Covid-19 មិនស្គាល់អ្នកមាន ​ឬសេដ្ឋីនោះទេ! ​សូម្បីតែកូនសេដ្ឋីវៀតណាម ​និងជាតារាម៉ូឌែលលំដាប់បរទេស ​ក៏រកឃើញថាផ្ទុកវីរុសនេះពេលត្រលប់ពីកម្មវិធីធំវិញ – Kalib9 ជីវិតកម្សាន្ត | Pelklas

Covid-19 មិនស្គាល់អ្នកមាន ​ឬសេដ្ឋីនោះទេ! ​សូម្បីតែកូនសេដ្ឋីវៀតណាម ​និងជាតារាម៉ូឌែលលំដាប់បរទេស ​ក៏រកឃើញថាផ្ទុកវីរុសនេះពេលត្រលប់ពីកម្មវិធីធំវិញ

វៀតណាម៖ ពិតជារឿងមួយដ៏ភ្ញាក់ផ្អើលនឹកស្មានមិនដល់ ​ដែលសូម្បីតែកូនស្រីអ្នកជំនួញជាសេដ្ឋីប្រទេសវៀតណាម ​ថែមទាំងជាអ្នកបង្ហាញម៉ូតល្បីមួយរូប ​ក៏ស្រាប់តែរកឃើញថាបានឆ្លងវីរុស ​Covid-19  នេះដែរ។

E6cf0e569a7f9d177572f18c19d7c0b558cc6a24

ស្រីស្អាតល្បីឈ្មោះ ​ត្រូវបានគេស្គាល់ថាជាកូនអ្នកជំនួញជនជាតិវៀតណាមម្ចាស់​ក្រុមហ៊ុន​ដែកថែប​ ដែល​មាន​ទីតាំងនៅក្នុងប្រទេស​វៀតណាម​ និង​ទី​ក្រុងឡុងដ៏ល្បីឈ្មោះ ត្រូវបានគេដឹងថាមានឈ្មោះ Nga Nguyen អាយុ២៧ឆ្នាំ  បានរកឃើញតេស្ត ​Covid-19  វិជ្ជមានក្រោយពីបានចូលរួមការបង្ហាញម៉ូត Saint Laurent នៅទីក្រុងប៉ារីស និង Gucci នៅឯទីក្រុង ​Milan  ប្រទេសអ៊ីតាលី។

Photo_2020 03 09_19 02 03

កាលពីបង្ហាញម៉ូតនៅក្នុងកម្មវិធីធំខាងលើ  Nga  Nguyen  ក៏បានបង្ហោះរាល់សកម្មភាព ដែលនាងបានចូលរួមផងដែរ នៅលើគណនី Instagram របស់នាង តែក្រោយពីបានរកឃើញថានាងផ្ទុកវីរុស ​Covid-19  រូបទាំងនោះក៏ត្រូវបានលុបចោលភ្លាមៗតែម្តង។

Photo_2020 03 09_19 02 02 (2)

គួរឱ្យដឹងផងដែរថា ​គេនៅមិនទាន់ដឹងច្បាស់នៅឡើយនោះទេថា Nga  Nguyen  បានឆ្លងវីរុស ​Covid-19  នៅក្នុងកម្មវិធីដើរម៉ូត ​ឬយ៉ាងណានោះទេ ​ព្រោះពេលជាមួយគ្នានោះនាងក៏បានដើរកម្សាន្តនៅអឺរ៉ុបជាមួយប្អូនស្រីរបស់នាងឈ្មោះ Nguyen Hong Nhung អាយុ ២៦ ឆ្នាំដែរ  ដែលប្អូននាងក៏រកឃើញថាមានតេស្តវិជ្ជមាន ​Covid-19  ដូចគ្នា៕

ប្រភព៖ ​South China Morning Post

Caab39697221e3dfc2d7f6e91cd5fcc1bc98ca25