គិលានុបដ្ឋាយិកាជនជាតិចិនម្នាក់ ស្នើសុំរាជរដ្ឋាភិបាលចិនឱ្យជួយរកសង្សារសម្រាប់នាង ទុកជារង្វាន់ដល់នាងដែលបានធ្វើការអំឡុងពេលផ្ទុះឡើងនៃវីរុស Covid-19

វីរុស Covid-19 គឺមិនទាន់ស្ងប់ស្ងាត់នៅឡើយនោះទេ ដោយវីរុសមួយនេះកំពុងតែវាយលុកនិងបង្កជាហានិភ័យជុំវិញពិភពលោក។ អ្នកដែលក្លាហានហ៊ានប្រឈមមុខនឹងវីរុសនេះគឺមានតែក្រុមគ្រូពេទ្យប៉ុណ្ណោះដែលខិតខំប្រចាំការពេញ ២៤ ម៉ោងដើម្បីជួយនិងថែរក្សាអ្នកជម្ងឺ។

ដោយឡែកគឺមានគិលានុបដ្ឋាយិកាម្នាក់ឆ្លៀតឪកាសនេះដើម្បីស្នើសុំរាជរដ្ឋាភិបាលចិនឲជួយនាងដើម្បីតបស្នងនូវការខិតខំប្រឹងប្រែងរបស់នាងក្នុងអំឡុងពេលដែលនាងបានរួមចំណែកមើលថែអ្នកជម្ងឺនិងប្រយុទ្ធប្រឆាំងនឹងជម្ងឺមួយនេះ។

Tian

គិលានុបដ្ឋាយិកានោះមានឈ្មោះថា Tian Fangfang ដែលនាងក្លាហានហ៊ានប្រឈមមុខនឹងវីរុសមួយនេះដោយនាងជាគិលានុបដ្ឋាយិកានៅខេត្ត Hunan ប្រទេសចិន។ នាងបានបង្ហោះរូបរបស់នាងនៅលើបណ្ដាញសង្គម Weibo ជាមួយនឹងឈុតការពារវីរុសដោយនាងបានកាន់ក្រដាសមួយដោយសរសេរថា៖ "រាជរដ្ឋាភិបាលគួរតែរកសង្សារឲខ្ញុំម្នាក់ បន្ទាប់ពីយកឈ្នះលើវីរុសមួយនេះ"

Bopren 768x1193


យោងតាមគេហទំព័រ Unilad បានឲដឹងថា Tian មានភាពភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីរូបរបស់នាងផ្ទុះឡើងនិងល្បីខ្លាំងតាមរយៈបណ្តាញសង្គមមួយនេះ។ មហាជនជាច្រើនមានការចាប់អារម្មណ៍នឹងប្រធានបទមួយនេះ ដោយពួកគេរង់ចាំមើលថាពេលណានាងនឹងបានសង្សារដូចក្ដីបំណង។

Fangfang

Tian ពុំបានលេងសើចនោះឡើយដោយនាងបាននិយាយថានាងចង់បានសង្សារដែលមានកម្ពស់ខ្ពួសដោយនាងមានកម្ពស់ត្រឹមតែ ១.៦៨ម ប៉ុណ្ណោះ។ នាងបានបន្ថែមទៀតថា៖ "ខ្ញុំពិតជាចង់បានសង្សារពិតមែន ប៉ុន្តែពេលនេះ កាតព្វកិច្ចនាងខ្ញុំគឺត្រូវប្រយុទ្ធប្រឆាំងនឹងវីរុសមួយនេះហើយខ្ញុំត្រូវជួយប្រជាជនទាំងអស់ឲរួចផុតពីវីរុសដ៏កាចសាហាវមួយនេះ"៕​

Tainfanf 768x1298

ប្រភព៖ Unilad