ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី៖ ជំងឺអំបៅអំបែករ៉ាំរ៉ៃធ្ងន់ធ្ងរអាចធ្វើឱ្យត្រចៀកស្ដាប់លែងឮ

ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី៖ ជំងឺអំបៅអំបែករ៉ាំរ៉ៃធ្ងន់ធ្ងរអាចធ្វើឱ្យត្រចៀកស្ដាប់លែងឮ

ត្រចៀកគឺមានសារៈសំខាន់ជាខ្លាំងសម្រាប់មនុស្ស ពីព្រោះត្រចៀកគឺទុកសម្រាប់ស្តាប់នឹងទាមទារឲ្យមានការថែទាំយ៉ាងដិតដល់។ ប្រសិនបើត្រចៀកមានបញ្ហាស្តាប់លែងឮ ឬថ្លង់នោះគឺអាចបណ្តាលឲ្យមនុស្សធ្ងន់ត្រចៀក និង អាចស្តាប់លែងបានមួយជីវិត។

Ear Hd Png The Best Body Hacks To Boost Your Productivity At Work 1280
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ឧកញ៉ាវេជ្ជបណ្ឌិត គួ​ច ម៉េងលី បានណែនាំអំពីជំងឺអំបៅអំបែករ៉ាំរ៉ៃធ្ងន់ធ្ងរអាចធ្វើឱ្យត្រចៀកស្ដាប់លែងឮ ដោយលោកបានបង្ហោះលើហ្វេសប៊ុកផេករបស់លោកដែលមានឈ្មោះថា MJQ University Press ហើយលោកបានសរសេរថា៖

90138004_2773088532788267_5584369692903997440_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

“អំបៅអំបែក (Otitis Media) គឺជាជំងឺមួយប្រភេទដែលកើតឡើងដោយសារមេរោគ និងបាក់តេរីដែលចូលទៅក្នុងត្រចៀក ហើយអាចបង្កឱ្យរលាកត្រចៀកផ្នែកខាងក្នុង។ ជំងឺនេះចែកចេញជាពីរប្រភេទ គឺអំបៅអំបែកស្រួចស្រាល់ និងអំបៅអំបែករ៉ាំរ៉ៃ។

អំបៅអំបែកស្រួចស្រាល់ បើកើតចំពោះកុមារតែងមានអាការៈក្ដៅខ្លួនតិចតួចឬអាចក្ដៅខ្លាំង ឈឺក្បាល អស់កម្លាំង ហ៊ឹងត្រចៀក និង​ឈឺត្រចៀក។ ប្រសិនបើមេរោគចូលរយៈពេលចាប់ពី៣ថ្ងៃឡើងទៅ អាចនឹងមានខ្ទុះហូរចេញពីត្រចៀកមកខាងក្រៅ។ ចំណែកអំបៅ​អំបែករ៉ាំរ៉ៃវិញ អ្នកជំងឺអាចមានអាការៈឈឺក្បាល ហូរខ្ទុះចេញពីត្រចៀក​រយៈពេលយូរញឹកញាប់ឬហូរមិនឈប់។

ជំងឺអំបៅអំបែកបង្កឡើងតាមរយៈការយករោមស្លាបមាន់ ឈើ សោម៉ូតូ ឬវត្ថុរឹងផ្សេងៗទៀតមកត្បារត្រចៀក។ មិនតែប៉ុណ្ណោះ វាក៏អាចបង្កឡើងដោយសារទឹកមិនល្អចូលក្នុងត្រចៀក ហើយពុំមានការលាងឬជួតសម្អាតឱ្យបានត្រឹមត្រូវ។ ចំពោះក្មេងតូច ការបំបៅទឹកដោះគោហៀរចូលត្រចៀកពួកគាត់ ក៏អាចធ្វើឱ្យពួកគាត់កើតដំបៅអំបែកបានដែរ។ ប៉ុន្តែកូនក្មេង ក្រោយដំបៅរយៈពេលពីរបីថ្ងៃ នឹងជាសះស្បើយទៅវិញដោយឯកឯង។ រីឯមនុស្សធំ គឺមិនងាយជាសះស្បើយឡើយ។ ជួនកាលជំងឺអំបៅអំបែក វាកើតឡើងដោយសារ​ត្រចៀកកណ្ដាលរបស់យើងគ្មានខ្យល់ចេញចូល ដ្បិតសារធាតុរាវកកកុញនៅកណ្ដាលត្រចៀក រួមផ្សំយើងកង្វះអនាម័យត្រចៀក និងពុំបានធ្វើចលនាមុខមាត់។ ភាគច្រើនរុន្ធកណ្តាលត្រចៀកយើងតែងមានខ្យល់នៅខាងក្នុង ហើយវាស្ថិតនៅម្តុំក្រោយគុម្ពត្រចៀក ដ្បិតក្រដាសត្រចៀកមានខ្យល់។ ខ្យល់នោះទៀតសោត វាបន្តចូល​មកក្នុងមាត់ រួចបន្តពីមាត់យើងចូលទៅច្រមុះ ហើយបន្តចេញពីច្រមុះយើងចូលទៅក្នុងរុន្ធឆ្អឹងច្រមុះ។ ជួនកាលចលនាខ្យល់ចេញទាំងនោះអាចនឹងអត់ដំណើរការ ដ្បិតទុយោខ្យល់តពីត្រចៀកកណ្តាល​ត្រូវស្ទះដោយប្រការណាមួយ ដែលបណ្តាលមកពីយើងពុំសូវមានអនាម័យ និងពុំបានធ្វើចលនាមុខមាត់ ដូចជា ធ្វើចលនាគល់ថ្គាម ក្រឡាប់ភ្នែកចុះឡើង ធ្វើចលនាច្រមុះ និងធ្វើចលនាបបូរមាត់ជាដើម។

