មនុស្ស​គ្នា​កំពុង​ជ្រួល​ច្របល់​ផង មន្ទីរ​សុខាភិបាល​ខេត្ត​បាត់ដំបង​ដាក់​មួយ​ផុស​នេះ​ដាច់​ចង្កេះ​ខ្ទេច

មនុស្ស​គ្នា​កំពុង​ជ្រួល​ច្របល់​ផង មន្ទីរ​សុខាភិបាល​ខេត្ត​បាត់ដំបង​ដាក់​មួយ​ផុស​នេះ​ដាច់​ចង្កេះ​ខ្ទេច

ក្រោយ​មាន​ការ​ប្រកាស​ផ្លូវការ​ថា​នៅ​ខេត្ត​បាត់ដំបង មាន​ករណី​អ្នក​ផ្ទុក​វីរុស​កូវីដ១៩ ចំនួន ៤ ករណី ដែល​កើត​ឡើង​លើ​ជនជាតិ​ខ្មែរ ​ទើប​ត្រលប់​មក​ពី​បុណ្យ​សាសនា​នៅ​ប្រទេស​ម៉ាឡេស៊ី ​បើ​ក្រឡេក​ទៅ​មើល​ស្ថានភាព​នៅ​ទូទាំង​ខេត្ត​ហាក់​មាន​សភាព​ស្ងប់ស្ងាត់​ជាង​ធម្មតា ពោល​គឺ​គ្រប់​គ្នា​ចាប់​ផ្តើម​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ជាង​មុន។

89519084_3274816632546190_6265800476713811968_o
រូបភាពទំព័រ៖ បាត់ដំបង – Battambang
89764607_3274844242543429_5048220837920899072_o
រូបភាពទំព័រ៖ បាត់ដំបង – Battambang
89782895_3274816379212882_5853525337610125312_o
រូបភាពទំព័រ៖ បាត់ដំបង – Battambang
90015418_3274819712545882_1444261145023086592_o
រូបភាពទំព័រ៖ បាត់ដំបង – Battambang
90055788_3274817655879421_8730922154826137600_o
រូបភាពទំព័រ៖ បាត់ដំបង – Battambang

ទន្ទឹម​នោះ​ដែរ នៅ​យប់​ថ្ងៃ​ទី ១៨ មិនា ឆ្នាំ ២០២០ នេះ លើ​ទំព័រ​មន្ទីរ​សុខាភិបាល​ខេត្ត​បាត់ដំបង Battambang Provincial Health Department ​ក៏​បាន​បង្ហោះ​សារ​រូបភាព​មួយ​ដោយ​មាន​សរសេរ​អក្សរ​ក្នុង​នោះ​ថា៖ “សូម​ជម្រាប​ជូន​សាធារណជន​មេត្តា​ជ្រាប​ថា៖ អ្នក​គ្រូ​ម្នាក់​បង្រៀន​នៅ​វិទ្យាល័យ​ព្រះ​មុនីវង្ស​មាន​តេស្តCOVID-19 (-)”។ (អម​រូបភាព​បេះដូង​និង​ទះដៃ​សាទរ ដូច​បង្ហាញ​ក្នុង​រូបភាព​ខាង​ក្រោម)

1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

យ៉ាងណាមិញ​សារ​ចែករំលែក​នេះ គឺ​ចង់​បញ្ជាក់​ថា​គ្រូ​បង្រៀន​ម្នាក់​នៅ​វិទ្យាល័យ​ព្រះ​មុនីវង្ស​ដែល​មាន​ការ​សង្ស័យ​ថា​ផ្ទុក​កូវីដ១៩ គឺ​តេស្ត​ឃើញ​ថា​មាន​លទ្ធផល​អវិជ្ជមាន គ្មាន​ផ្ទុក​ជំងឺ​កូវីដ១៩ ប៉ុន្តែ​អ្នក​អាន​ភាគ​ច្រើន​ពុំ​បាន​គិត​ដូច្នោះ​ទេ ពោល​ខ្លះ​បាន​យល់ច្រឡំ​ផ្ទុះ​ការ​ចែករំលែក​ថា​គ្រូ​បង្រៀន​នោះ​មាន​ផ្ទុក​កូវីដ១៩ ទៅ​វិញ។

អ្វី​ដែល​ជា​ចំណុច​ចង់​កែតម្រូវ​ពី​សំណាក់​អ្នក​បញ្ចេញ​យោបល់​លើ​បណ្តាញ​សង្គម​ភាគ​ច្រើន ក៏​ដូច​ជា​ពលរដ្ឋ​រស់នៅ​ខេត្ត​បាត់ដំបង​ផ្ទាល់ បាន​ទទូច​ឲ្យ​មន្ទីរ​សុខាភិបាល​ខេត្ត សូម​មេត្តា​ធ្វើការ​សរសេរ​ឲ្យ​បាន​ច្បាស់លាស់​ជាង​នេះ​និង​មាន​លក្ខណៈ​ផ្លូវការ​មួយ​សម្រាប់​ការ​បង្ហោះ​ចែករំលែក​ក្រោយៗ​ទៀត ជៀសវាង​មាន​ការ​ភ័ន្តច្រឡំ ព្រោះ​បងប្អូន​យើង​ខ្លះ ក៏​មិន​ទាន់​យល់​និយមន័យ​ពាក្យ អវិជ្ជមាន ឬ វិជ្ជមាន​នៅ​ឡើយ ហើយ​ប្រសិន​ប្រើ​ត្រឹម​សញ្ញា​បច្ចេកទេស (-) ឬ (+) ទៀត​នោះ គឺ​កាន់​តែ​វិលវល់​តែ​ម្តង។

ខាង​ក្រោម​បង្ហាញ​ពី​សារ​ប្រតិកម្ម​របស់​អ្នក​អាន​ស្រដៀងៗ​គ្នា​លើ​ទំព័រ​មន្ទីរ​សុខាភិបាល​ខេត្ត​បាត់ដំបង៖​

2
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
3
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
4
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
5
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
Loading...