តំបន់ទេសចរណ៍ ទាំង៧ ភ្ញៀវទេសចរចង់ទៅទស្សនាម្តងទៀត និងកន្លែងទេសចរណ៍ ទាំង ៧ ដែលភ្ញៀវមិនចង់ទៅសារជាថ្មី – Kalib9 ជីវិតកម្សាន្ត | Pelklas

តំបន់ទេសចរណ៍ ទាំង៧ ភ្ញៀវទេសចរចង់ទៅទស្សនាម្តងទៀត និងកន្លែងទេសចរណ៍ ទាំង ៧ ដែលភ្ញៀវមិនចង់ទៅសារជាថ្មី

យោងតាមអង្គការទេសចរណ៍ពិភពលោករបស់អង្គការសហប្រជាជាតិចំនួនភ្ញៀវទេសចរបានកើនឡើងដល់ ១,៤ ពាន់លាននាក់កាលពីឆ្នាំមុន។ មនុស្សកាន់តែច្រើនមានការត្រៀមខ្លួនជាមុនសម្រាប់ដំណើរទេសចរណ៍ និងបើកចំហទទួលយកបទពិសោធន៍ថ្មីចំពោះពិភពលោក ប៉ុន្តែនៅទីបំផុតពួកគេច្រើនតែងបញ្ចប់ដំណើរកំសាន្តដោយការមិនពេញចិត្ត នឹងក្រោមហេតុផលមួយចំនួន។

យើងបានមើលលទ្ធផល នឹងអានការបញ្ចេញមតិ លើតំបន់ទេសចរណ៍ដែលមានប្រជាប្រិយភាព ហើយយើងបានស្រង់ទីកន្លែងដែលអ្នកដំណើរតែងតែចង់ត្រឡប់ទៅវិញ និងទីកន្លែងដែលមនុស្សភាគច្រើនកម្រនឹងត្រឡប់ទៅលេងម្តងទៀត។

ទីកន្លែដែលភ្ញៀវទេសចរតែងតែចង់ត្រឡប់ទៅម្តងទៀត

វាមិនអាចទៅរួចទេក្នុងការធ្វើស្រង់ឈ្មោះប្រទេសទាំងនោះដោយផ្អែកលើការបញ្ចេញមតិតែមួយមុខ។ ដូច្នេះយើងបានប្រើទិន្នន័យពីក្រុមហ៊ុនវិភាគរបស់ចក្រភពអង់គ្លេសឈ្មោះ Euromonitor International សន្ទស្សន៍នៃកំណើនអ្នកទេសចរណ៍របស់ Mastercard’s Global Destination Citiesចំណាត់ថ្នាក់ដែលបានផ្តល់អោយដោយអ្នកប្រើប្រាស់ របស់ក្រុមហ៊ុនផ្តល់សេវាណែនាំទីដំណើរកំសាន្តដ៏ធំ ឈ្មោះ Lonely Planet។

1. ទីក្រុង Bangkok ប្រទេសថៃ

រដ្ឋធានីនៃប្រទេសថៃគឺជាប្រទេសនាំមុខគេក្នុងចំនួនភ្ញៀវទេសចរដែលមកទស្សនាជារៀងរាល់ឆ្នាំ។ មានភ្ញៀវទេសចរជាង ២៥ លាននាក់ក្នុងមួយឆ្នាំហើយចំនួននេះនៅតែបន្តកើនឡើង។ ទីក្រុងបាងកកពោរពេញទៅដោយទស្សនីយភាពប្លែក ហើយវាជាទីក្រុងដ៏មមាញឹក។ ភ្ញៀវទេសចរភាគច្រើនធ្វើការបញ្ចេញមតិ អំពីទីក្រុងនេះថា “ ទីក្រុងបាងកកគឺជាទីក្រុងដ៏អស្ចារ្យណាស់។ វាជាទីក្រុងដែលរួមបញ្ចូលគ្នាតែមួយនៃជីវិតរស់នៅដ៏សម្បូរបែប និងជាទីស្ងប់ស្ងាត់សម្រាប់អ្នកកាន់ព្រះពុទ្ធសាសនាផងដែរ។ យើងបានទៅទីនោះចំនួន ៥ ដងហើយ នឹងត្រឡប់ទៅវិញសារជាថ្មីម្តងទៀត។ "

