ហេតុអ្វីបានជាយើងចាំបាច់ត្រូវគេងផ្អៀងទៅខាងឆ្វេងដៃរបស់យើង? ទាំងនេះគឺជាមូលហេតុដែលយើងទាំងអស់គ្នាគួរតែដឹង!!!

ការគេងឱ្យបានគ្រប់គ្រាន់គឺជាមូលដ្ឋានគ្រឹះនៃសុខភាពល្អ។ លទ្ធផលដែលយើងមិនចង់បានជាច្រើនអាចកើតឡើងដោយសារតែកង្វះដំណេករួមទាំងគ្រោះថ្នាក់គ្រប់ប្រភេទ ហើយបាត់បង់មុខងារនៃការយល់ដឹង និងហានិភ័យខ្ពស់ចំពោះបញ្ហាដូចជា ជំងឺបេះដូង ដាច់សរសៃឈាមខួរក្បាល ទឹកនោមផ្អែម និងជំងឺលើសឈាមជាដើម។

ហើយដើម្បីបន្ថែមទៅលើការគេងមួយកម្រិតទៀតនោះ គឺថាវាមិនគ្រាន់តែជាការគេងបណ្ណោះទេ គឺអ្នកត្រូវតែគេងអោយបានលក់ស្រួលផងដែរ។ តាមពិតការគេងគឺមាន ៥ ដំណាក់កាល។ ដំណាក់កាលនីមួយៗដើរតួជាផ្នែកដ៏សំខាន់សម្រាប់ការគេងប្រកបដោយគុណភាព។ បើយោងតាមការសិក្សាបង្ហាញថា ការគេងនៅខាងឆ្វេងដៃរបស់អ្នកគឺជាជម្រើសល្អបំផុត។ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍នៃគេងផ្អៀងមកខាងឆ្វេងដៃរបស់អ្នក។

១. ប្រព័ន្ធឡាំហ្វាទិចរីកដុះដាល

ការគេងនៅផ្នែកខាងឆ្វេងរបស់អ្នកជួយឱ្យរាងកាយច្រោះកាកសំណល់តាមរយៈកូនកណ្តុរ។ នោះគឺដោយសារតែភាគច្រើននៃកូនកណ្តុររបស់យើងហូរទៅខាងឆ្វេងតាមរយៈបំពង់បង្ហូរទឹកភ្នែក។ ការគេងនៅចំហៀងនោះផ្តល់នូវកម្លាំងទំនាញដល់ដំណើរការនេះ។

វេជ្ជសាស្ត្រលោកខាងលិចគាំទ្រគំនិតនេះ ដោយមានភស្តុតាងបង្ហាញថាការគេងនៅខាងឆ្វេងធ្វើឱ្យប្រសើរឡើងនូវការបំផ្លាញសម្ភារៈកាកសំណល់ពីខួរក្បាលផងដែរ។ ក្នុងអំឡុងពេលងងុយគេង ខួរក្បាលរបស់អ្នកប្រើសារធាតុរាវ cerebrospinal ដើម្បីលុបជាតិពុល និងកាកសំណល់ផ្សេងៗដោយប្រើប្រព័ន្ធឡាំហ្វាទិចដើម្បីរំកិលវាចេញ។ ការគេងនៅខាងស្តាំត្រូវបានគេគិតថា ជាការរារាំងលំហូរទឹករងៃនេះ។

២. ធ្វើអោយប្រសើរឡើងនូវការរំលាយអាហារ

វាធ្លាប់ត្រូវបានគេចាត់ទុកថាមិនល្អក្នុងការញ៉ាំចំណីអាហារមុនពេលចូលគេងពីព្រោះការរំលាយអាហារធ្វើដំណើរការយឺតៗ។ ឥឡូវយើងដឹងថានេះមិនមែនជាការពិតនោះទេ។ ការរំលាយអាហារនៅតែបន្តហើយមិនត្រឹមតែប៉ុណ្ណោះទេរាងកាយរបស់អ្នកត្រូវការបរិមាណឥន្ធនៈជាក់លាក់ដើម្បីជំរុញដំណើរការសំខាន់ៗដែលកើតឡើងក្នុងពេលគេងនោះ។

