លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​៖ វិធីថែរក្សាស្បែកផ្ទៃមុខឱ្យស្រស់ស្អាត បែបធម្មជាតិងាយបែបនេះសោះ – Kalib9 ជីវិតកម្សាន្ត សម្រស់និងសុខភាព | Pelklas

លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​៖ វិធីថែរក្សាស្បែកផ្ទៃមុខឱ្យស្រស់ស្អាត បែបធម្មជាតិងាយបែបនេះសោះ

ជឿថានរណាៗក៏ចង់ទទួលបានផ្ទៃមុខស្រស់ស្អាតដែរ ​ដោយអ្នកខ្លះហ៊ានចំណាយលុយទិញផលិតផលផង ​ទៅកែសម្ផស្សផង ​ពេលខ្លះនៅតែគ្មានប្រសិទ្ធភាព។

ជាក់ស្តែងណាស់  ការប្រើប្រាស់ផលិតផលគីមីមិនល្អដូចជាការថែទាំតាមបែបធម្មជាតិនោះឡើយ ​ហេតុនេះហើយលោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​មានប្រសាសន៍ថា​ ​​គ្រាន់តែ​អនុវត្ត​តាមវិធី​សា​ស្រ្ត​សាមញ្ញ​ងាយ​ៗ​មួយ​ចំនួន​ដូច​ខាងក្រោម​ អ្នកនឹងទទួលបានផ្ទៃមុខស្រស់ស្អាតជាមិនខាន៖

Quach Menly Min

​ទី​១​. ​នៅ​ពេល​ដើរចេញ​ទៅក្រៅ​ផ្ទះ​ត្រូវ​ក​ម្ដៅ​ថ្ងៃ​ ​ហើយ​ត្រឡប់​ចូលក្នុង​ផ្ទះ​វិញ​ ​សូម​កុំ​ទាន់​លុបលាង​មុខ​ភ្លាម​ៗ​ឱ្យ​សោះ​ ​ត្រូវ​រង់ចាំ​យ៉ាងហោចណាស់​១​៥​នាទី​សិន​សឹម​លុបលាង​មុខ​។​ ​ហេតុអ្វី​? ​ព្រោះថា​ ​បើ​យើង​លុបមុខ​ទាំង​ដែល​ស្បែក​មុខ​កំពុងតែ​ក្ដៅ​ ​វា​នឹង​ធ្វើ​ឱ្យ​ស្បែក​មុខ​យើង​ជាំ​ ​ឬ​រោល​មិនខាន​ឡើយ​។​

​ទី​២​. ​ការ​បាត់បង់​ជាតិទឹក​ ​ឬ​ខ្វះ​ជាតិ​ក្នុង​ខ្លួន​ ​ជា​មូលហេតុ​ធ្វើ​ឱ្យ​ស្បែក​របស់យើង​ជ្រីវជ្រួញ​ ​គ្រើម​ ​និង​ចាស់​ជាង​វ័យ​។​ ​ដូច្នេះ​ដើម្បី​ឱ្យ​ស្បែក​ភ្លឺ​រលោង​ ​និង​មាន​សំណើម​​ល្អ​ ​ក្នុងមួយថ្ងៃ​ត្រូវ​ញ៉ាំ​ទឹក​ឱ្យ​បាន​ចន្លោះ​ពី​៨​ទៅ​១​២​កែវ​។​ ​ត្រូវ​ចាំ​ថា​ ​បើ​អ្នក​ញ៉ាំ​ទឹកបាន​កាន់តែ​ច្រើន​ ​នោះ​ស្បែក​របស់​អ្នក​ក៏​កាន់តែ​ស្រស់​ស្អាត​ ​និង​ភ្លឺ​រលោង​ផង​ដែរ​។​