2. ទីក្រុង Vienna ប្រទេស អូទ្រីស

ទីក្រុងវីណាគឺជាទីក្រុងមួយក្នុងចំណោមទីក្រុងធំបំផុតនៅអឺរ៉ុបហើយវាឈរនៅលើបញ្ជីនៃទីក្រុងដែលមានគុណភាពជីវិតល្អបំផុត។ រដ្ឋធានីនៃប្រទេសអូទ្រីសគឺជាកន្លែងស្ងប់ស្ងាត់ ស្រស់ឆើតឆាយ និងជាកន្លែងកក់ក្ដៅមិនគួរឱ្យជឿ។

ទីក្រុងវីណា គឺដូចជាសារមន្ទីរដ៏ធំមួយដែលគ្រប់ផ្លូវទាំងអស់សុទ្ធតែមានរឿងរ៉ាវប្រវត្តិសាស្ត្រ។ ការប្រៀបធៀបនេះកើតឡើងពីការពិតដែលថាទីក្រុងពោពេញទៅដោយសារមន្ទី ដូចជា សារមន្ទីរប្រវត្តិសាស្ត្រសិល្បៈ សារមន្ទីរAlbertina សារមន្ទីរLeopold និងសារមន្ទីរBelvedere ។ ហើយការមកលេងមួយដងគឺមិនគ្រប់គ្រាន់ក្នងការទស្សនា ពួកគេទាំងអស់អោយបានសព្វគ្រប់នោះទេដូច្នេះអ្នកទេសចរណ៍ នឹងត្រលប់ទៅទីក្រុងនេះវិញម្តងទៀត។

3. ប្រទេសសឹង្ហបុរី

ប្រទេសសិង្ហបុរីមានប្រជាប្រិយភាពយ៉ាងខ្លាំងចំពោះភ្ញៀវទេសចរទោះបីជាវាជាទីក្រុងដែលមានការចំណាយថ្លៃសម្រាប់ការរស់នៅក៏ដោយ។ ភ្ញៀវទេសចរប្រហែល 15 លាននាក់បានមកទស្សនាប្រទេសនេះកាលពីឆ្នាំមុន។

ទោះបីជាមានទីតាំងស្ថិតនៅមិនឆ្ងាយពីសមុទ្រក៏ដោយក៏ប្រទេសសិង្ហបុរីមិនមែនជាទីក្រុងដែលសំបូរទៅដោយរមណីយដ្ឋានទេ។ អាគារទំនើបខ្ពស់ ៗ ដែលត្រូវបានសាងសង់ស្របតាមក្បួនច្បាប់ និងទស្សនៈ Feng Shuiឧទ្យានកំសាន្តដ៏ស្អាតឥតខ្ចោះ កន្រ្តកវិលធំជាងគេបំផុតលើពិភពលោក និងមហោស្រពប្រចាំសប្តាហ៍ គឺជាហេតុផលដែលអ្នកទេសចរមិនដែលធុញទ្រាន់នឹងការមកទស្សនាទីក្រុងនេះ។

4. ទីក្រុង Florence ប្រទេសអ៊ីតាលី

កាលពីអតីតកាល Florence គឺជាមជ្ឈមណ្ឌលវប្បធម៌នៃទ្វីបអ៊ឺរ៉ុបហើយបានក្លាយជា "cradle of the Renaissance" ជាទីក្រុងកំណើតរបស់អ្នកប្រាជ្ញ វិចិត្រករ និងបុគ្គល ល្បីៗក្នុងប្រវត្តិសាស្រ្ត ។ បុគ្គលទាំងនោះរួមមាន វិចិត្រករ Leonardo da Vinci, វិចិត្រករ Michelangelo អ្នកនិពន្ធកំណាព្យ Dante អ្នកប្រាជ្ញ Galileo និងបុគ្គលល្បីៗរាប់សិបនាក់ផ្សេងទៀតបានរស់នៅនិងធ្វើការនៅទីនេះ ដូច្នេះខ្យល់នៅក្នុងទីក្រុងនេះពោរពេញទៅដោយបរិយាកាសពិសេសម្យ៉ាង។

