បុណ្យសង្រ្កានថៃ អាចនឹងត្រូវលុបចោលស្របពេលដែលវីរុស COVID-19 បានវាយលុកស្ទើរជុំវិញសកលលោក !

ថៃ ៖ ពិធីបុណ្យសង្រ្កានរបស់ថៃ ដែលប្រារព្ធស្របពេលដែលពិធី​បុណ្យចូលឆ្នាំប្រពៃណីថៃ គឺដូចទៅនឹងកម្ពុជា​ ដែរ ដូចនេះហើយ ថៃ តែងតែប្រព្រឹត្តិទៅជារៀងរាល់ឆ្នាំ​នៅទូទាំងប្រទេសថៃតែម្ដង ។

Photo_2020 03 04_14 57 01

តែថ្មីៗនេះមានការវាយលុករបស់វីរុស COVID-19 បានធ្វើឱ្យប្រទេសថៃក៏ដូចជាប្រទេសមួយចំនួនទៀតត្រូវលុបចោលកម្មវិធីបុណ្យជាតិធំៗផងដែរ ។

ពេលនេះអ្នកនាំពាក្យរបស់ ក្រសួង​ទេសចរណ៍ និង កីឡា ថៃ លោក Khananart  Muennu បាននិយាយថា​ «ពិធីបុណ្យសង្រ្កានរបស់ប្រទេសថៃក្នុងឆ្នាំ ២០២០ អាចនឹងត្រូវលុបចោល​ បើសិនជាមេរោគ COVID-19 នៅតែបន្តរាលដាលខ្លាំងបន្ថែមទៀត »។

Photo_2020 03 04_14 57 04 768x512

ហើយលោកក៏បានបន្តទៀតដែរថា « ពួកយើងគឺកំពុងតែគិតអំពីវបញ្ហានេះដោយសារតែ កម្មវីធីធំៗរបស់ប្រទេសថៃគឺលុបចោលរួចមកហើយ »៕

Photo_2020 03 04_14 57 05 768x511