នៅពេលដែលលេចចេញរោគសញ្ញាអស់ទាំងនេះ បានន័យថារាងកាយអ្នកសុទ្ធតែជាតិពុល ត្រូវតែបញ្ចេញចោលម្តងហើយ – Kalib9 សម្រស់និងសុខភាព | Pelklas

នៅពេលដែលលេចចេញរោគសញ្ញាអស់ទាំងនេះ បានន័យថារាងកាយអ្នកសុទ្ធតែជាតិពុល ត្រូវតែបញ្ចេញចោលម្តងហើយ

របបចំណីអាហារ និងការរស់នៅមិនល្អ ជាពិសេសគឺបញ្ហាជាតិគីមីតែម្តង អាចធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់មនុស្សយ៉ាងធ្ងន់ធ្ងរ ថែមទាំងអាចបណ្តាលឱ្យកើតមានជំងឺផ្សេងៗ អាចបណ្តាលឱ្យរាងកាយរបស់អ្នកផ្ទុកនូវជាតិពុលកាន់តែច្រើនឡើងៗ ដែលបង្កឱ្យមានផលវិបាកច្រើននៅពេលអនាគត ប្រសិនជាអ្នកមិនធ្វើការបណ្តេញជាតិពុលទាំងនោះចេញឱ្យអស់ពីរាងកាយនោះទេ។

Maxresdefault

ខាងក្រោមនេះជារោគសញ្ញាធំៗចម្បង ដែលរាងកាយរបស់អ្នកទាំងមូលកំពុងតែផ្ទុកទៅដោយជាតិពុល និងត្រូវការបណ្តេញជាតិពុលភ្លាមៗ៖

# មានបញ្ហាក្នុងការគេង

នៅពេលដែលរាងកាយទាំងមូលរបស់អ្នកពោរពេញដោយជាតិពុល វាអាចបង្កឱ្យមានផលប៉ះពាល់ដល់កម្រិត Melatonin ហើយធ្វើឱ្យអ្នកមានគេងមិនលក់ ឬគេងមិនបានស្កប់ស្កល់ជាដើមតែម្តង។

# ឡើងខ្លាញ់ក្បាលពោះ

ជាតិពុលនៅក្នុងខ្លួនច្រើន អាចធ្វើឱ្យរំខានក្នុងការដំណើរការរំលាយជាតិស្ករ និងខ្លាញ់កូឡេស្តឺរ៉លនៅក្នុងឈាម ហើយទាំងនេះហើយដែលធ្វើឱ្យជាតិខ្លាញ់ និងជាតិស្ករនៅសល់កកកុញត្រង់បរិវេណក្បាលពោះរបស់អ្នក  ថែមទាំងអាចមានបញ្ហាទល់លាមកទៀត។

AAApsr1

# ខ្លួនឡើងកម្តៅ

អាការដែលខ្លួនឡើងកម្តៅ ឬគេហៅថាក្តៅក្នុង អាចបណ្តាលមកពីរាងកាយរបស់អ្នកពោរពេញដោយជាតិពុលផងដែរ។

# បញ្ហាស្ទះរន្ធច្រមុះ

ប្រសិនជារាងកាយរបស់អ្នកមានជាតិពុលច្រើន វាក៏អាចបណ្តាលឱ្យមានបញ្ហាកកស្ទះនៅក្នុងរន្ធច្រមុះ ដែលពេលខ្លះធ្វើឱ្យអ្នកតឹងច្រមុះ ពិបាកដកដង្ហើម និងអាចមានបញ្ហាផ្តាសាយ ក្អកបានផងដែរ។

# បញ្ហាទឹកប្រមាត់

នៅពេលដែលរាងកាយរបស់អ្នកសម្បូរទៅដោយជាតិពុលនោះ វាអាចធ្វើឱ្យទឹកប្រមាត់របស់អ្នកឡើងកកកុញ និងមានសភាបខាប់ដែលអាចធ្វើឱ្យរាំងស្ទះថង់ទឹកប្រមាត់ ជាពិសេសអាចប្រឈមមុខនឹងហានិភ័យនៃការកើតក្រួសក្នុងប្រមាត់ផងដែរ។

# បញ្ហាស្បែក

ជាតិពុល និងកាកសំណល់ក្នុងរាងកាយច្រើន អាចធ្វើឱ្យផ្ទៃមុខរបស់អ្នកឡើងមុនមិនបាត់ មានបញ្ហារមាស់ ឬកន្ទួលស្បែក និងអាលែក្ស៊ីជាដើម ​ជាពិសេសថែមទាំងអាចធ្វើឱ្យមាត់ និងរាងកាយមានក្លិនមិនល្អ។

# អណ្តាតឡើងពណ៌ស ឬលឿង

អណ្តាតដែលមានសុខភាពល្អតែងតែមានពណ៌ផ្កាឈូកដិត ឬមានពណ៌ក្រហមស្រាល។ ប៉ុន្តែប្រសិនជាអ្នកសង្កេតឃើញថា ពណ៌អណ្តាតរបស់អ្នកចាប់ផ្តើមប្តូរទៅជាពណ៌ ស ឬលឿងនោះ វាជាសញ្ញាបញ្ញាក់ថា រាងកាយរបស់អ្នកពោរពេញទៅដោយជាតិពុលហើយ ដែលត្រូវតែធ្វើការបណ្តេញកាកសំណល់មិនល្អចោលជាមិនខាន។

# ឈឺក្បាល

ជាតិពុលនៅក្នុងខ្លួនអាចធ្វើឱ្យអ្នកឧស្សាហ៍មានអាការឈឺក្បាលជាប្រចាំ ដែលជាហេតុធ្វើឱ្យមានជំងឺឈឺក្បាលរ៉ាំរ៉ៃផងដែរ។

Headache 008

ខាងក្រោមនេះជាវិធីដោះស្រាយបញ្ហា ដើម្បីបន្សាប និងបណ្តេញជាតីពុលចេញពីរាងកាយ៖

- ចាប់ផ្តើមធ្វើការហាត់ប្រាណជាទៀតទាត់ជាប្រចាំ ដើម្បីបញ្ចេញជាតិពុលតាមរយៈរន្ធញើស

-ទទួលទានបន្លែ និងផ្លែឈើបែបធម្មជាតិឱ្យបានច្រើន

- ឧស្សាហ៍ទៅកន្លែងសូណាដើម្ពីបញ្ចេញជាតិពុល (Sauna)

- ធ្វើការម៉ាស្សារបៀបបញ្ចេញជាតិពុល (Lymphatic massage)

- ធ្វើការម៉ាស្សាស្ងួត( Dry Skin Massage)

- ជាពិសេសគឺការធ្វើគ្រឿងភេស្ជជៈកិន ឬក្រឡុក និងរបបចំណីអាហារសម្រាប់ទទួលទាន ដែលមានគុណប្រយោជន៍ពិសេសចម្បង សម្រាប់បណ្តេញជាតិពុលចេញពីរាងកាយ៕