រដ្ឋធានី Tuscany មិនមែនជាកន្លែងមានលំហូរអ្នកទេសចរណ៍ច្រើននោះទេ ទោះបីមានមនុស្ស ៥ លាននាក់មកទស្សនាវាជារៀងរាល់ឆ្នាំក៏ដោយ។ ហើយគ្មានអ្វីប្លែកទេដែលទីក្រុងនេះពោរពេញទៅដោយស្នាដៃដ៏ល្បីល្បាញលើពិភពលោកហើយវាក៏មិនអាចទៅរួចដែរ បើអ្នកចង់ដើរទស្សនា ស្នាដៃទាំងអស់ក្នុងពេលតែមួយភ្លេត។

5. ទីក្រុង New York សហរដ្ឋអាមេរិក

តួឯកក្នុងរឿង Sex and the City អ្នកស្រី Carrie Bradshaw joked that people who live in New York would even come to a party for the opening of an envelope, if champagne was served there. And there is something special about this attitude toward life, so people return to this place to experience it again and again.

ញូវយ៉កគឺជាទីក្រុងដែលយើងតែងផ្តោតសំខាន់ ដោយសារតែ ខ្សែភាពយន្ត និងកម្មវិធីទូរទស្សន៍ ល្បីៗ ដែលយើងចូលចិត្តដូចជា រឿងកំប្លែងដ៏ល្បី គឺ Friendsតនិង Sex and the City។ នេះជាមូលហេតុមួយដែលធ្វើឱ្យការទៅទស្សនា The Big Apple (ឈ្មោះមួយទៀតរបស់ទីក្រុងញូវយ៉ក)គឺជាក្តីសុបិនរបស់មនុស្សជាច្រើនហើយភ្ញៀវទេសចរបរទេសជាង ១៣ លាននាក់បានបំពេញក្តីសុបិននេះជារៀងរាល់ឆ្នាំ។

តួឯកក្នុងរឿង Sex and the City លោកស្រី Carrie Bradshaw និយាយបែបកំប្លែងថាមនុស្សដែលរស់នៅក្នុងទីក្រុងញូវយ៉ក នឹងចូលរួមសូម្បីតែ វាជាពិធីជប់លៀងតូចមួយដែលមាន តារាល្បីៗចូលរួម ប្រសិនបើមានបម្រើស្រាសំប៉ាញនៅទីនោះ។ ហើយមានអ្វីពិសេសជាងនេះទៀតក្នុងជីវិត ចំពោះទម្លាប់បែបនេះដូច្នេះមនុស្សត្រឡប់ទៅកន្លែងនេះវិញដើម្បីទទួលបានបទពិសោធន៍នេះម្តងហើយម្តងទៀត។

6. ទីក្រុង Lisbon ប្រទេស ព័រទុយហ្គាល់

គណៈវិនិច្ឆ័យនៃពានរង្វាន់ទេសចរណ៍ពិភពលោក បានហៅ ទីក្រុង Lisbon ថាជាកន្លែងល្អបំផុតសម្រាប់ទេសចរណ៍នៅអឺរ៉ុបក្នុងឆ្នាំ ២០១៩ ។ ទីក្រុងនេះទទួលបានពានរង្វាន់ដដែលចំនួន ៤ ដងក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ។ ប៉ុន្តែទោះបីជាទទួលបានរង្វាន់ទាំងអស់ក៏ដោយ ទីក្រុងនេះមិនមានហ្វូងមនុស្សកកកុញទេ៖ Lisbon ប្រហែលជារដ្ឋធានីចុងក្រោយនៅអឺរ៉ុបខាងលិចដែលមិនសូវមានអ្នកទេសចរណ៍មកទស្សនាច្រើន។

ប៉ុន្តែនេះមិនមែនជាហេតុផលតែមួយទេដែលត្រូវទៅទស្សនារដ្ឋធានីនៃប្រទេសព័រទុយហ្កាល់នេះ។ ខ្យល់អាកាសមហាសមុទ្រ តាមផ្លូវក្រាលថ្មភក់ពណ៌ស ស្ថាបត្យកម្មគួរឱ្យភ្ញាក់ផ្អើល រទេះភ្លើងបុរាណពណ៍លឿង ហើយជាការពិតប្រជាជនដ៏មានសុភមង្គល - ទាំងអស់នេះដើរតួជាមេដែកស្រូបយកភ្ញៀវទេសចរ។

