ជំនឿហួសហេតុ! នាំគ្នាដុតភ្លេីងមុខផ្ទះព្រោះជឿថាអាចការពារវីរុស​កូវីដ១៩បាន (មានវីដេអូ)

ជំនឿហួសហេតុ! នាំគ្នាដុតភ្លេីងមុខផ្ទះព្រោះជឿថាអាចការពារវីរុស​កូវីដ១៩បាន (មានវីដេអូ)

វីរុសកូវីដ១៩ គឺសាយភាយរីកដុសដាលពាសពេញពិភពលោកដែលបង្កជាការភ័យខ្លាចដល់មនុស្សគ្រប់ៗគ្នា។ វីរុសមួយនេះបានសម្លាប់មនុស្សជាច្រើននាក់ និង បានធ្វើឲ្យសេដ្ឋកិច្ចជុំវិញពិភពលោកមានការប៉ះពាល់ផងដែរ។

មនុស្សគ្រប់ៗគ្នាក៏កំពុងតែមានការប្រុងប្រយ័ត្នចំពោះវីរុសមួយនេះ ដោយអនុវត្តន៍តាមវិធីផ្សេងៗដែលក្រសួងសុខាភិបាល និង អង្គការសុខភាពពិភពលោកបានណែនាំ។ លើសពីនេះទៅទៀតគឺនៅតាមទីសាធារណៈលែងសូវមានភាពសកម្មដូចមុនហើយ។

A6d18bd838c98086fe5b821ea0f44f0d_342_660
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ប្រជាពលរដ្ឋគ្រប់រូបបានអនុវត្តន៍ការការពាររបស់ខ្លួនតាមរយៈការលាងដៃនឹងសាប៊ូ ឫទឹកអាល់កុល ពាក់ម៉ាស បូករួមទាំងការរក្សាអនាម័យរៀងៗខ្លួន។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺតាមរយៈឃ្លីបក្នុង Tik Tok មួយបានបង្ហាញពីអបិយជំនឿដ៏ចម្លែកដែលចាស់ៗពីដើមប្រាប់ដោយប្រជាពលរដ្ឋនៅភូមិមួយកន្លែងបាននាំគ្នាដុតភ្លើងជាមួយនឹងអំបិលនៅមុខផ្ទះដើម្បីដេញវីរុសកូវីដ១៩នេះកុំឲបៀតបៀនប្រជាពលរដ្ឋនៅក្នុងភូមិ៕

Screenshot (292)
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
Screenshot (291)
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
Screenshot (290)
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ចង់ដឹងថាប្លែកយ៉ាងណា ទស្សនាវីដេអូខាងក្រោម៖

Loading...