ការផ្គូផ្គងលក្ខណៈគ្រួសារ Tik Tok ផ្តល់សុវត្ថិភាពដល់យុវជនកម្ពុជានៅលើបណ្តាញអ៊ីនធើណេត!! – Kalib9 យល់ដឹង | Pelklas

ការផ្គូផ្គងលក្ខណៈគ្រួសារ Tik Tok ផ្តល់សុវត្ថិភាពដល់យុវជនកម្ពុជានៅលើបណ្តាញអ៊ីនធើណេត!!

ការ​ធ្វើ​បច្ចុប្បន្នភាព​ទៅ​លើ​កម្មវិធី​ផ្គូផ្គង​លក្ខណៈគ្រួសារ​របស់ Tik Tok នឹង​អាច​​ឲ្យ​ឪពុក​ម្តាយ​ធ្វើ​ការ​ជ្រើស​រើស​​ជម្រើស​ដែល​ល្អបំផុត​​ក្នុង​ការ​ណែនាំ​​​កូន​ៗ​​អំពី​ការប្រើប្រាស់​ Tik Tok!

រាជធានីភ្នំពេញ ប្រទេស​កម្ពុជា ថ្ងៃទី​១៩ ខែ​វិច្ឆិកា ឆ្នាំ​២០២០ ៖ Tik Tok ដែល​ជា​កម្ម​វិធីវីដេអូ​​​ទូរស័ព្ទឈាន​មុខ​គេ​ បាន​ធ្វើ​ការ​ប្រកាស​នៅ​ថ្ងៃនេះ​អំពី​ការ​ពង្រឹង​គោល​ការណ៍​​ឯកជនភាព​​​​សម្រាប់​ការ​ប្រើ​ប្រាស់​ Tik Tok ​ជា​លក្ខណៈ​គ្រួសារ ដល់​​ប្រទេស​នានា​រួម​មាន​​​​ប្រទេស​កម្ពុជា​ផង​ដែរ​។​​

Tiktok 20190415

នាពេល​បច្ចុប្បន្ន ក្រុម​គ្រួសារ​ភាគច្រើន​បាន​ងាក​ទៅ​រក​​កម្មវិធី​​​លើ​បណ្តាញ​អ៊ីនធើណេត​ដូច​ជា​ Tik Tok ជាដើម សម្រាប់​​កំសាន្ត​ ទទួល​បាន​ព័ត៌មាន​​ និង​ភ្ជាប់ទំនាក់​ទំនង​​ជាមួយ​មនុស្ស​ជុំ​វិញ​ខ្លួន​។​ ជាមួយ​នឹង​កម្មវិធីផ្គូផ្គងលក្ខណៈគ្រួសារ​ ឪពុក​ម្តាយ​អាច​គ្រប់​គ្រង​និង​តាម​ដាន​កូន​ៗ​របស់​ពួក​គេ​នៅ​លើ​ Tik Tok បាន​។ កម្មវិធីផ្គូផ្គងលក្ខណៈគ្រួសារ​ Tik Tok នេះ​ត្រូវ​បាន​បង្កើត​ឡើង​ជា​ពិសេស​សម្រាប់​អាណាព្យាបាល​ ហើយ​ក៏ជា​ការ​ចាប់​ផ្តើម​ពង្រឹង​​​លើ​​សុខុមាលភាពឌីជីថល​ និង​ការអប់រំ សុវត្ថិភាព​លើ​ប្រព័ន្ធ​អនឡាញ​។​

កម្មវិធី​ថ្មី​រួម​មាន​៖

ស្វែង​រក៖ ធ្វើ​ការ​គ្រប់​គ្រងការ​ស្វែង​រក​​ដោយ​ផ្ទាល់​ទៅ​លើ​​​មាតិកា អ្នក​ប្រើប្រាស់ ទ្រុង​ជ្រូក​(#) ឬសំឡេងរបស់​កូន​ៗ​។

ផ្តល់​យោបល់​៖ កំណត់​អ្នក​ប្រើប្រាស់​ដែល​អាច​ធ្វើ​ការ​ផ្តល់​យោបល់​ទៅ​លើ​វីដេអូ​របស់​កូនៗ (គ្រប់​គ្នា មិត្តភក្តិ គ្មាន​)។

រុក​រក​៖ កំណត់​អ្នក​ដែល​អាច​មើល​ឃើញ​គណនី​របស់​កូន​អ្នក​ ឯកជន ​(កំណត់​អ្នក​ដែល​អាច​មើល​ឃើញ​គណនីបាន​) ឬ​សាធារណៈ (គ្រប់​គ្នា​អាច​មើល​ឃើញ​គណនី​និង​ផ្តល់​យោបល់​នៅ​លើ​វីដេអូ​)។