7. ទីក្រុង Lyon ប្រទេសបារាំង

នៅពេលភ្ញៀវទេសចរមានគម្រោងធ្វើដំណើរទៅប្រទេសបារាំងពួកគេតែងតែភ្លេចអំពីទីក្រុង Lyon ។ ប៉ុន្តែវាត្រូវបានគេចាត់ទុកថាជារដ្ឋធានីនៃអាហារវិទ្យា។ ក្រៅពីនេះយោងតាមការស្រាវជ្រាវ ទីក្រុងនេះគឺជាកន្លែងទាក់ទាញបំផុតសម្រាប់ជីវិត នៅប្រទេសបារាំង។

Lyon គឺជាទីកន្លែងដ៏ល្អឥតខ្ចោះសម្រាប់ទាំងដំណើរកម្សាន្តបែបគូស្នេហ៍រ៉ូមែនទិក និងគ្រួសារ។ វាពោរពេញទៅដោយវិមានប្រវត្តិសាស្ត្រជាច្រើន ផ្លូវធ្វើដំណើរដ៏កក់ក្តៅ និងភោជនីយដ្ឋានជាច្រើន ដែលអ្នកមិនអាចទៅទស្សនាបានសព្វក្នុងពេលតែមួយដង។

ទីកន្លែងដែលភ្ញៀវទេសចរមិនចង់ត្រឡប់ទៅទស្សនាជាថ្មីម្តងទៀត

ផ្ទុយពីទៅវិញ ភាគច្រើននៃកន្លែងទាំងនេះពេញនិយមណាស់ ប៉ុន្តែអ្វីដែលហួសចិត្តនោះគឺថាប្រជាប្រិយភាពនេះហើយដែលធ្វើអោយខូច បរិយាកាសពិសេសនៅទីនោះ។ គោលដៅទេសចរណ៍ដ៏អស្ចារ្យទាំងនេះទាក់ទាញភ្ញៀវទេសចរច្រើនជាងអ្វីដែលគេរំពឹងទុកសម្រាប់ការធ្វើដំណើរប្រកបដោយផាសុកភាព។

1. ទីក្រុង Paris ប្រទេស បារាំង

ទីក្រុង Paris មិនចាំបាច់ធ្វើការផ្សព្វផ្សាយទេ។ វាជាទីក្រុងដ៏អស្ចារ្យមួយដែលមានតំបន់ទាក់ទាញភ្ញៀវទេសចរជាច្រើន និងអ្នកធ្វើដំណើររាប់ពាន់នាក់តែងតែនៅជុំវិញតំបន់ទាំងនោះ។ នេះគឺជាគុណវិបត្តិចម្បងរបស់ទីក្រុងនេះ ព្រោះយើងទាំងអស់គ្នាចង់ក្លាយជាមនុស្សតែម្នាក់គត់ដែលរីករាយជាមួយបរិយាកាសនៃផ្លូវតូចចង្អៀតក្នុងទីក្រុងទាំងនេះ។

ភ្ញៀវទេសចរជាច្រើនយល់ឃើញដូចៗគ្នា និងដាក់ទីក្រុងដែលមានឈ្មោះថាជា “ ទីក្រុងនៃសេចក្តីស្រឡាញ់” នេះជាទីក្រុងដំបូងគេបង្អស់ក្នុងបញ្ជីកន្លែងទេសចរណ៍ដែលគួរឱ្យខកចិត្តបំផុត។ ហើយយើងមិនអាចជឿបានទេថា: រដ្ឋធានីតូចមួយនេះទាក់ទាញភ្ញៀវទេសចរ ១៦ លាននាក់ជារៀងរាល់ឆ្នាំ។ នេះវាស្ទើរតែដូចគ្នា ទៅនឹងចំនួនភ្ញៀវទេសចរនាដែលមកទីក្រុង ឡុងដ៍ ប៉ុន្តែទីក្រុងប៉ារីសមានទំហំតូចជាងទីក្រុងឡុងដ៍ ១៥ ដង។

