កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ មានហេតុការមួយបានកើតឡើង ដោយតាមរយៈការបង្ហោះនៅលើហ្វេសប៊ុក គេបានឃើញស្ត្រីពោះធំ៤ខែម្នាក់ ត្រូវបានបុរសជាម្ចាស់ផ្ទះចាប់ចងដៃនឹងក្រមា រហូតទទួលបានការរិះគន់ និងផ្តន្ទារទោសពេញបណ្តាញសង្គម ដោយហេតុការនេះស្ថិតនៅភូមិព្រៃទាសង្កាត់ចោមចៅ ៣ ខណ្ឌពោធិ៍សែនជ័យ ។
រហូតមកទល់ព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ នេះ សមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានកោះហៅម្ចាស់បន្ទប់ជួលដែលមានឈ្មោះ អ៊ូ ប៊ុនធី ចាប់ស្រីមានផ្ទៃពោះចងដៃនឹងក្រមានោះ សាកសួរអំពីរឿងហេតុដែលឈានទៅដល់ការចាប់ស្រីមានផ្ទៃពោះចង ។ ដោយក្នុងពេលនោះ ម្ចាស់ផ្ទះ ក៏បានបង្ហាញស្លាកស្នាមលើដងខ្លួន ហើយបានបញ្ជាក់ថា ស្រីមានផ្ទៃពោះនោះក្រញៅរូបលោក តែពេលដែលស្ត្រីមានផ្ទៃពោះនោះ វ៉ៃលោក បងប្អូននាងមិនថតទេ មកថតតែពេលលោកចាប់ចងនាងទៅវិញ ។
គួរឱ្យដឹងផងដែរាថាកាលពីថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០២០ នារីរងគ្រោះបានមកដាក់ពាក្យបណ្ដឹងចំពោះលោកអ៊ូ ប៊ុនធី មុខរបរជាមន្ត្រីសាធារណៈការ និង ឈ្មោះ ស្រេង ឆេងលីន ភេទស្រីអាយុ៨១ឆ្នាំ ជាជនបង្ក និងជាម្ចាស់ផ្ទះជួលនោះ ដោយទាមទារថ្លៃព្យាបាលជំងឺ និងសងជំងឺចិត្តចំនួនទឹកប្រាក់ ៥០០០ដុល្លារ តែការសម្រុះសម្រួលយ៉ាងណាយើងមិនទាន់ដឹងច្បាស់នៅឡើយនោះទេ៕