(វីដេអូ) មើលចប់ទឹកភ្នែកស្រក់ចុះឯងៗ កូនតូចយំចង់ឱបម្តាយ តែម្តាយត្រូវគេក្រុងទុកដោយឡែក ព្រោះខ្លាចមានផ្ទុកកូវីដ១៩

(វីដេអូ) មើលចប់ទឹកភ្នែកស្រក់ចុះឯងៗ កូនតូចយំចង់ឱបម្តាយ តែម្តាយត្រូវគេក្រុងទុកដោយឡែក ព្រោះខ្លាចមានផ្ទុកកូវីដ១៩

សារ​ពី​អ្នក​គ្រូ​ពេទ្យ​មួយ​រូប​នៅ​ឯ​ប្រទេស​ម៉ាឡេស៊ី អម​នឹង​វីដេអូ​ចាក់​បេះដូង​មួយ បាន​ធ្វើ​ឲ្យ​ប្រជាជន​ទូទាំង​សកលលោក​ហាក់​មាន​ការ​សោកសង្រេង​ចិត្ត​ជា​ខ្លាំង ​ខណៈ​ដែល​កូន​និង​ម្តាយ​ជា​ទី​ស្រលាញ់​ត្រូវ​ឃ្លាត​ឆ្ងាយ​ពី​គ្នា ក្នុង​ស្ថានភាព​នៃ​ការ​ផ្ទុះ​វីរុស​កូវីដ១៩។

ដោយ​ម្តាយ​បម្រើការ​នៅ​ឯ​មន្ទីរ​ពេទ្យ ហើយ​អ្នក​ជំងឺ​ដែល​ខ្លួន​មើលថែ មាន​សង្ស័យ​ថា​ផ្ទុក​កូវីដ១៩ និង​លទ្ធផល​មិន​ទាន់​ត្រូវ​បាន​បង្ហាញ ក៏​រុញ​ឲ្យ​អ្នក​ដែល​ទាក់ទង​ជិតស្និទ្ធ​ជាមួយ​អ្នក​ជំងឺ​នោះ​ផ្ទាល់ ត្រូវ​បាន​គេ​ណែនាំ​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​គ្នា​សិន ដើម្បី​ជៀសវាង​មាន​ការ​ចម្លង​ដោយ​ប្រការ​ណា​មួយ។

Ice_screenshot_20200319 193639
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
Ice_screenshot_20200319 193641
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
Ice_screenshot_20200319 193647
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
Ice_screenshot_20200319 193649
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

សារ​រៀបរាប់​របស់​គណនី​ឈ្មោះ Khadijah Ismail បាន​សរសេរ​ទាំង​កម្សត់​ថា៖ “នេះ​ជា​កូន​ប្រុស​របស់​ខ្ញុំ គេ​បាន​យំ​ព្រោះ​គេ​ចង់​មក​ជិត​ខ្ញុំ តែ​ខ្ញុំ​បាន​ត្រឹម​ឈរ​មើល​គេ​យំ​ពី​ចម្ងាយ ដោយ​ខ្ញុំ​ត្រូវ​បាន​គេ​ណែនាំ​ឲ្យ​នៅ​ដាច់​ដោយ​ឡែក រហូត​ដល់​លទ្ធផល​ធ្វើ​តេស្ត​នៃ​អ្នក​ជំងឺ​របស់​ខ្ញុំ​ចេញ​មក​សិន”៕

ទស្សនា​វីដេអូ​ខាង​ក្រោម៖

This is my son crying to come closer to me but I could only watch him crying as I have been advised to self quarantine myself until my patient’s status is known.Wallahi this is so heartbreaking😢Please Malaysians, please don’t be selfish.Reveal your status/ ill contact/ travelling history to the triaging counter truthfully.Stop travelling Stop mass gathering Listen to KKMUpdated: now that the government has issued Restricted Movement Order, please please please stay at home! Don’t go anywhere. Please help us to fight this pandemic!We do not ask you to join us to be frontliners, We simply ask you to STAY AT HOME!#stayathome #dudukrumahdiamdiamUpdated (2): Alhamdulillah I have no longer required to self quarantine myself since last Thursday (18/3/2020). Thanks so much for the overflowing prayers❤️Together we can fight this! 💪🏼

Posted by Khadijah Ismail on Monday, March 16, 2020

ប្រែសម្រួល៖ Knongsrok

Loading...