2. ទីក្រុង Delhi ប្រទេសឥណ្ឌា

យើងបានបញ្ចូលរដ្ឋធានីនៃប្រទេសឥណ្ឌាទៅក្នុងបញ្ជីរបស់យើងសម្រាប់ហេតុផលខុសគ្នាមួយចំនួន។ ទីក្រុងនេះគឺជាទីក្រុងឯកលក្ខណៈ ប៉ុន្តែវាមិនសមស្របនឹងតម្រូវការរបស់ភ្ញៀវទេសចរទូទៅទេ។ ដូច្នេះមនុស្សកម្រនឹងមើលឃើញទីក្រុងនេះជាទីក្រុងអស្ចា្យនោះទេ នៅពេលមើលឃើញដំបូង។

អ្នកដំណើរជាច្រើនកត់សម្គាល់ថា ទីក្រុង Delhiគឺជាកន្លែងដែលកខ្វក់ហើយចង្អៀតហើយពេលខ្លះថែមទាំងជាកន្លែងគ្រោះថ្នាក់ទៀតផង។ ហើយស្ត្រីគឺជាអ្នកដែលត្រូវយកចិត្តទុកដាក់បំផុត។ ក្រសួងការបរទេស បានដាស់តឿនមិនឱ្យស្រីៗចាកចេញពីសណ្ឋាគាររបស់គេនៅពេលយប់ឡើយ និងមិនប្រើប្រាស់សេវាកម្មរបស់អ្នករត់តាក់ស៊ីខុសច្បាប់នោះទេ។

3. ទីក្រុង Venice ប្រទេសអ៊ីតាលី

ទីក្រុង Venice មានភ្ញៀវទេសចរច្រើនកកកុញដូច្នេះអ្នកជំនាញជឿជាក់ថានៅឆ្នាំ ២០៣០ នឹងមិនមានអ្នកស្រុករស់នៅទីនោះទេ។ ការធ្វើដំណើរដោយចំណាយពេលមួយថ្ងៃទៅកាន់ទីក្រុងនេះត្រូវបានរាប់បញ្ចូលក្នុងដំណើរទេសចរណ៍ជាកញ្ចប់ជាច្រើន ដូច្នេះអ្នកទំនងជានឹងធ្វើដំណើរឆ្លងកាត់ហ្វូងមនុស្សជាច្រើននៅជិតកន្លែងគោលដៅទេសចរ អ្នកក៏នឹងមានការភ្ញាក់ផ្អើលជាមួយនឹងតម្លៃខ្ពស់មិនគួរឱ្យជឿ និងជួបអ្នកស្រុកដែលធ្វើអោយអ្នកមិនពេញចិត្ត។

4. ប្រទេស Bhutan

ប្រទេស ប៊ូតានមិនចង់ធ្វើអោយជោគវាសនាខ្លួនឯងដូចទីក្រុង Venice ទេ ដូច្នេះគេអនុវត្តគោលនយោបាយនៃការកំណត់ "ទេសចរណ៍កម្រិតមធ្យម»។ ប្រទេសប៊ូតាន់ពឹងផ្អែកលើភ្ញៀវទេសចរប៉ុន្តែព្យាយាមការពារធម្មជាតិ ហិម៉ាឡៃយ៉ា របស់គេមិនថាត្រូវចំណាយថវិការច្រើនប៉ុណ្ណានោះទេ។

គោលការណ៍នេះជះឥទ្ធិពលដល់អ្នកធ្វើដំណើរដែលតែងតែមានការភាន់ច្រលំព្រោះថាប្រទេសនេះមើលទៅហាក់ដូចជាមានការបិទការធ្វើដំណើររបស់អ្នកទេសចរ។ អ្នកទេសចរអាចចូលទៅក្នុងទីក្រុង ប៊ូតាន់បានដោយជាផ្នែកមួយនៃក្រុមទេសចរណ៍ដែលបានរៀបចំហើយ ពួកគេត្រូវជួលមគ្គុទេសទេសចរណ៍ក្នុងស្រុក។ ដូច្នេះដំណើរកម្សាន្តនឹងត្រូវចំណាយច្រើនប៉ុន្តែនៅទីបញ្ចប់ប្រហែលជាមិននាំមកនូវបទពិសោធន៍រីករាយដែលអ្នករំពឹងទុកនោះទេ។

