មូលហេតុដុះក្បាលពោះ ​ដែលពេលខ្លះមិនមែនមកពីធាត់ ​រួមទាំងដឹងពីវិធីបំបាត់បញ្ហានេះយ៉ាងងាយស្រួល

មានមនុស្សមួយចំនួនដែលមានក្បាលពោះធំ ប៉ោង គេឯងតែងតែចំណាំហៅថាធាត់ដុះក្បាល។ ដោយអាការបែបនេះពួកគេយល់ថាបណ្តាលមកពីពួកគេធាត់ ឬទទួលទានអាហារច្រើនពេកបានជាក្លាយទៅបែបនេះ។ ប៉ុន្តែ ការពិតទៅ ការឡើងក្បាលពោះនេះ អាចមកពីអ្នកហើមពោះទៅវិញទេ នោះក៏ដោយសារតែក្រពះ និងប្រព័ន្ធរំលាយអាហាររបស់អ្នកធ្វើការមិនប្រក្រតី មានសារធាតុពុលនៅក្នុងក្រពះពោះវៀន ដោយសារតែអ្នកទទួលទានអាហារមិនល្អចូលទៅក្នុងពោះជាដើម។

5 Minute Exercises To Melt Belly Fat

ដូច្នេះថ្ងៃនេះយើងនឹងលើកយកមូលហេតុដែលបណ្តាលឱ្យអ្នកកើតអាការហើម ប៉ោង ឬហៅថាដុះក្បាលពោះមកបង្ហាញមិត្តអ្នកអាន រួមទាំងវិធីព្យាបាលផងដែរ ដូចខាងក្រោមនេះ៖

# មូលហេតុដែល ធ្វើឱ្យអ្នកហើមពោះ ឬដុះក្បាលពោះ

១. ខ្វះជាតិទឹក

ប្រសិនជាអ្នកមិនបានទទួលទានទឹកឱ្យបានគ្រប់គ្រាន់នោះទេ វាក៏អាចបណ្តាលឱ្យអ្នកហើម និងឡើងដុះក្បាលពោះបានដែរ។ ដូច្នេះត្រូវប្រាកដចិត្តថា អ្នកត្រូវតែទទួលទានទឹកឱ្យបានយ៉ាងហោចណាស់ ក៏ ៦ ទៅ ៨កែវក្នុងមួយថ្ងៃ។

២. ទទួលទានជាតិស្ករច្រើនពេក

ការទទួលទានរបបអាហារដែលមានជាតិស្ករ ឬស្ករកែច្នៃច្រើនពេកមិនត្រឹមតែប៉ះពាល់ដល់សុខភាព និងធ្វើឱ្យអ្នកកើនទម្ងន់នោះទេ វាក៏ធ្វើឱ្យក្បាលពោះរបស់អ្នកឡើងធំផងដែរ។ ដើម្បីសុខភាពនិងសម្រស់អ្នកគួរតែប្តួរមកទទួលទានបន្លែ ផ្លែឈើឱ្យបានច្រើនជំនួសវិញ។

៣. ទល់លាមក

អាការទល់លាមក អាចធ្វើឱ្យក្រពះ និងពោះវៀនរបស់អ្នកឡើងហើមប៉ោង ដែលនេះហើយជាមូលហេតុដែលធ្វើឱ្យក្បាលពោះរបស់អ្នករីកឡើងធំផងដែរ។ ដូច្នេះអ្នកគួរតែប្តូរមកទទួលទានអាហារដូចជាបន្លែ ផ្លែឈើដែលសម្បូរទៅដោយជាតិកាកសសៃដើម្បីព្យាបាលអាការទល់លាមកដែលធ្វើឱ្យអ្នកដុះក្បាលពោះបែបនេះ។

៤. ទទួលទានអាហារលឿនពេក

គ្រាន់តែការទទួលទានអាហារលឿនពេកក៏អាចធ្វើឱ្យពោះរបស់អ្នកឡើងធំបានផងដែរ ដូច្នេះអ្នកគួរតែទទួលទានអាហារយឺតៗ ទំពារមួយៗដែលនេះមិនត្រឹមតែអាចបង្ការក្បាលពោះរីកធំទេ តែថែមទាំងធ្វើឱ្យប្រព័ន្ធរំលាយអាហាររបស់អ្នកដំណើរការល្អជាងមុនថែមទៀតផង។

៥. ស្ត្រេសពេក

ការគិតច្រើន មានអាការធុញថប់ តានតឹង ស្រ្តេសពេកក៏អាចធ្វើឱ្យអ្នកមានក្បាលពោះរីកធំបានផងដែរ នោះក៏ដោយសារតែខួរក្បាលបានរារាំងមុខងារប្រព័ន្ធរំលាយអាហារមិនឱ្យដំណើរការបានល្អ។

៦. មេរោគក្នុងក្រពះ ( Helicobacter Pylori)

