ខ្ញុំជាមនុស្សម្នាក់ដែលមិនយល់ច្បាស់ពីអត្ថន័យនៃការស្រលាញ់ ឬ ព្រោះខ្ញុំមិនទាន់ចេះស្រលាញ់ ទើបការស្រលាញ់វាតែងតែធ្វើបាបខ្ញុំម្តងហើយម្តងទៀត? – Kalib9 សម្រង់ | Pelklas

ខ្ញុំជាមនុស្សម្នាក់ដែលមិនយល់ច្បាស់ពីអត្ថន័យនៃការស្រលាញ់ ឬ ព្រោះខ្ញុំមិនទាន់ចេះស្រលាញ់ ទើបការស្រលាញ់វាតែងតែធ្វើបាបខ្ញុំម្តងហើយម្តងទៀត?

ខ្ញុំជាមនុស្សម្នាក់ដែលមិនយល់ច្បាស់ពីចិត្តខ្លួនឯង ថាខ្លួនឯងចង់បានមនុស្សបែបណាអោយពិតប្រាកដ ។ មនុស្សដែលខ្ញុំស្រលាញ់ គេតែងតែបដិសេធនឹងខ្ញុំ មនុស្សដែលពេញចិត្តខ្ញុំ ខ្ញុំតែងតែមិនចង់បានគេ ។

ខ្ញុំជាមនុស្សម្នាក់ដែលបែងចែកមិនដាច់ពីអារម្មណ៍ស្រលាញ់បែបមិត្តភាព និងស្នេហា ។ កន្លងមក ខ្ញុំមិនដែលដឹងទេថាអារម្មណ៍នោះវាខុសគ្នាបែបណា ?

តែពេលនេះខ្ញុំយល់ច្បាស់ ការស្រលាញ់និងការរាប់អានវាខុសគ្នាឆ្ងាយណាស់ ...

មនុស្សដែលយើងស្រលាញ់ វានឹងធ្វើអោយយើងក្លាយជាមនុស្សអាត្មានិយម លែងប្រើខួរក្បាលសម្រាប់គិតពីលទ្ធផល តែចូលចិត្តប្រើអារម្មណ៍និងបេះដូង មកបញ្ជាកាយវិការ ។

មនុស្សដែលយើងស្រលាញ់ ពេលនៅជិតគេយើងនឹងទទួលបានអារម្មណ៍ពិសេសម្យ៉ាងដែលយើងមិនធ្លាប់បានជួបពីមុន ។

មនុស្សដែលយើងស្រលាញ់ យើងនឹងគ្មានថ្ងៃស្អប់គេទេ ទោះគេធ្វើបែបណាដាក់យើងក៏ដោយ ។ ហើយកូនចិត្តមួយទៀត នឹងចាំប្រាប់យើងរហូតថា កាយវិការអាក្រក់នោះ គឺគេសម្តែងឡើងទេ មិនមែនជាការពិតទេ ។

មនុស្សដែលយើងស្រលាញ់ យើងនឹងបើកចិត្តទូលាយ អោយគេចាកចេញទៅ បើសិនយើងមិនមែនជាជម្រើសរបស់គេ ព្រោះយើងនៅប្រាថ្នាចង់ឃើញស្នាមញញឹមដ៏ស្រស់ស្អាតរបស់គេបន្តទៀត ទោះមិនមែនសម្រាប់យើងក៏ដោយ ។

មនុស្សដែលយើងស្រលាញ់ យើងនឹងគ្មានថ្ងៃធ្វើជាមិត្តជាមួយគេបានទេ ដរាបណាបេះដូងយើងនៅលោតញ៉ាប់ដោយសារគេនៅឡើយ ។

84175386_574919033061568_6115070583735582720_n

អត្ថបទ & Credit To : May