កម្ពុជារកឃើញអ្នកផ្ទុក COVID-19 បន្ថែម ៩ ករណីទៀតនៅយប់ថ្ងៃ ១៧ នេះ !

ក្រសួងសុខាភិបាលបានចេញសេចក្ដីថ្លែងការមួយទាក់ទងនឹងអ្នកផ្ទុកវីរុស COVID-19 បន្ថែមនៅយប់ថ្ងៃទី ១៧ ខែ​ មីនា នេះដោយ មាននៅខេត្ត ៦ ផ្សេងគ្នា ដែលភាគច្រើនគឺសុទ្ធតែខ្មែរឥស្លាម ។

គួរបញ្ជាក់ផងដែរថា កម្ពុជា គិតមកដល់យប់ថ្ងៃទី ១៧ នេះមានអ្នកផ្ទុក COVID-19 ចំនួន ៣៣ ករណីហើយ  ដែលបងប្អូនទាំងអស់នោះគឺមកពី

-សៀមរាប ១ ករណី

- រាជធានីភ្នំពេញ ២ ករណី​​

- កំពង់ឆ្នាំង ១ ករណី

-កែប ៣ ករណី

- កោះកុង ១ ករណី

-ត្បូងខ្មុំ ១ ករណី

សម្រាប់អ្នករកឃើញវិជ្ជមាន COVID-19 ទាំង ៩ នាក់គឺមកពីចូលរួមពិធីបុណ្យសាសនានៅម៉ាឡេសុីទាំងអស់  ។

ក្រោយពីកម្ពុជារកឃើញអ្នកផ្ទុកជំងឺផ្លូវដង្ហើមCOVID-19 មកទល់សព្វថ្ងៃនេះ ២៣ ករណី ដែលចំនួនអ្នកផ្ទុកហាក់កើនឡើងគួរអោយកត់សម្គាល់ ៕

សូមអានសេចក្ដីប្រកាសរបស់ក្រសួងដូចតទៅ ៖

89922336_2871256012913486_827571955203833856_n

89977915_2871256039580150_6981017229915586560_n