ប្រយ័ត្ន​ធ្ងន់​លើស​ដើម! WHO ​ប្រកាស​ហើយ ហាម​ដាច់ខាត​មិន​ឲ្យ​ប្រើ​ថ្នាំ​ប្រភេទ​នេះ​ទេ សម្រាប់​អ្នក​មាន​ផ្ទុក​កូវីដ១៩

ប្រយ័ត្ន​ធ្ងន់​លើស​ដើម! WHO ​ប្រកាស​ហើយ ហាម​ដាច់ខាត​មិន​ឲ្យ​ប្រើ​ថ្នាំ​ប្រភេទ​នេះ​ទេ សម្រាប់​អ្នក​មាន​ផ្ទុក​កូវីដ១៩

បន្ទាប់​ពី​មាន​ការ​ណែនាំ​ពី​ប្រធាន​សុខាភិបាល​របស់​ប្រទេស​បារាំង​លោក Olivier Veran ​ថ្មីៗ​នេះ​អង្គការ​សុខភាព​ពិភពលោក​ក៏​បាន​ទទួល​ស្គាល់ ហើយ​ប្រកាស​នូវ​សារ​បន្ទាន់​មួយ​ថា​រាល់​បុគ្គល​ដែល​មាន​ផ្ទុក​វីរុស​កូវីដ១៩ ហាម​ដាច់​ខាត​មិន​ឲ្យ​ប្រើប្រាស់​ថ្នាំ​ប្រភេទ Ibuprofen នោះ​ឡើយ។

NINTCHDBPICT000528116848
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
GettyImages 865755744 645x645
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជា​សារ​ណែនាំ​ដំបូង​ចេញ​ពី​ក្រសួង​សុខាភិបាល​បារាំង ដែល​ថា​ថ្នាំ​ប្រឆាំង​ការ​រលាក​ប្រភេទ​នេះ គឺ​អាច​ឲ្យ​ការ​ឆ្លង​បង្ក​ហានិភ័យ​កាន់​តែ​ធ្ងន់ធ្ងរ​ខ្លាំង​ក្នុង​ខ្លួន​របស់​អ្នក​ជំងឺ។

16VIRUS NSAIDS1 MediumSquareAt3X
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ថ្លែង​ពី​អ្នក​នាំ​ពាក្យ​របស់ WHO លោក Christian Lindmeier បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន Geneva ថា៖ “នៅ​ក្នុង​ពេល​នេះ ​យើង​សូម​ណែនាំ​ឲ្យ​ប្រើ​ថ្នាំ Paracetemol ​និង​កុំ​ប្រើប្រាស់​ថ្នាំ Ibuprofen ​សម្រាប់​ការ​ព្យាបាល​ខ្លួន​ឯង​ឲ្យ​សោះ នេះ​ជា​សារ​ដ៏​សំខាន់​មួយ”។

TWEET
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

រំឭក​ថា​មក​ទល់​ថ្ងៃ​ទី ១៩ មិនា ឆ្នាំ ២០២០ ស្ថានភាព​នៅ​អឺរ៉ុប​ហាក់​បន្ត​ជ្រួលច្របល់​ខ្លាំង ដោយសារ​វីរុស​ផ្លូវ​ដង្ហើម​ថ្មី​កូវីដ១៩ ខណៈ​នៅ​ប្រទេស​ចិន​គឺ​បាន​ប្រែ​ជា​ស្ងប់ស្ងាត់ រហូត​ដល់​ថ្នាក់​លែង​មាន​អ្នក​ឆ្លង​នៅ​ទីក្រុង Wuhan ​ដែល​ជា​តំបន់​ផ្ទុះ​វីរុស​ដំបូង​ទៅ​ហើយ៕

ប្រែ​សម្រួល៖ Knongsrok | ប្រភព៖ WorldOfBuzz

Loading...