លេងសើចច្រើនមែន! ​តែយាយស្រូយ ​ឡូយអស់ទាស់បានបរិច្ចាកប្រាក់ និងជែលលាងដៃដើម្បីទប់ស្កាត់ ​Covid-19

អ្នកណាៗក៏ស្គាល់ដែរថា ​យាយស្រូយ ​គឺជាអ្នកលក់អនឡាញពូកែវោហាម្នាក់ ​ដែលរាល់ពាក្យសម្តីពិតជាកំប្លែងធ្វើឱ្យអ្នកទស្សនាសើចសប្បាយបំបាត់ក្តីកង្វល់  ជាមួយនឹងស្ទាយ៍តុបតែងខ្លួនប្លែកៗគួរឱ្យចាប់អារម្មណ៍ដើម្បីលក់ផលិតផលរបស់ខ្លួន។

6

7

ជាក់ស្តែងទោះបីជាយាយស្រូយជាអ្នកលក់អនឡាញដែលនិយាយស្តាយ៍ឆ្លួតឡប់ក៏ពិតមែន ​តែគួរឱ្យសរសើរយាយស្រូយណាស់ ក្នុងនាមជាអ្នកលក់អនឡាណម្នាក់ពេលប្រទេសជាតិកំពុងតែជួបវិបត្តិវីរុស ​Covid-19  បានចេញមុខបរិច្ចាកជាថវិកា​ និងជែលលាងដៃដល់រដ្ឋ។

1 10

ដោយថ្មីៗនេះម្ចាស់ហាង  និងបុគ្គលិក “យាយស្រួយ beauty shop” បាននាំយកថវិកា មកឧបត្ថម្ភដល់មូលនិធិ Covid-19 ចំនួន ១,០០០$ និង ២២ ម៉ឺនរៀល ព្រមទាំងជែលលាងដៃ ២០០ដបផងដែរ ជូនទៅគណៈអភិបាលខេត្តកោះកុង ដោយប្រគល់ជូនលោកជំទាវ មិថុនា ភូថង ដោយផ្ទាល់ដៃ៕

3 9

5 10