​ទី​៣​. ​មនុស្ស​ភាគច្រើន​ចូលចិត្ត​យកដៃ​ទៅ​អង្អែល​ស្បែក​មុខ​លេង​ ​ជាហេតុ​ធ្វើ​ឱ្យ​ស្បែក​មុខ​ពួកគេ​ក្រវេមក្រវាម​ដូច​មុខ​មេអំបៅ​។​ ​មានន័យ​ថា​ ​ដៃ​យើង​កុំ​រ​ពិស​ពេក​ ​កុំ​ប៉ះ​ឬ​អ​ង្វែ​ល​ ​កុំ​ឆ្កឹះ​ផ្ទៃមុខ​លេង​ ​ព្រោះ​ដៃ​យើង​ពោរពេញ​ទៅ​ដោយ​មេរោគ​។​ ​បើ​មេរោគ​នៅ​ជាប់ដៃ​ ​ហើយ​យកដៃ​ទៅ​អង្អែល​ផ្ទៃមុខ​ ​ឬ​ឆ្កឹះឆ្កៀល​ផ្ទៃមុខ​លេង​ ​នោះ​ប្រាកដជា​ធ្វើ​ឱ្យ​មុខ​យើង​ជាំ​ ​ឬ​ដំបៅ​មិន​ងាយ​ជា​ឡើយ​។​

​ទី​៤​. ​ត្រូវ​លុបមុខ​នឹង​ទឹកក្ដៅ​ឧណ្ហ​ៗ​ឱ្យ​បាន​ញឹកញាប់​។​ ​ទោះបីជា​រវល់​នឹង​ការងារ​ខ្លាំង​យ៉ាងណាក៏ដោយ​ ​ក្នុងមួយថ្ងៃ​ត្រូវ​លុបលាង​មុខនឹង​ទឹកក្ដៅ​ឧណ្ហ​ៗ​យ៉ាងតិច​ឱ្យ​បាន​៤​ដង​ ​ហើយ​យក​កន្សែង​ស្អាត​មក​ជូត​ផ្ទៃមុខ​ថ្នមៗ​។​ ​ក្នុងរយៈពេល​លុបលាង​មុខ​ដំបូង​ ​ស្បែក​មុខ​ឡើង​តឹង​ ​និង​របក​ៗ​បន្តិច​ ​ប៉ុន្តែ​លុះ​ពេល​លុប​បាន​ប្រហែលជា​២​ទៅ​៣​ស​ប្ដាហ៍​ក្រោយមក​ ​ស្បែក​មុខ​យើង​ឡើង​ទន់​ល្មើយ​ខុស​ពី​ធម្មតា​ ​ហើយ​រលោង​ថែមទៀត​ផង​។​

​ទី​៥​. ​កក់សក់​ឱ្យ​បាន​ញឹកញាប់​។​ ​ប្រសិនបើ​យើង​ខ្ជិល​កក់សក់​ ​នោះ​ស្បែក​មុខ​យើង​ក៏​អាក្រក់​ទៅតាម​ហ្នឹង​ដែរ​។​ ​ដូច្នេះ​រាល់​ពេលមុន​ចូលគេង​ត្រូវ​កក់សក់​ ​និង​លាងមុខ​នឹង​សាប៊ូ​ឱ្យ​បាន​ស្អាត​ ​ដើម្បី​កុំ​ឱ្យ​មាន​មេរោគ​នៅ​ជាប់​ស្បែក​ក្បាល​ ​និង​ផ្ទៃមុខ​របស់យើង​។​ ​ប្រសិនបើ​យើង​មិនបាន​កក់សក់​ ​និង​លាង​ស​ម្អា​ត​មុខ​មុន​ពេល​ចូលគេង​ទេ​ ​ខ្លាញ់​និង​ធូលី​ដី​នៅមុខ​យើង​ ​បូករួម​នឹង​សក់​មាន​មេរោគ​ទៀត​ ​ដូច្នេះ​ពេល​យើង​គេង​ទៅ​ប៉ះ​ចុះ​ប៉ះ​ឡើង​ធ្វើ​ឱ្យ​រន្ធ​ស្បែក​ផ្ទៃមុខ​បិទ​រន្ធ​ជិត​អស់រលីង​ ​ជាហេតុ​ធ្វើ​ឱ្យ​មុខ​យើង​ឡើង​ជាំ​ ​កើតមុន​ ​និង​ធ្វើ​ឱ្យ​មុខ​ចាស់​មុន​អាយុ​។​

