សូម្បីតែតារាថៃល្បី Matthew Deane បានប្រកាសថាខ្លួនមានផ្ទុកវីរុស Covid-19 ហើយ – Kalib9 ជីវិតកម្សាន្ត | Pelklas

សូម្បីតែតារាថៃល្បី Matthew Deane បានប្រកាសថាខ្លួនមានផ្ទុកវីរុស Covid-19 ហើយ

ដូចយើងបានដឹងរួចមកហើយថា ​វីរុសកូរ៉ូណា  Covid-19  បាននឹងកំពុងរាលដាលលើប្រទេសជាច្រើនពាសពេញពិភពលោក ​មិនថាមន្ត្រី ​ថ្នាក់ដឹកនាំ  តារាល្បីៗ ​និងតារាបរទេសលំដាបទេ ​ក៏មិនចៀសមិនផុតពីវីរុសឆ្លងនេះដែរ។

10341639_10152401215263599_4684542661166333315_n 561x540

កាន់តែភ្ញាក់ផ្អើល ​ពេលនេះនៅក្នុងប្រទេសថៃ ​មានព័ត៌មានរំជើបរំជួលមួយឱ្យដឹងថា ​តារាថៃល្បី លោក Matthew Deane Chanthavanij ដែលជាតារាចម្រៀង និងតារាសំដែង ដ៏ល្បីឈ្មោះ កូនកាត់ថៃ-អូស្ត្រាលី សញ្ជាតិថៃ បានឆ្លងវីរុស  Covid-19 កូវីដ-១៩ នេះហើយ។

Untitled

នេះបើយោងតាម  Instagram ផ្លូវការរបស់លោកមុននេះបន្តិចបានឱ្យដឹង ពីសុខភាពរបស់លោកប្រាប់ទៅដល់អ្នកគាំទ្រទាំងអស់របស់លោកពីបញ្ហានេះ ថាលោកកំពុងតែផ្ទុកវីរុសនេះ ​ហើយសំរាប់អ្នកដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយលោកក្នុងរយៈពេល២ ឬ៣ថ្ងៃនេះ សូមមានការប្រុងប្រយ័ត្នខ្ពស់ និងកុំភ្លេចតាមដានសុខភាព ​ឬតេស្តរកវីរុស ​Covid-19  ផង។

គួរឱ្យដឹងផងដែរថា ​ចំពោះព័ត៌មានថា  តារារូបនេះឆ្លងមកពីអ្នកណា ​ឬបណ្តាលពីការធ្វើដំណើរក្រៅប្រទេសឬយ៉ាងណានោះ ​លោកមិនទាន់បានបញ្ជាក់ឱ្យបានច្បាស់នៅឡើយនោះទេ៕

W580

E434