អាឡែរហ្សីអាចថាជាបញ្ហាមួយដែលកើតឡើងទៅលើមនុស្សជាច្រើនដោយអ្នកខ្លះកើតទៅលើស្បែកឬអវៈយីវៈផ្សេងទៀតនៅលើរាងកាយមនុស្ស ដោយអ្នកខ្លះគឹកើតទៅលើច្រមុះបណ្ដាលឱ្យផ្ដាសាយជាប់ជាដើម ។
ថ្ងៃនេះម្ចាស់គណនីហ្វេសបុកដែលមានឈ្មោះថា Rachana Manika បានចែករំលែកទាក់ទងទៅនឹងបញ្ហា អាឡែរហ្សីស្បែក ដែលមានដូចតទៅ ៖
វាគ្រាន់តែជាសារចែករំលែកទេ សម្រាប់អ្នកមានបញ្ហាអាឡែរហ្សីស្បែក ( កន្ទាលត្រអាក)
មនុស្សមួយជំនួនតូចអាចនិងជួបបញ្ញា រោគសេីរស្បែក ឬកន្ទាល្រអាក( អាឡែរហ្សី)ដែរគ្រាន់តែអ្នកខ្លះ គាត់អាឡែរហ្សី គ្រឿងសមុទ្រ,ពងមាន់ពងទាពងទាកូន, អ្នកខ្លះទៀតអាឡែរហ្សីធាតុអាកាស,ត្រជាក់ខ្លាំងក្តៅខ្លាំង,ញេីស, ប្រតិកម្មថ្នាំ,និងប្រតិកម្មសារធាតុឡេ។
*រយះពេលជិត៤ឆ្នាំដែលខ្ញុំរស់និងជាមួយ ជំងឺសេីរស្បែកនេះ។ ហេីយចំណែកខ្ញុំឡេីងពេលញុំាគ្រឿងសមុទ្រ របស់ញុំាមួយចំនួនធំក៏ខ្ញុំឡេីង ហេីយនិងធាតុអាកាសក្តៅត្រជាក់។
* ពេលប្រតិកម្ម : មានសភាព ថប់ដង្ហេីម, រមាស់ខ្លាំង កាន់តែអេះកាន់តែឡេីង, សាច់កន្លែងឡេីងមានភាពក្តៅងំខ្លាំង។
- ខ្ញុំបានសាកល្បងទៅពេទ្យអោយគេផ្សំថ្នាំអោយផង ទៅពិភ្សានិងលោកគ្រូដែរមានជំនាញនិងបញ្ហានេះផង ក៏នៅមិនបាត់ អាចថាខ្ញុំញុំាមិនតម។
- សាកល្បងស្អំទឹកកក នឹងលាបក្រូចឆ្មា បានធូរតែរយះពេលខ្លីទេឡេីងវិញហេីយ
* អ្នកមានបញ្ហានេះបានយល់អារម្មណ៍ខ្ញុំ
+តែថ្ងៃមួយខ្ញុំបានជួបលោកគ្រូពេទ្យម្នាក់គាត់នៅជិតផ្ទះ គាត់អោយថ្នាំបន្ទះនោះខ្ញុំផឹករយះពេល២សប្ដាហ៍ តែខ្ញុំសាកល្បងតែ៤ថ្ងៃទេ (ព្រឹក ល្ងាច) មានអារម្មណ៍ថាធូរស្បេីយជាងមុន។+ហេីយខ្លះទៀតបានសាកល្បងថ្នាំក្អកកូនក្មេង ព្រោះគិតថាវាគ្មានសារធាតុខ្លាំងដែរអាចប្រឈមនិងផ្នែកផ្សេងទៀតនៃរាងកាយ។
មកទល់នាពេលឥឡូវរយះពេល១ឆ្នាំហេីយដែរគ្មានវត្តមាន កន្ទាលត្រអាក (អាឡែរហ្សី)កេីតឡេីង៕
✌🏻🙏🏻