ករណីកូវីដ-១៩ នៅប្រទេសថៃកើន ៥៣ ករណីបន្ថែម និងបាត់បង់ជីវិតម្នាក់

ប្រទេសថៃបានរាយការណ៍ពីករណីឆ្លងវីរុសថ្មីចំនួន ៥៣ ករណី និងការស្លាប់របស់បុរសជនជាតិថៃអាយុ ៤៨ ឆ្នាំម្នាក់ ដែលបានឆ្លងវីរុសនេះរួមជាមួយសមាជិកគ្រួសារ ៤ នាក់ផ្សេងទៀត។

ក្នុងចំណោមករណីថ្មីទាំង ៥៣ គឺមាន ៣ ករណីជាប់ទាក់ទងទៅនឹងករណីមុនៗ មានម្នាក់ដែលមិនមានទំនាក់ទំនង ហើយ ៤២ នាក់ទៀតជាពលករចំណាកស្រុកដែលត្រូវបានដាក់ឲ្យនៅដោយឡែកនៅមណ្ឌលជនអន្តោប្រវេសន៍ភាគខាងត្បូងខេត្តសុងក្លា។

Wh_thailand_12032110

អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពរបស់កូវីដ-១៩ បាននិយាយថាករណីថ្មីចំនួន ៧ ផ្សេងទៀតត្រូវបានគេរាយការណ៍មកពីខេត្តយ៉ាឡាភាគខាងត្បូងដែលអាជ្ញាធរកំពុងធ្វើតេស្តិ៍ប្រជាជនយ៉ាងខ្លាំងដោយសារតែអត្រាឆ្លងខ្ពស់នៅទីនោះ។

Nz_bkk_130320

ចាប់តាំងពីការរីករាលដាលបានកើនឡើងនៅក្នុងខែមករា ឆ្នាំ២០២០ ប្រទេសថៃបានរាយការណ៍ថាមានករណីសរុបចំនួន ២,៩០៧ ករណី និងមានអ្នកស្លាប់ចំនួន ៥១ នាក់ ខណៈអ្នកជម្ងឺ ២,៥៤៧ នាក់បានជាសះស្បើយនិងត្រឡប់ទៅផ្ទះវិញ៕

Thumbs_b_c_457cc4edf721bcc5d274918f69346915

ប្រភព៖ Reuters