ដោយសារតែកូរ៉ូណាឈប់ការឈប់អីហើយ ​សែនព្រេនល្មមៗជុំគ្រួសារក៏បាន ​ចាំឆ្នាំក្រោយខួបអាពាហ៍ពិពាហ៍លេងឱ្យអស់ដៃម្តង

ដោយសារតែកូរ៉ូណាឈប់ការឈប់អីហើយ ​សែនព្រេនល្មមៗជុំគ្រួសារក៏បាន ​ចាំឆ្នាំក្រោយខួបអាពាហ៍ពិពាហ៍លេងឱ្យអស់ដៃម្តង

ដោយសារតែវីរុស  Covid-19  បាននឹងកំពុងតែរាលដាលពេញពីភពលោក ​សូម្បីតែប្រទេសកម្ពុជាក៏មានផលប៉ះពាល់ដែរ ​ដោយមានករណីឆ្លងពីក្រៅប្រទេសដល់ទៅ  ៣៥ករណី ​ធ្វើឱ្យប្រជាជនមានការភិតភ័យ  មិនហ៊ានចេញទៅក្រៅផ្តេសផ្តាសទៀតឡើយ។

នៅក្នុងនោះកម្មវិធីជប់លៀង  និងពិធីមង្គលការជាច្រើនបានធ្វើការរំសាយ ​ដោយសារតែខ្លាចឆ្លងវីរុសផង ​និងខ្លាចគ្មានអ្នកចូលរួមខាតតុផងដែរ ។  តែសម្រាប់គូស្នេហ៍មួយគូនេះវិញ ​ដែលជិតចូលរោងការបានសម្រេចចិត្តរំសាយពិធីមង្គលការរបស់ខ្លួន ​តែមកធ្វើពិធីសែនព្រេនជុំគ្រួសារសងខាងវិញ ​ដែលគំនិតនេះទទួលបានការគាំទ្រជាច្រើនពីមហាជនអ្នកលេងហ្វេសប៊ុក។

89959410_496974811210193_6343970195761004544_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

តាមរយៈគណនីហ្វេសប៊ុក YaYa Darling  បានរៀបរាប់ថា៖ « មួយជាតិការម្ដង​ មិនគួរណាជួបបញ្ហាបែបនេះសោះ😔
មេីលទៅ​ ក្បាលជ្រូក១​ មាន់១គូរ​ ទា១គូរ​ ផ្លែឈេី៥គូរ​ បាយសម្ល១តុ​ សំពះមេបា​ សែនដូនតាជាការស្រេច☺
🌸 ពេលនេះអ្វីដែលត្រូវគិតគឺ​ សេដ្ឋកិច្ច​គ្រួសារ​ បញ្ហាធនាគា​ ផ្ទះជួល​ លក់ដូរអត់ដាច់​ អត់អីស៊ី​ ទេីបសំខាន់
😘 ហេងដែរ​ ចេះមានរូបថត pre-wedding កុំអីអត់ស្គាល់ជាតិកូនក្រមុំនិងគេ
🌸 សូមទោសសាច់ញាតិ អូនសែនព្រេនហេីយ​ ចាំឆ្នាំក្រោយធ្វេីខួប​អាពាហ៍ពិពាហ៍​ ចាំដាក់អោយអស់ដៃ
😘 មានត្រឹមម៉ែពុក​ តាយាយ​ អ៊ុំពូមីង​ ក៏អូនអាចកសាងគ្រួសារតូចមួយនេះបានដែរ
☺ សែនហេីយរៀបគម្រោងយកកូនហ្មង​ ខ្ជិលគិត​ មិនមែនស្រុកខ្មែររំសាយតែគូរអូនណា​ គូរគេក៏រំសាយដែរ😘។

S 4568
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

នេះពិតជាគូស្នេហ៍គំរូពិតមែន​​ទោះមិនការក៏បានសែនព្រេនមានាករដឹងឮពីចាស់ទុំដែរ ​ជាពិសេសមិនជួបហានិភ័យឆ្លងរោគ ​ឬខាតកម្មវិធីមង្គលការផងដែរ៕

90385766_496974907876850_8664284946954715136_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
90376798_496974751210199_1418625537500250112_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
90083059_496974831210191_8220245578349543424_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
90057635_496974727876868_2047484693246377984_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
Loading...