អាណិត​អ៊ុំស្រី​ណាស់ រក​ព្រឹក​ខ្វះ​ល្ងាច តែ​ក៏​ខ្លាច COVID-19 បៀតបៀន​ដូច​គ្នា ​ស្រប​ពេល​ម៉ាស/អាកុល​ថ្លៃ អ៊ីចឹង​មាន​តែ

អាណិត​អ៊ុំស្រី​ណាស់ រក​ព្រឹក​ខ្វះ​ល្ងាច តែ​ក៏​ខ្លាច COVID-19 បៀតបៀន​ដូច​គ្នា ​ស្រប​ពេល​ម៉ាស/អាកុល​ថ្លៃ អ៊ីចឹង​មាន​តែ

ទន្ទឹម​នឹង​ភាព​ជ្រួលច្របល់​នៃ​ការ​រាតត្បាត​ជា​សកល ពាក់ព័ន្ធ​នឹង​វីរុស​ផ្លូវ​ដង្ហើម​ថ្មី COVID-19 ​បាន​ធ្វើ​ឲ្យ​ការ​រស់នៅ​របស់​មនុស្ស​ជាតិ​ទូទាំង​សកលលោក ហាក់​រង​ភាព​ភ័យ​ខ្លាច​និង​បាត់បង់​លំនឹង​សេដ្ឋកិច្ច​ជា​ខ្លាំង។

របស់របរ​ប្រើប្រាស់​ជា​ច្រើន បាន​ដំឡើង​ថ្លៃ ដោយ​មិន​ថា​តែ​នៅ​ក្នុង​ប្រទេស​យើង​ក្តី ក្រៅ​ប្រទេស​ក្តី គឺ​រមែង​មាន​ជន​ឆ្លៀត​ឱកាស​មួយ​ចំនួន​តូច យក​ពេល​ដែល​ផ្ទុះ​ COVID-19 នេះ ដំឡើង​ថ្លៃ​សម្ភារៈ​ការពារ​ចាំបាច់​មួយ​ចំនួន​ដូច​ជា​ម៉ាស អាកុល និង​គ្រឿង​បរិភោគ​មួយ​ចំនួន​ថែម​ទៀត។

បើ​យើង​ក្រឡេក​ទៅ​មើល​ជីវិត​គ្នា​អ្នក​អត់ ​ខ្លះ​រក​ចំណូល​មួយ​ថ្ងៃៗ​មិន​គ្រប់​ការ​ចំណាយ​លើ​ថ្លៃ​ការ​ប្រើប្រាស់​អាកុល​ឬ​ម៉ាស​នោះ​ផង ព្រោះ​ម៉ាស​មួយ​ប្រអប់​បច្ចុប្បន្ន​មាន​តែ​តម្លៃ​លើស ១០ ដុល្លារ/ប្រអប់ ឬ​ខ្លះ​ទៀត​អាច​ថ្លៃ​ដល់ ២៥ ដុល្លារ/ប្រអប់​ក៏​មាន។

90041664_2866398510121241_6259603281287315456_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

យ៉ាងណាមិញ​រូបភាព​មួយ​សន្លឹក​លើ​បណ្តាញ​សង្គម​នៅ​ព្រឹក​នេះ បាន​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង ទាក់ទិន​នឹង​អ៊ុំ​ស្រី​ម្នាក់​ដែល​ជា​អ្នក​លក់ដូរ​បន្តិចបន្តួច​នៅ​តាម​ផ្សារ ​គ្មាន​ថវិកា​គ្រប់គ្រាន់​ក្នុង​ការ​ចំណាយ​ទៅ​លើ​ថ្លៃ​ម៉ាស អ៊ុំស្រី​បាន​ត្រឹម​យក​ថង់​ប្លាស្ទិក​មក​រុំ​ជុំវិញ​បរិវេណ​មាត់​និង​ច្រមុះ​ជំនួស ព្រោះ​ក្នុង​ចិត្ត​ក៏​បារម្ភ​ខ្លាច​ក្រែង​អាច​ឆ្លង​វីរុស​ដ៏​គួរ​ឲ្យ​ខ្លាច​នោះ​ដូច​គ្នា។

រូបភាព​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ជា​ច្រើន ផ្ទុះ​ការ​ចែករំលែក​និង​បង្ហាញ​ក្តី​អាណិត.អាសូរ​ដល់​អ៊ុំស្រី​ជា​ពន់​ពេក៕​

រូបភាព៖ ទ្រី វិច្ឆិកា

Loading...