រឿងរ៉ាវងាយៗដែលអ្នកអាចធ្វើបាន អំឡុងពេលនៅផ្ទះដើម្បីសុវត្ថិភាព ពីវីរុស កូវីដ-១៩ – Kalib9 ជីវិតកម្សាន្ត | Pelklas

រឿងរ៉ាវងាយៗដែលអ្នកអាចធ្វើបាន អំឡុងពេលនៅផ្ទះដើម្បីសុវត្ថិភាព ពីវីរុស កូវីដ-១៩

ក្នុងអំឡុងពេលដែលវីរុសកូរ៉ូណា ឬជំងឺកូវីដ​១៩ កំពុងវាយលុកជុំវិញពិភពលោក នៅតាមបណ្ដាប្រទេសនានា ក៏ដូចជាកម្ពុជា ក៏បានចេញវិធានការការពារខ្លួនសម្រាប់ប្រជាពលរដ្ឋ ដូចជាការរក្សាគម្លាតគ្នា ការរក្សាអនាម័យជាប្រចាំដោយការលាងដៃ និងការស្នាក់នៅផ្ទះមួយរយៈ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល។

ប៉ុន្តែយើងគ្រប់គ្នាសុទ្ធតែដឹងហើយថា ការនៅផ្ទះជាប្រចាំ ស្ទើរតែ២៤ម៉ោង ក្នុងមួយថ្ងៃ វានឹងបង្កឱ្យយើងមានសភាពធុញទ្រាន់ នឹងអផ្សុកផងដែរ ហើយថ្ងៃនេះ យើងនឹងលើកយកវិធីងាយៗមួយចំនួន​ដែលអ្នកអាចធ្វើវា ដើម្បីបន្លប់ភាពអផ្សុកទាំងនោះបាន ហើយអ្នកអាចធ្វើវាជាប្រចាំថ្ងៃបានផងដែរ។

១. បង្កើត Blog ដើម្បីសរសេរកំណត់ហេតុប្រចាំថ្ងៃ

បង្កើត Blog ហើយរៀបរាប់ពីជិវិតប្រចាំថ្ងៃរបស់អ្នក ជួនកាលអ្នកក៏អាចចែករំលែកវាទៅកាន់មិត្តភក្តិ ឬមិត្តភក្តិលើបណ្ដាញសង្គមបានដែរ។ ការចំណាយពេលវេលាសរសេរវា ក៏អាចក្លាយជាការចងចាំដ៏ល្អមួយផងដែរ។

Person Holding Turned-on Silver Laptop Computer

២. អានសៀវភៅថ្មីៗ

រៀបចំពេលវេលាសមស្របសម្រាប់ចំណាយពេលក្នុងការអានសៀវភៅ។ ការបែងចែកពេលវេលាច្បាស់លាស់ក្នុងការអានសៀវភៅ វាក៏ជារឿងដ៏ល្អ ដែលផ្ដល់ចំណេះដឹង និងកាត់បន្ថយការស្ត្រេសពី ការនៅផ្ទះពេញមួយថ្ងៃដូចគ្នា។

Girl in Blue Shirt Wearing Eyeglasses Reading Book

៣. សរសេរកំណាព្យ ឬរឿងខ្លីៗដើម្បីចែករំលែកលើបណ្ដាញសង្គម

នៅពេលនឹកឃើញដល់ពាក្យ ឬសាច់រឿងអ្វីមួយ អ្នកអាចចាប់ផ្ដើមប៊ិច ឬកុំព្យូទ័ររបស់អ្នក ហើយសរសេរកត់ត្រាវា រួចបើអ្នកគិតថាវាល្អ អ្នកក៏អាចចែករំលែកទៅកាន់មិត្តភក្តិរបស់អ្នក ហើយអ្នកនឹងកាន់តែអាចរក្សាទំនាក់ទំនង បានយ៉ាងល្អប្រសើរជាមួយពួកគេផងដែរ។

Man Using Macbook

៤. ធ្វើលំហាត់ប្រាណ

ការធ្វើលំហាត់ប្រាណ វាជួយឱ្យសុខភាពរឹងមាំ និងកាត់បន្ថស្ត្រេសផងដែរ។ នៅពេលដែលអ្នកចំណាយពេលយ៉ាងហោច មួយម៉ោង ឬពីរម៉ោងក្នុងមួយថ្ងៃក្នុងការធ្វើលំហាត់ប្រាណ នោះសុខភាពអ្នកនឹងល្អប្រសើរ ហើយអ្នកនឹងមានរូបរាងកាន់តែស្អាត។