5. កោះ Santorini ប្រទេស ក្រិក

កោះតូចមួយនៅភាគខាងត្បូងនៃប្រទេសក្រិកត្រូវបានអ្នកទេសចរចូលចិត្តដោយសារទេសភាពនៃព្រះអាទិត្យលិច។ មែនហើយឥឡូវនេះយើងអាចផ្តិតយកទេសភាពនេះបានតែ លើក្បាលភ្ញៀវទេសចរដទៃទៀតទេ។ ទីក្រុង Santorini គឺពោរពេញទៅដោយមនុស្ស។ ភ្ញៀវទេសចរជាង ៥ លាននាក់បានមកទីនោះជារៀងរាល់ឆ្នាំហើយវាជាចំនួនដ៏ច្រើនលើសកម្រិតសម្រាប់កោះដ៏តូចមួយនេះដែរ។

ភាគច្រើននៃភ្ញៀវទេសចរទៅដល់កោះនេះតាមរយៈកប៉ាល់ទេសចរណ៍ឆ្លងកាត់។ ដូច្នេះរដ្ឋាភិបាលក្នុងតំបន់ត្រូវកំណត់ចំនួននាវាដែលត្រូវបានអនុញ្ញាតឱ្យទៅទស្សនាកោះនេះ។ ហេដ្ឋារចនាសម្ព័ន្ធនិងទំហំកោះ Santorini មិនអនុញ្ញាតឱ្យវាអាចផ្ទុកភ្ញៀវទេសចរច្រើនពេកទេក្នុងពេលតែមួយទេ។

6. Dubrovnik, Croatia

រឿងមួយនៃវគ្គជាច្រើនក្នុង Game of Throne ត្រូវបានគេថតនៅទីនោះហើយ ភាពអស្ចារ្យដែលមានតែមួយនេះហើយបានធ្វើឱ្យទីក្រុងនេះកាន់តែមានប្រជាប្រិយភាព។ អង្គការ យូណេស្កូថែមទាំងណែនាំឱ្យដាក់កម្រិតចំនួនភ្ញៀវទៅ ៤.០០០ នាក់ក្នុងមួយថ្ងៃ។ ប៉ុន្តែកប៉ាល់ជាច្រើន នៅតែ ជំនះចូលទៅក្នុងទីក្រុងញឹកញាប់ ហើយនាំភ្ញៀវទេសចរជាច្រើនមកជាមួយ។

7. ទីក្រុង Barcelona ប្រទេស ​​អេស្ប៉ាញ

អ្នកស្រុកតែងត្អូញត្អែរថា "ទីក្រុង Barcelona ធុញទ្រាន់នឹងវិស័យទេសចរណ៍" ។ ទីក្រុងនេះគឺជាផ្នែកមួយនៃផ្លូវរបស់អ្នកទេសចរណ៍ ហើយមានមនុស្សជាច្រើនមកទស្សនាទីក្រុងនេះចំណាយពេលមួយថ្ងៃដោយគ្មានគោលបំណងច្បាស់លាស់។ ភ្ញៀវទេសចរមួយចំនួនធំធ្វើឱ្យការដើរនៅតាមដងផ្លូវរបស់អ្នកស្រុកមានការពិបាក ហើយរារាំងមិនឱ្យប្រជាជនក្នុងទីក្រុងនេះ រីករាយនឹងវិស្សមកាលរបស់ពួកគេ។

តំបន់ដែលជាគោលដៅទាក់ទាញទេសចរណ៍ជាច្រើនដូចជា វិហាកាតូលិក Sagrada Familia និង សួនកម្សាន្ត Park Guell  មានទីតាំងស្ថិតនៅក្នុងតំបន់ដែលមានប្រជាជនរស់នៅច្រើន ដែលជាកន្លែងដែលអ្នកមិនអាចដើរគេចពីភ្ញៀវទេសចររួច។

 

Preview photo credit Luca Sartoni / flickr, bloodua / easyfotostock / Eastnews

ប្រែសម្រួលដោយ ហនុមាន

ប្រភព Brightside