Images1843 5c3f706869889 1024x760

​ទី​៦​. ​បោក​គក់​ស្រោមខ្នើយ​។​ ​តើ​ប៉ុន្មាន​ថ្ងៃ​ទើប​អ្នក​ទាំងអស់គ្នា​បោក​គក់​ស្រោមខ្នើយ​ម្ដង​? ​អ្នកខ្លះ​មួយ​ខែ​បោក​គក់​ម្ដង​ ​អ្នកខ្លះ​ទៀត​កន្លះ​ឆ្នាំ​សឹម​បោក​គក់​ម្ដង​។​ ​បើ​ខ្ជិល​ដល់​ម្ល៉ឹង​ៗ​ ​តើ​ឱ្យ​ផ្ទៃមុខ​រលោង​ស្អាត​យ៉ាង​ម៉េចនឹងកើតទៅ​? ​ក្នុង​មួយ​ស​ប្ដាហ៍​ត្រូវ​បោក​គក់​ ​ឬ​ប្ដូរ​ស្រោមខ្នើយ​ឱ្យ​បាន​ពីរដង​យ៉ាងតិច​។​ ​ព្រោះ​បើ​មិន​ងាយ​ប្ដូរ​ ​ឬ​មិន​ងាយ​បោក​គក់​ស្រោមខ្នើយ​ញឹកញាប់​ទេ​ ​ធូលី​ដី​និង​មេរោគ​ផ្សេងៗ​នឹង​ផ្ដុំ​គ្នា​នៅ​ជាប់​ស្រោមខ្នើយ​ ​ដល់ពេល​យើង​កើយ​ទៅ​ធ្វើ​ឱ្យ​មុខ​យើង​ឡើង​មុន​ ​ឬ​អា​ឡែក​ហ្ស៊ី​ជាដើម​។​

​ទី​៧​. ​កុំ​ញ៉ាំ​អាហារ​មាន​ជាតិ​ខ្លាញ់​ ​ហឹរ​ ​ជូរ​ ​ចត់​ ​និង​ប្រើ​គ្រឿងគ្រៅ​ច្រើន​ ​ព្រោះ​អាហារ​ទាំង​អស់ហ្នឹង​សុទ្ធតែ​អា​ឡែក​ហ្ស៊ី​ជាមួយ​ស្បែក​មុខ​របស់យើង​។​

​ទី​៨​. ​កុំ​លាប​ឡេ​ ​ឬ​ម្សៅ​ផ្ដេសផ្ដាស​។​ ​ឡេ​និង​ម្សៅ​ ​គឺជា​ផលិតផល​ដែល​មាន​ផ្ទុក​សារធាតុ​គីមី​ដែល​អាច​ធ្វើ​ឱ្យ​ស្បែក​របស់យើង​អា​ឡែក​ហ្ស៊ី ​រមាស់​ ​ហើម​ ​ឡើងក្រហម​ ​និង​ដំបៅ​ជាដើម​។​ ​ប៉ុន្តែ​ក្នុង​ករណី​យើង​ចង់​លាប​ ​គឺ​ត្រូវតែ​លាប​សាកល្បង​កន្លែងណា​មួយ​សិន​ ​ហើយ​ប្រសិនបើ​គ្មាន​ប្រតិកម្ម​អ្វី​ទេ​ ​យើង​អាច​លាប​បាន​។

​ទី​៩​. ​ត្រូវ​ហាត់ប្រាណ​ឱ្យ​បាន​ច្រើន​។​ ​ការ​ហាត់ប្រាណ​ ​ក៏​ជា​ចំណែក​មួយ​ជួយ​ឱ្យ​ស្បែក​យើង​ស្រស់​ស្អាត​ ​និង​តឹង​ណែន​ផង​ដែរ​។​ ​នៅ​ពេល​ហាត់ប្រាណ​បែកញើស​ ​ជាតិពុល​ក្នុង​ខ្លួន​ទាំងប៉ុន្មាន​នឹង​ហូរ​ជ្រាប​ចេញ​តាម​ញើស​ ​ដូច្នេះ​វា​ធ្វើ​ឱ្យ​កោសិកា​ស្បែក​យើង​មាន​សុខភាព​ល្អ​៕​