ចប់​ហើយ! ឥណ្ឌូណេស៊ី​ឆ្លង​ក្រោយ​គេ តែ​ពេល​នេះ​អ្នក​ស្លាប់​ឡើង​ខ្ពស់​ជាង​គេ​នៅ​អាស៊ីអាគ្នេយ៍

ចប់​ហើយ! ឥណ្ឌូណេស៊ី​ឆ្លង​ក្រោយ​គេ តែ​ពេល​នេះ​អ្នក​ស្លាប់​ឡើង​ខ្ពស់​ជាង​គេ​នៅ​អាស៊ីអាគ្នេយ៍

នៅ​ពេល​បច្ចុប្បន្ន​នេះ​បញ្ហា​នៃ​ការ​រាតត្បាត​វីរុស​កូវីដ១៩ គឺ​ជា​អ្វី​ដែល​ពិភពលោក​កំពុង​រួបរួម​គ្នា​តតាំង និង​ព្យាយាម​រក​ដំណោះស្រាយ​នៃ​វ៉ាក់សាំង​ផ្លូវការ​មួយ​ឲ្យ​បាន​ឆាប់​រហ័ស​បំផុត។

607528
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
Indonesia Mosque Covid 19
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
Hospital Tents Preparation For Coronavirus Cases In Indonesia
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
Concern In Indonesia As The Coronavirus Continue To Spread
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

បើ​ក្រឡេក​មើល​បណ្តា​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​របស់​យើង ក៏​នៅ​តែ​មាន​ករណី​កើន​ឡើង​ជា​បន្តបន្ទាប់ ហើយ​រឿង​ភ្ញាក់ផ្អើល​ខ្លាំង​បំផុត​នោះ​គឺ​នៅ​ឥណ្ឌូណេស៊ី ដែល​ជា​ប្រទេស​មួយ​ទើប​ឆ្លង​វីរុស​កូរ៉ូណា​ក្រោយ​គេ តែ​បែរ​ជា​មាន​ចំនួន​អ្នក​ស្លាប់​មក​ទល់​ថ្ងៃ​ទី ១៩ មិនា ឆ្នាំ ២០២០ ខ្ពស់​ជាង​គេ​ទៅ​វិញ​បើ​ធៀប​នឹង​បណ្តា​ប្រទេស​ទាំង​នៅ​អាស៊ីអាគ្នេយ៍។

20200310MZ009_klia_mask
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
611154
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិបាល​ឥណ្ឌូណេស៊ី នៅ​ថ្ងៃ​ទី ១៩ មិនា នេះ​បាន​ឲ្យ​ដឹង​ថា​តួ​លេខ​អ្នក​ស្លាប់​ក្នុង​ប្រទេស​ខ្លួន​បាន​ហក់​ដល់ ១៩ នាក់​ហើយ​ក្នុង​ចំណោម​អ្នក​ឆ្លង ២២៧ ករណី ញាំង​ឲ្យ​អត្រា​ភាគរយ​ស្លាប់​មាន​ដល់ ៨,៤ ភាគរយ ទន្ទឹម​ដែល​ហ្វីលីពីន​ឈរ​លេខ ២ មាន​អ្នក​ស្លាប់ ១៤ នាក់ (៧ ភាគរយ) និង​ម៉ាឡេស៊ី ស្លាប់ ២ នាក់ (០,២៥ ភាគរយ)។

រំឭក​ថា​នៅ​អ៊ីតាលី​ពេល​នេះ​មាន​អ្នក​ស្លាប់​កើន​ដល់​ជិត ៣ ពាន់​នាក់​ហើយ ដែល​អត្រា​នៃ​ការ​ស្លាប់​ដោយ​សារ​កូវីដ១៩ ក៏​កើន​ដល់ ៨,៣៤ ភាគរយ​ឯ​ណោះ ហើយ​ប្រទេស​បន្ទាប់​ដូច​ជា​នៅ​អ៊ីរ៉ង់ អេស្ប៉ាញ និង​បារាំង​ក៏​បន្ត​កើនឡើង​ដូច​គ្នា៕

Ice_screenshot_20200319 194454
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ប្រែសម្រួល៖ Knongsrok | ប្រភព៖ Twitter

Loading...