ការគេងនៅខាងឆ្វេងអាចជួយដល់ការរំលាយអាហារ ព្រោះវាអនុញ្ញាតឱ្យអាហារធ្វើចលនាបានយ៉ាងងាយស្រួលតាមរយៈទំនាញផែនដី ចូលទៅក្នុងពោះវៀនធំរបស់អ្នក។ ក្រពះរបស់យើងក៏ស្ថិតនៅខាងឆ្វេងផងដែរ ដូច្នេះការគេងបែបនេះមានន័យថាសរីរាង្គធុនធ្ងន់នេះនឹងមិនស្ថិតនៅលើកំពូលលំពែងទេដែលអាចធ្វើឱ្យការបញ្ចេញអង់ស៊ីមលំពែងរបស់វាមានសារៈសំខាន់សម្រាប់ការរំលាយអាហារ។ ដូច្នេះការគេងចំហៀងខាងឆ្វេងអាចជួយឱ្យរាងកាយរបស់អ្នករៀបចំខ្លួនសម្រាប់ចលនារបស់ពោះវៀន។

៣.​ សុខភាពបេះដូង

ទំនាញផែនដីក៏អាចជួយឱ្យបេះដូងរបស់អ្នកធ្វើការកាន់តែមានប្រសិទ្ធភាពផងដែរ។ ដោយស្ថិតនៅផ្នែកខាងឆ្វេងនៃទ្រូងរបស់អ្នក បេះដូងកាន់តែងាយនឹងបញ្ចេញទឹករំអិលនៅពេលអ្នកគេងបែបនេះ។ ការគេងនៅខាងឆ្វេងមានន័យថាឈាមដែលចេញពីបេះដូងត្រូវបានជួយដោយទំនាញផែន ដី។

នៅពេលដែលអ្នកគេងនៅខាងឆ្វេង សម្ពាធនៃការបញ្ចេញឈាមរបស់បេះដូង ក៏បានធូរស្រាល ហើយងាយនឹងបញ្ជូនមកបេះដូងវិញផងដែរ។សរុបមកចរាចរឈាមអាចត្រូវបានធ្វើឱ្យប្រសើរឡើងជាមួយនឹងជំហរនេះ។

៤. ត្រូវបានណែនាំសម្រាប់ស្ត្រីមានផ្ទៃពោះ

ឈាមរត់ស្រួលគឺមានសារៈសំខាន់ណាស់ សម្រាប់ស្ត្រីមានផ្ទៃពោះ ពីព្រោះពួកគេកំពុងបញ្ជូនឈាមទៅរាងកាយដល់ទៅពីរ។ បរិមាណឈាមរបស់ស្ត្រីកើនឡើងក្នុងអំឡុងពេលមានផ្ទៃពោះដើម្បីផ្តល់ការផ្គត់ផ្គង់អោយបានគ្រប់គ្រាន់។ ការគេងបានត្រឹមត្រូវ មិនត្រឹមតែជួយធ្វើឱ្យឈាមមានចលនាស្រួលនោះទេ វាថែមទាំងជួយកាត់បន្ថយសម្ពាធនៃការរីកលូតលាស់របស់ស្បូននាងទៀតផង។

ការគេងមកផ្នែកខាងឆ្វេងត្រូវបានណែនាំជាពិសេស ព្រោះវាផ្តល់នូវលំហូរឈាមល្អបំផុតដល់ទារក ស្បូន និងតម្រងនោម ព្រមទាំងការពារទម្ងន់របស់ទារកសង្កត់លើថ្លើមរបស់ម្តាយ។

៥. មិនសូវក្រហាយទ្រូង

ទីតាំងរបស់ក្រពះនៅផ្នែកខាងឆ្វេងនៃរាងកាយ ក៏អាចជាមូលហេតុដែលការគេងនៅខាងឆ្វេងគឺអាចកាត់បន្ថយការក្រហាយទ្រូង ខណៈពេលដែលការគេងនៅខាងស្តាំអាចធ្វើឱ្យវាកាន់តែធ្ងន់ធ្ងរ។ ការគេងទៅខាងស្តាំអនុញ្ញាតឱ្យអាស៊ីតចូលទៅក្នុងបំពង់អាហារដែលស្ថិតនៅចន្លោះក្រពះ និងបំពង់អាហារ។