អ្នកដឹងទេ ប្រជាជនស្រុកគេឧស្សាហ៍ធ្វើចលនាមុខមាត់ខ្លាំងណាស់ ខុសពីប្រជាជនស្រុកយើង។ បើពុំឧស្សាហ៍ធ្វើចលនាទេ ទុយោខ្យល់ដែលគេហៅថា Eustachian នោះនឹងស្ទះ។ ហើយទុយោខ្យល់ចេញពីត្រចៀកតមកដល់មាត់យើងហ្នឹង គេហៅថា Eustachian Tube។ ជួនកាលទុយោខ្យល់នេះ ធ្វើឱ្យយើងថប់ខ្យល់ និងហ៊ឹងត្រចៀក ទោះបី​យើងផ្លុំទៅ ក៏ផ្លាតមកវិញដែរ។ ហើយដោយសារតែពុំធ្លាប់ធ្វើចលនាមុខមាត់សោះនេះហើយ ទើបបណ្តាលឱ្យទុយោហ្នឹងស្ទះ។ យូរៗទៅបណ្តាលឱ្យដំបៅរហូតមានទឹករងៃ។ ការណ៍នេះធ្វើឱ្យដំបៅនោះចាប់ផ្តើមហើមឡើងៗ បង្កជាទឹករងៃរហូតហៀរចេញមកក្រៅ ដែលខ្មែរយើងនិយមហៅថា ជំងឺអំបៅអំបែក។

សូមជម្រាបថា ជំងឺអំបៅអំបែកយើងមានវិធីសាស្ត្រព្យាបាលបាន ប៉ុន្តែទាល់តែយើងចេះអត់ធ្មត់បន្តិច។ មុននឹងបន្ទក់ទឹកថ្នាំផ្សះចូលទៅក្នុងត្រចៀក យើងត្រូវតែបឺតខ្ទុះក្នុងត្រចៀកឱ្យអស់ជាមុនសិន។ បន្ទាប់មកលាងត្រចៀកឱ្យស្អាត រួចសឹមយើងបន្ទក់ទឹកថ្នាំផ្សះចូល។ យើងត្រូវធ្វើដដែលៗបែបនេះ រហូតដល់ជាសះស្បើយ។ ប្រសិនបើអ្នកជំងឺពុំទទួលបានការព្យាបាលត្រឹមត្រូវនិងទាន់ពេលវេលាទេ ឬបណ្ដោយទុកឱ្យវិវឌ្ឍដល់រលាកស្រោមខួរក្បាល ពួកគេនឹងមានការឈឺចាប់រ៉ាំរ៉ៃ ខាតបង់ប្រាក់កាសលើថ្លៃព្យាបាល ពិសេសអាចបណ្ដាលឱ្យត្រចៀកពួកគេស្ដាប់អ្វីលែងឮក៏មាន៕
#MJQUP

Screenshot (294)
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ដូច្នេះហើយ សូមបងប្អូនទាំងអស់ធ្វើការថែទាំត្រចៀកឲ្យបានដិតដល់ ជាពិសេសគឺប្អូនៗក្មេងតូចៗ ដើម្បីបង្ការកុំឲ្យមានបញ្ហាត្រចៀក៕

Loading...