Woman Flexing Her Legs

៥. ធ្វើសមាធិដើម្បីឱ្យចិត្តស្ងប់

យើងអាចជ្រើសពេលវេលាណាមួយដ៏សមស្រប​ដូចជាពេលយប់មុននឹងគេង ធ្វើសមាធិ ដើម្បីឱ្យចិត្តបានស្ងប់។ ធ្វើដូចនេះ វាក៏ធ្វើឱ្យយើងឆាប់គេងលក់ស្រួល និងមានសុខភាពល្អប្រសើរដែរ។

Woman Meditating In Bedroom

៦. សិក្សាជំនាញថ្មីលើ Online

ស្វែងរកជំនាញថ្មីៗ នៅលើ Online ហើយអនុវត្តិវា នោះយើងនឹងបានកាត់បន្ថយពេលវេលាខ្លះ ពីការស្មុគ្រស្មាញ និងធុញថប់ក្នុងការនៅផ្ទះផងដែរ។

Person Sitting in Front of the Laptop Computer

៧. មើលកុន និងរឿងពេញនិយមជាមួយគ្រួសារ

ការចំណាយពេលវេលាជាមួយក្រុមគ្រួសារ ពេលល្ងាចក្រោយពេលបាយ មើលកុនជុំគ្នា និងរឿងល្អមើល នោះនឹងកាន់តែបង្កើនភាពសប្បាយរីករាយក្នុងក្រុមគ្រួសារផងដែរ។

Man Holding Remote Control

៨. ជជែកជាមួយមិត្តជិតស្និទ្ធ តាមរយៈ Video Call

មិនបានជួបគ្នារឿងអីថាមិនបាននិយាយគ្នាណ៎។ សម័យបច្ចេកវិទ្យាហើយ កុំថាឡើយនិយាយគ្នា សម័យនេះវីដេអូខលជាមួយគ្នា និងជជែកគ្នាជាក្រុម ក៏កាន់តែធ្វើឱ្យយើងបាត់អផ្សុកផងដែរ។

Turned-on Macbook

៩. លេងជាមួយសត្វចិញ្ចឹម

ចំណាយពេលឱ្យចំណីសត្វ និងលេងប្រលែងជាមួយសត្វចិញ្ចឹម ដូចជាឆ្កែ ឆ្មា ជាដើម ក៏ជាក្ដីសុខមួយ ដែលធ្វើឱ្យយើង ភ្លេចអស់នូវរឿងអផ្សុកទាំងឡាយផងដែរ។

Silver Tabby Cat

១០. ថែរក្សាសម្រស់

នៅផ្ទះ ត្រូវតែស្អាត មិនមែនទាល់តែទៅក្រៅនោះទេមែនទេ? ធម្មតាទោះជាយើងនៅផ្ទះ ក៏ពេលខ្លះយើងត្រូវការបង្ហោះរូបភាពតាមបណ្ដាញសង្គម ហើយពេលខ្លះក៏មានវីដេអូខល ខ្លះៗដែរ ដូច្នេះយើងត្រូវតែស្អាតជានិច្ច។ ការថែរក្សាសម្រស់បន្ថែម នៅក្នុងផ្ទះ ក៏ជារឿងដែលធ្វើឱ្យសម្រស់យើងកាន់តែស្រស់ស្អាតផងដែរ។

Woman with brown hair doing lipstick and holding little mirror

១១. សម្អាត​ រៀបចំ និងតុបតែងផ្ទះ

តុបតែងផ្ទះ សម្អាត និងរៀបចំផ្ទះ ក៏ជារឿងល្អមួយ ដែលធ្វើឱ្យយើងបាត់ភាពអផ្សុកផងដែរ។ ខណៈដែលយើងមិនមានអ្វីធ្វើពេញមួយថ្ងៃ ដូច្នេះសម្អាតផ្ទះយើងឱ្យស្អាត តុបតែងកន្លែងគេង និងធ្វើការឱ្យបានល្អនោះ អ្នកនឹងមានអារម្មណ៍ល្អជាងមុនជាក់ជាមិនខាន៕

Woman in White Long Sleeve Sweater Watering a House Plant

អត្ថបទរក្សាសិទ្ធដោយ គេហទំព័រក្នុងស្រុក