ផុតព្រួយបារម្ភហើយ! ដំណឹងល្អភ្ញាក់ផ្អើល អ្នកនាំពាក្យរដ្ឋាភិបាលបានឱ្យដឹងថា ថ្នាំវ៉ាក់សាំងការពារ ​Covid-19 នឹងដឹកពីចិនមកស្រុកខ្មែរចុងខែមីនានេះហើយ

ថ្មីៗនេះដោយសារតែមានជនជាតិខ្មែរមួយរូបបានឆ្លងវីរុស ​Covid-19  ពីជនជាតិជប៉ុន បានធ្វើឱ្យមហាជនមានការព្រួយបារម្ភខ្លាំង ​ខ្លាចការរាលដាលនៃវីរុសនេះ  ដោយនាំគ្នាទិញស្បៀង ​ទិញម៉ាស ​ទឹកលាងដៃ​ និងអាល់កុលជាច្រើនដើម្បីការពារសុខភាព។

ទោះជាយ៉ាងណាអាចជារឿងមួយដ៏រីករាយ ​នាព្រឹកថ្ងៃទី ​៩ ​ខែមីនា​ ឆ្នាំ ២០២០​ នេះ អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ី​ផា​ន ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋា​ភិបាល បាន​ប្រកាស​បញ្ជាក់​នៅក្នុងការ​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មានថា ប្រទេស​ចិន​បាន​រក​ឃើញ​ថ្នាំ​សម្រាប់​ការពារ​ ​Covid-19 ហើយ នឹង​នាំ​មក​កម្ពុជា​នៅ​ចុងខែ​មីនា​នេះ​។

D645920e395fedad7bbbed0eca3fe2e0 18

បន្ថែមពីនោះរាជរដ្ឋាភិបាល​កម្ពុជា បាន​ត្រៀម​ប្រាក់​៤០០​លាន​ដុល្លារ​អា​មេ​រិ​ក ដើម្បី​ព្យាបាលវីរុស ​Covid-19  ពិសេសសម្តេច ហ៊ុន សែន ប្រកាសនឹងអញ្ជើញទៅកាន់ខេត្តសៀមរាបឆាប់ៗនេះដើម្បី​កុំ​ឱ្យពលរដ្ឋ​ភ័យ​ខ្លាច និងលើកទឹកចិត្តពលលរដ្ឋផងដែរ។

គួរឱ្យដឹងផងដែរថា ​ព័ត៌មាននេះ ​ជាព័ត៌មានច្បាស់ការ ក្រោមការលើក​ឡើង​របស់​អ្នកនាំពាក្យ​របស់​រាជរដ្ឋាភិបាល​ក្នុង​សន្និសីទ​សារ​ព័​ត៌មាន​រៀបចំ​ដោយ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា៕

D67d8ab4f4c10bf22aa353e27879133c 9

3416a75f4cea9109507cacd8e2f2aefc 13 780x455