ការគិតមួយទៀតគឺថាទីតាំងផ្នែកខាងឆ្វេងរក្សាផ្លូវប្រសព្វរវាងក្រពះ និងបំពង់អាហារខ្ពស់ជាងកម្រិតអាស៊ីតក្រពះ។ ហើយការសិក្សាជាច្រើននៅក្នុងទិនានុប្បវត្តិអាមេរិកផ្នែកក្រពះពោះវៀន បានបង្ហាញថា នឹងមានការក្រហាយទ្រូងកាន់តែខ្លាំងចំពោះអ្នកដែលគេងនៅខាងស្តាំរបស់ពួកគេបន្ទាប់ពីញ៉ាំអាហារ ព្រមទាំងត្រូវចំណាយពេលយូរដើម្បីឱ្យអាស៊ីតសម្អាត។

៦. វាអាចបំបាត់ការឈឺខ្នង

ទីតាំងគេងមិនល្អអាចជាមូលហេតុនៃការឈឺខ្នង ឬវាអាចធ្វើឱ្យស្ថានភាពជម្ងឺកាន់តែធ្ងន់ធ្ងរឡើង។ ការគេងចំហៀងខាងឆ្វេងជួយបំបាត់ការឈឺចាប់នោះបាន។ ការគេងនៅផ្នែកខាងឆ្វេងអាចជួយកាត់បន្ថយការឈឺខ្នងដោយសារឥទ្ធិពលរបស់វាមានឥទ្ធិពលលើចរន្តឈាម។ សុខភាពនៃការលំហូរឈាម ជួយកាត់បន្ថយការរលាកដែលជាទូទៅកើតឡើងជុំវិញស្ថានភាពរ៉ាំរ៉ៃ។

ប្រសិនបើអ្នកមិនធ្លាប់គេងនៅខាងឆ្វេងទេ វាអាចមានអារម្មណ៍ឆ្គាំឆ្គងនៅពេលដំបូង។ អ្នកក៏ប្រហែលជាឆ្ងល់ពីរបៀបធ្វើឱ្យរាងកាយរបស់អ្នកស្ថិតក្នុងទីតាំងនោះ ព្រោះពេលអ្នកគេងលក់ អ្នកនឹងមិនមានការគ្រប់គ្រងរាងកាយបានល្អទេ។ នៅទីនេះយើងបានប្រមូលគន្លឹះមួយចំនួនដើម្បីជួយអ្នក។

គំនិតមួយគឺត្រូវដាក់ខ្នើយកល់នៅពីក្រោយខ្នងខាងស្តាំរបស់អ្នក វាអាចរារាំងអ្នកមិនឱ្យរំកិលទៅខាងក្រោយឬខាងស្តាំរបស់អ្នក ប៉ុន្តែវាអាចនឹងមិនបញ្ឈប់អ្នកពីការរំកិលទិសដៅផ្សេងទៀតបានទេ។ ដូច្នេះអ្នកអាចពត់ជង្គង់របស់អ្នកបន្តិចហើយគេងជាមួយខ្នើយនៅចន្លោះពួកគេ។ នេះអាចជួយបញ្ឈប់អ្នកពីវិធីរំកិលណាមួយ។

គំនិត ច្នៃប្រឌិតថ្មីមួយទៀតគឺដោតភ្លើងពេលយប់ ឬប្រភពពន្លឺស្រអាប់ផ្សេងទៀតនៅខាងស្តាំដៃអ្នក។ រាងកាយរបស់អ្នកនឹងចង់ឃ្លាតឆ្ងាយពីពន្លឺដើម្បីឱ្យគេងលក់យ៉ាងស្កប់ស្កល់។

យើងសូមណែនាំឱ្យអ្នកសាកល្បងវារយៈពេលមួយសប្តាហ៍ ហើយបន្ទាប់មកវាយតម្លៃថា តើអ្នកមានអារម្មណ៍ធូរស្រាលដែរ ឬទេ? ទោះជាយ៉ាងណាក៏ដោយប្រសិនបើអ្នករកឃើញថាការគេងចំហៀងខាងឆ្វេងបណ្តាលឱ្យអ្នកឈឺចាប់សូមណាត់ជួបជាមួយគ្រូពេទ្យដើម្បីពិភាក្សាពីបញ្ហានេះ។

ប្រែសម្រួល៖ Crusher

ប្រភព៖ manukafeed