ក្តៅ! រក​ឃើញ​នៅ​ត្បូងឃ្មុំ​ ២ ករណីថ្មី​ទៀត បើគិត​ត្រឹម​យប់​ថ្ងៃ​ទី ១៨ មិនា ទូទាំងប្រទេសមាន ៣៧ ករណីសរុបហើយ

ក្តៅ! រក​ឃើញ​នៅ​ត្បូងឃ្មុំ​ ២ ករណីថ្មី​ទៀត បើគិត​ត្រឹម​យប់​ថ្ងៃ​ទី ១៨ មិនា ទូទាំងប្រទេសមាន ៣៧ ករណីសរុបហើយ

បើ​តាម​ការ​ប្រកាស​របស់​ក្រសួង​សុខាភិបាល​នៅ​យប់​ថ្ងៃ​ទី ១៨ មិនា ឆ្នាំ ២០២០ នេះ បាន​ឲ្យ​ដឹង​ថា​នៅ​កម្ពុជា​បាន​រក​ឃើញ ២ ករណី​ថ្មី​ទៀត ជា​បុរស​ជនជាតិ​ខ្មែរ​ដែល​វិល​ត្រលប់​មក​ពី​ចូលរួម​ពិធី​សាសនា​នៅ​ប្រទេស​ម៉ាឡេស៊ី មាន​ផ្ទុក​វីរុស​កូវីដ ១៩។

07831d02 0a47 41ad Bd24 Ad4c4068c647
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អ្នក​ទាំង​ពីរ​រស់នៅ​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ ​ដោយ​មាន​ដូច​ខាង​ក្រោម៖

បុរស​ជនជាតិ​ខ្មែរ អាយុ ៧១ ឆ្នាំ នៅ​ភូមិ​ទ្រា ២ ឃុំ​ទ្រា ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូង​ឃ្មុំ មាន​តេស្ត​វិជ្ជមាន​កូវីដ ១៩ ដែល​ត្រូវ​បាន​ដាក់​ឲ្យ​នៅ​ព្យាបាល​ក្នុង​មន្ទីរ​ពេទ្យ​ខេត្ត​ត្បូង​ឃ្មុំ (នៅ​ពញាព្រែក)។

បុរស​ជនជាតិ​ខ្មែរ អាយុ ៥២ ឆ្នាំ នៅ​ភូមិ​៧មករា ឃុំ​ដារ ស្រុក​មេមត់ ខេត្ត​ត្បូង​ឃ្មុំ មាន​តេស្ត​វិជ្ជមាន​កូវីដ ១៩ ដែល​ត្រូវ​បាន​ដាក់​ឲ្យ​នៅ​ព្យាបាល​ក្នុង​មន្ទីរ​ពេទ្យ​ខេត្ត​ត្បូង​ឃ្មុំ (នៅ​ពញាព្រែក)។

បុរស​ទាំង​ពីរ​រូប​នេះ ទទួល​បាន​លទ្ធផល​នៅ​ថ្ងៃ​ទី ១៨ មិនា ឆ្នាំ ២០២០ វេលា​ម៉ោង ២០:០០ នាទី​យប់។ សរុប​មក​នៅ​កម្ពុជា​យើង​គិត​ត្រឹម​ពេល​នេះ​មាន​ចំនួន ៣៧ ករណី​ទូទាំង​ប្រទេស៕

89993087_2633036090300131_2667483906986475520_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
90383590_2633036136966793_4528419371495718912_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
Loading...