គួរឱ្យសរសើរណាស់! ពីបាតដៃទទេ លក់ហាលថ្ងៃហាលភ្លៀង ពេលដើរចូលសង្គមត្រូវប្រឈមមុខនឹងខ្សែភ្នែកមនុស្ស ពេលនេះទទួលជោគជ័យស្ទើរមិនគួរឱ្យជឿ – Kalib9 ជីវិតកម្សាន្ត | Pelklas

គួរឱ្យសរសើរណាស់! ពីបាតដៃទទេ លក់ហាលថ្ងៃហាលភ្លៀង ពេលដើរចូលសង្គមត្រូវប្រឈមមុខនឹងខ្សែភ្នែកមនុស្ស ពេលនេះទទួលជោគជ័យស្ទើរមិនគួរឱ្យជឿ

សង្គមសព្វថ្ងៃដ្បិតតែផ្តល់សិទ្ធសេរីភាពឱ្យមនុស្សស្មើរៗភាពគ្នា និងបើកសិទ្ធទទួលស្គាល់ការស្រលាញ់ភេទដូចគ្នាក៏ពិតមែន ​តែក៏មានមនុស្សមួយចំនួនធំនៅតែមានការរើសអើងដដែរ។

តែគូស្នេហ៍ស្រលាញ់ភេទមួយគូបានធ្វើឱ្យអ្នកដែលធ្លាប់មាក់ងាយបែរមកកោតសរសើរ​ ព្រោះតែការស្រលាញ់ប្តូរផ្តាច់ និងការតស៊ូរកស៊ី ព្រមទាំងត្រូវសង្គមមើលលើមើលក្រោមផងនោះបានបំពេញក្តីស្រមៃរបស់ខ្លួន  ថែមទាំងជោគជ័យក្នុងជីវិតគួរឱ្យសរសើរខ្លាំងមែនទែន។

91931397_2635248156604924_3178149441102151680_o

តាមរយៈគណនីហ្វេសប៊ុក Dee Daniel  បានរៀបរាប់ពីប្រវត្តិស្នេហារបស់ខ្លួនថា៖  « ពីបាតដៃទទេស្អាតរហូតមានថ្ងៃនេះអូនតស៊ូណាស់ ជិះម៉ូតូដឹកបន្លែកណ្តាលយប់ អធ្រាត្រ លក់ហាលថ្ងៃហាលភ្លៀង ពេលដើរចូលសង្គមត្រូវប្រឈមមុខនឹងខ្សែរភ្នែកមនុស្សមួយចំនួនសំលឹងមើលលើក្រោមថាជាអ្នកលក់បុកល្ហុង នំបុង័តាមចិញ្ចើមផ្លូវ តែថ្ងៃនេះអូនបានបំពេញក្តីស្រម៉ៃអូនក្លាយជាការពិតហើយ បងគ្មានអ្វីក្រៅពីពាក្យជូនពរអូនអោយកាន់តែរីកចំរើន រកសុីមានបាន ជោគជយ័ជាងនេះទៀត ជាពិសេសបងសូមអរគុណអូនដែលបានផ្តល់ក្តីស្រឡាញ់ រួមសុខរួមទក្ខ កាន់ដៃបងជាប់រហូតមិនថាក្នុងកាលះទេសះណាក៏ដោយ 🙏🙏🙏❤️❤️❤️ I love u so much my 24h 💸💳🏧😁 @kompingreach @ បុរីពិភពថ្មី កួរស្រូវ »៕

S 587989

92204850_2635248389938234_3149798443585634304_o

92046527_2635248456604894_5075818210410889216_o

91901265_2635248219938251_3002319939634724864_o

91580486_2635248299938243_6207478862398357504_o