មេរោគក្នុងក្រពះ (H.Pylori) គឺជាបាក់តេរីដែលចូលទៅក្នុងក្រពះរបស់អ្នកហើយធ្វើឱ្យអ្នកមានអាការហើមពោះ ឬដុះក្បាលពោះ ធ្វើឱ្យមានជាតិហ្គាសក្នុងក្រពះដែលមានអាការភើ ដំបៅក្រពះ-ពោះវៀន បាត់បង់ចំណង់អាហារ ហើយថែមទាំងធ្វើឱ្យអ្នកស្រកទម្ងន់បានផងដែរ។ មានតែវេជ្ជបណ្ឌិតជំនាញតែប៉ុណ្ណោះដែលអាចរករោគវិនិច្ឆ័យនៃមេរោគក្នុងក្រពះ និងអាចចេញវេជ្ជបញ្ជាការប្រើឱសថសម្រាប់ព្យាបាលដល់អ្នកបាន។

File 20180828 86141 1l7yo71

# វិធីព្យាបាល និងបំបាត់អាការហើម ឬដុះក្បាលពោះ

គ្រឿងផ្សំ

- ទឹកក្រូចឆ្មារសម្បកលឿង ១ផ្លែ ( ក្រូចឆ្មារសម្បកលឿងអាចរកបាននៅផ្សារទំនើប)

- ផ្លែត្រសក់ ១ផ្លែ (ហាន់ជាចំណិតល្មម)

- ជែលប្រទាលកន្ទុយក្រពើ ១ស្លាបព្រាបាយ

- ម្សៅខ្ញី ១ស្លាបព្រាបាយ

- ស្លឹកជីរវ៉ាន់ស៊ុត ១បាច់តូចល្មម (លាងទឹកឱ្យបានស្អាត)

- ទឹកកន្លះកែវ

ការអនុវត្ត៖ ដោយអ្នកគ្រាន់តែយកគ្រឿងផ្សំខាងលើយកទៅកិន ឬក្រឡុកបញ្ចូលគ្នាជាការស្រេច។ បន្ទាប់មកអ្នកអាចទទួលទានភេសជ្ជៈមួយនេះភ្លាមៗ ដើម្បីបំបាត់អាការហើមពោះ និងដុះក្បាលពោះ។

Healthy Pineapple Cleanse Juice 1 650x975

តែសម្រាប់អ្នកដែលមិនមានពេលគ្រប់គ្រាន់នៅក្នុងការធ្វើភេសជ្ជៈតាមបែបធម្មជាតិបែបនេះ​អ្នកក៏អាចទទួលទានផលិតផល ​Fibers  ដែលមានគុណភាពផងដែរ  ដោយឆុង​ 25 Fiber មួយកញ្ចប់ញ៉ាំមុនចូលគេង​ លែងបារម្ភពីរឿងធាត់​ និងដុះក្បាលពោះទៀតហេីយ​ ព្រោះ 25 Fiber មុខងារសំខាន់ៗលេីសពីការជួយសម្រកទម្ងន់ដូចជា​ ៖

94982288_2560619184156238_6632877879665360896_n

-ជួយសម្រកទម្ងន់​ ពិសេសធ្វេីឱ្យក្បាលពោះរាបស្មើ​ បំបាត់ក្បាលពោះធំប៉ោង

-ជួយសម្រួលដល់ការបន្ទោរបង់​ ជំនួយពោះវៀនឱ្យដំណេីរការល្អជាងមុន​ តែមិនមែនរាគរូសនោះទេ

-ទោះអ្នកគីឡូតិច រាងស្តើង តែក្បាលពោះធំក៏ជួយបាន

-លាងសំអាតក្រពះ ពោះវៀន

-ជួយរំលាយជាតិខ្លាញ់ចាស់ៗ

-ជួយបណ្តេញជាតិពុលពីក្នុងរាងកាយ

-រក្សារទម្ងន់ គ្រប់គ្រងចំណីអាហារ

-ធ្វើឱ្យគេងលក់ស្រួល

-ជំនួយស្បែកឱ្យទន់​ ភ្លឺរលោងពីខាងក្នុង

-សំរាប់អ្នកដែលឧស្សាហ៍ចេញញ៉ាំអីយប់ៗ​ និងផឹកគ្រឿងស្រវឹង​ ក៏អាចជួយបណ្តេញអាហារដែលមិនល្អចេញពីរាងកាយបានដែរណា

ត្រឹម​ ១​កញ្ចប់​ កូរជាមួយទឹក១កែវ​ ទទួលទានមុនពេលចូលគេង​ ដឹងតែស្អាតសន្លប់ហ្មង​ ១ប្រអប់មាន​ ៣កញ្ចប់​ តម្លៃ​ 8$ ប៉ុណ្ណោះ​ អាចទំនាក់ទំនងទិញបាន៕