អ្នកលេង Tik Tok បរទេសម្នាក់ផ្តើមលេង Coronavirus Challenge ដោយលិឍចានបង្គន់លើយន្តហោះ (មានវីដេអូ)

អ្នកលេង Tik Tok បរទេសម្នាក់ផ្តើមលេង Coronavirus Challenge ដោយលិឍចានបង្គន់លើយន្តហោះ (មានវីដេអូ)

ដូចដែលអ្នកបានដឹងហើយថាវីរុសកូវីដ១៩ គឺកំពុងបង្កឲ្យមានការគម្រាមខ្លាំងពាសពេញពិភពលោក។ ដោយសារហេតុនេះហើយបានជាបណ្តាប្រទេសមួយចំនួនដែលទទួលការគម្រាមកំហែងខ្លាំងនោះបានបង្ខំចិត្តបិទច្រកចេញចូលប្រទេសរបស់ខ្លួន។ ប៉ុន្តែមានមនុស្សមួយចំនួននៅតែគិតថាវីរុសមួយនេះគឺគ្មានអ្វីអស្ចារ្យហើយទុកវាជាការលេងសើច។

Covid 19 South Korea Daegu
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

កាលពីថ្ងៃទី ១៥ ខែ មីនា ឆ្នាំ ២០២០ នេះមានអ្នកលេង Tik Tok ម្នាក់ដែលមានឈ្មោះថា @avalouiise បានបង្ហោះវីដេអូបង្ហាញពីការលិឍចានបង្គន់នៅលើយន្តហោះហើយនាងបានសរសេរថា “Coronavirus Challenge”។

វីដេអូមួយនេះត្រូវបានចែកចាយពេញបណ្ដាញសង្គម Twitter ដោយគិតមកត្រឹមថ្ងៃទី ១៧ ខែ មីនា ឆ្នាំ ២០២០ នេះគឺមានអ្នកចុចមើលជាង ១៥ លាននាក់ហើយ។ នាងបាននិយាយថាវីរុសនេះគឺមិនធ្វើឲ្យនាងឆ្លងឡើយដោយចានបង្គន់នេះនាងអង្គុយពីលើជាង ៤០ នាទីហើយ។

នាងបានបន្ថែមទៀតថា គោលបំណងដែលនាងធ្វើនេះគឺដើម្បីទាកទាញចំណាប់អារម្មណ៍ពីទូរទស្សន៍ CNN ហើយប្រសិនបើមានអ្នកគិតថានាងស្តាយក្រោមនោះគឺអត់ទេ ដោយសារតែនាងអាចរកលុយបានរហូតដល់ទៅ ៤,០០០ ដុល្លារឯណោះពីវីដេអូមួយនេះ។

Tik Tok User Goes Viral After Starting Coronavirus Challenge By Licking Airplane Toilet Seat World Of Buzz 3 576x1024
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ឥឡូវនេះវីដេអូមួយនោះត្រូវបានលុបចោលពី Tik Tok ហើយមិត្តភក្តិម្នាក់របស់ Louise បានចេញមុខនិយាយថានាងត្រូវបានគេដាក់ក្នុងបញ្ជីមិនអនុញ្ញាតឲ្យជិះយន្តហោះសម្រាប់វីដេអូរបស់នាង។

Tik Tok User Goes Viral After Starting Coronavirus Challenge By Licking Airplane Toilet Seat World Of Buzz 4
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អ្វីដែលល្ងង់ខ្លៅនោះគឺមានអ្នកយកតម្រាបតាមនាងដោយរូបគេបានបង្ហោះវីដេអូ Coronavirus Challenge របស់ខ្លួនតាមរយៈការលិឍសោរទ្វាររបស់ខ្លួន៕

Screenshot (288)
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ចង់ដឹងថាពួកគេធ្វើសកម្មភាពយ៉ាងណា ទស្សនាវីដេអូទាំង ២ ខាងក្រោម៖

ប្រភព៖ World of Buzz

Loading...