល​មាន​វ័យ​ស្រករ ២០ ឬ​អាច​ក្រោម​នោះ ហើយ​យក​អ្នក​មាន​រូប​សម្បត្តិ​សមរម្យ។

82028765_3223625810999068_4474608937424912384_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
82215630_3223625887665727_8460694628016848896_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ប៉ុន្តែ​ប្លែក​ខុស​ពី​គេ​សាខា​កាហ្វេ​អាម៉ាហ្សូន​ថ្មី​មួយ​នៅ​ឯ​ប្រទេស​ថៃ​ដែល​ទើប​តែ​បើក​សម្ភោធ​កាល​ពី​ពេល​ថ្មីៗ​នេះ គេ​ប្រទះ​ឃើញ​បាន​បង្កើត​នៅ​ទស្សនីយភាព​ប្លែក​ភ្នែក ដែល​នៅ​ពេល​ដែល​អ្នក​ដើរ​ចូល​ទៅ​គឺ​នឹង​ឃើញ​មាន​តែ​មនុស្ស​មាន​វ័យ​ចំណាស់​រាប់​ជា​លោក​តា​លោក​យាយ​ប៉ុណ្ណោះ​ដែល​ជា​អ្នក​បម្រើ​សេវាកម្ម។

82371178_3223624380999211_8164871651628941312_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
82414374_3223625997665716_8802142350500429824_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
82626479_3223626140999035_6118978591658082304_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
82769689_3223624577665858_1224745336459755520_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ប្រភព​ពី​ទំព័រ​ផ្លូវការ​បាន​សង្កត់​ធ្ងន់​ថា​នេះ​ជា​ការ​ផ្តល់​ឱកាស​សម្រាប់​ជន​ចាស់​ជរា​ដែល​ត្រូវ​ការ​ការងារ​ធ្វើ ណា​មួយ​ការងារ​នេះ​ក៏​មិន​ជា​តម្រូវ​ប្រើប្រាស់​កម្លាំង​ខ្លាំង​អ្វី​នោះ​ដែរ។ ពាក្យ​ចាក់​ដោត​មួយ​ម៉ាត់​ដែល​គេ​និយាយ​ថា៖ “Barista ​ចាស់​តែ​វ័យ ប៉ុន្តែ​បេះដូង​គឺ​នៅ​តែ​ត្រជាក់​ជានិច្ច”៕

ប្រែសម្រួល៖ Knongsrok | ប្រភព៖ Cafe Amazon

Loading...