KAOS រឿងភាគ​ Netflix ត្រៀមចេញក្នុងឆ្នាំ ២០២០ សម្រាប់អ្នកចូលចិត្តទេវកថារបស់ក្រិក និង រ៉ូមុាំង !

ដូចយើងបានដឹងហើយថាកម្មវិធីដែលប្រិយមិត្តភាគច្រើនស្គាល់ដែលមានឈ្មោះថា Netflix នោះគឺពិតជាមានការគាំទ្រខ្លាំងពីសំណាក់ទស្សនិកជនជាច្រើនដោយសារតែកម្មវិធីទស្សនាខ្សែភាពយន្តបង់ប្រាក់មួយនេះគឺពិតជាមានខ្សែភាពយន្តរាប់រយរឿងសម្រាប់ប្រិយមិត្តដែលនិយមទស្សនាខ្សែភាពយន្តអាចទស្សនានៅគ្រប់ទីកន្លែងជាមួយនឹងកម្រិតរូបភាព និង សម្លេង ល្អផងដែរ ។

ស្រាប់តែពេលនេះ Netflix ក៏បានធ្វ់ើឱ្យទស្សនិកជនរបស់ខ្លួនភ្ញាក់ផ្អើលម្ដងទៀតដោយកម្មវិធីទស្សនាខ្សែភាពយន្តតាមប្រព័ន្ធ Digital មួយនេះបាននឹងកំពុងផលិតខ្សែភាពយន្តមួយដែលមានឈ្មោះថា​ KAOS ដែលជារឿងដែលទាក់ទងទៅនឹង អាទិទេពក៏ដូចជាបិសាចរួមបញ្ចូលគ្នាតាមរយៈទេវកថា របស់ក្រិក បូកជាមួយនឹងប្រទេសរ៉ូមុាំងដែលមានប្រិយមិត្តមួយចំនួនគឺពិតជាចង់ទស្សនាខ្លាំងមែនទែន ។

Kaos Netflix

យ៉ាងណាក្ដីខ្សែភាពយន្តនេះនឹងត្រៀមបញ្ចេញនៅឆ្នាំ ២០២០ នេះហើយដែលយើងមិនដឹងក្នុងពេលណានោះទេដោយសារមិនទាន់មានការបញ្ជាក់ច្បាស់ពីក្រុមការងាររបស់ Netflix ។សម្រាប់រឿងនេះគឺមានចំនួន ១០ភាគ នៅក្នុងរដូវកាលដំបូងនេះ ដូច្នេះហើយរងចាំទស្សនាទាំងអស់គ្នា ៕

Kaos Netflix 1200x675

Kaos