ចូល​ចិត្ត​វីដេអូ៖ កំណត់​អ្នក​ដែល​មើល​ឃើញ​វីដេអូ​ដែល​កូនរបស់​លោក​អ្នក​ចូល​ចិត្ត​។

Happyfamily_tiktok

Arjun Narayan ប្រធាន​ផ្នែក​ទំនុក​ចិត្ត​ និង​សុវត្ថិភាព​របស់​ TikTok អាស៊ី ប៉ាស៊ីហ្វិក​ ​បាន​និយាយ​ថា​៖ «វា​តែង​តែ​មាន​ការ​លំបាក​នៅ​ពេល​ដែល​ឪពុក​ម្តាយ​នានា​ចង់​តាមដាន​​​​ជីវិត​​លើ​ប្រព័ន្ធ​ឌីជីថល​របស់​កូន​ៗ។ តាមរយៈ​ការ​សហការ​​ជាមួយ​នឹង​សហគមន៍​ និង​ដៃគូ​​ឧស្សាហកម្ម​ ពួក​យើង​បាន​ប្តេជ្ញា​ក្នុង​ការ​សម្របសម្រួល​ដល់​ទំនាក់​ទំនង​នៅ​ក្នុង​គ្រួសារ​អំពី​សុវត្ថិភាព​លើប្រព័ន្ធអ៊ីនធើណេត​។​ កម្មវិធីផ្គូផ្គងលក្ខណៈគ្រួសារ​ Tik Tok ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ន័យ​ជួយ​បង្កើន​ចំណេះដឹង​សុវត្ថិភាព​លើ​ប្រព័ន្ធ​អនឡាញ និង​បង្ហាញបទពិសោធន៍ដែល​សក្តិសមបំផុត​​សម្រាប់​គ្រួសារ​​»។

ក្រៅ​ពី​កម្មវិធីផ្គូផ្គងគ្រួសារ ​ដែល​អាច​ឲ្យ​ឪពុក​ម្តាយ​ភ្ជាប់​គណនី​របស់​ខ្លួន​ទៅ​នឹង​គណនី​របស់​កូនៗ ក៏​មាន​​កម្មវិធី​មួយ​ចំនួន​ផ្សេង​​​ទៀត​​ដូច​ជា​​ការ​គ្រប់​គ្រងពេល​វេលា​​អេក្រង់​ ម៉ូដដាក់កំហិត​ ការ​ផ្ញើសារ​ចូល​ផ្ទាល់​ ដើម្បី​ឲ្យ​អាណាព្យាបាល​តាមដាន​លើ​សកម្មភាព​​ប្រើប្រាស់​ Tik Tok របស់​កូន​ៗ។​

ដើម្បី​ធានា​ឲ្យ​បាន​ពី​សុវត្ថិភាព​លើ​ការ​ប្រើប្រាស់​ Tik Tok បាន​​ពង្រឹង​​គោល​ការណ៍​សុវត្ថិភាព​និង​សុខុមាលភាពជាពិសេស​ដល់​​​​យុវជន​។ ថ្មីៗនេះ​ Tik Tok បាន​បន្ថែម​ការ​ណែនាំ​និង​ឯកសារ​បន្ថែម​ទៀត​ ដើម្បី​លើក​កម្ពស់​គំនិត​វិជ្ជមាន​អំពី​រាង​កាយ និង​លុប​ចោល​មាតិកា​ដែល​បង្កការ​ស្អប់​ខ្ពើម​និង​រើសអើង​គ្នា។ បន្ថែម​ពី​នេះ​ទៀត​ Tik Tok មិន​អនុញ្ញាតិ​ឲ្យ​មាន​ការ​ផ្ញើ​រូប​ឬ​វីដេអូ​នៅ​ក្នុង​​សារឬ​ការ​ផ្តល់​យោបល់​ និងជាពិសេស​​នៅ​លើសារ​ដែល​សរសេរជា​កូដ​ ព្រោះ​​តាម​ការ​សិក្សា​បាន​បង្ហាញ​​ឲ្យ​ឃើញ​ថា វា​អាច​ជម្រុញដល់​ការ​កើត​មាន​ការ​រំលោភបំពាន​ផ្លូវ​ភេទ​ដល់​កុមារ​។

Merlin_175260234_505cb386 5aac 48fd A66d A29ed0a9bd9e SuperJumbo

Tik Tok ក៏​បាន​សហការជាមួយ​ដៃគូលំដាប់​ពិភព​លោក ដើម្បី​​ការពារ​​​​ការ​កេង​ប្រវ័ញ្ច​លើ​កុមារ​ និង​ធ្វើ​ការ​លុប​ចោល​មាតិកា គណនី​ ព្រម​ទាំង​រាយការណ៍​ទៅ​កាន់មជ្ឈមណ្ឌលជាតិសម្រាប់ការបាត់ខ្លួននិងកេងប្រវ័ញ្ចកុមារ​។​ ការ​ការ​ពារ​កុមារ​តូច​ៗ ទាំង​លើ​ប្រព័ន្ធអន​ឡាញ​និង​​ក្រៅ​​ប្រព័ន្ធ​អនឡាញ​ គឺ​ពិត​ជា​មាន​សារៈសំខាន់​ និង​ទាមទារ​​ឲ្យ​មាន​សហប្រតិបត្តិការ​រវាង​ភាគី​ជា​ច្រើន​​រួម​មាន​ រដ្ឋាភិបាល និង​អង្គការ​សុវត្ថិភាព​កុមារ​ជាដើម​។​ ហេតុនេះ​ហើយ Tik Tok បាន​ផ្តល់​ការ​គាំទ្រ​ដល់​​ការ​អនុវត្តន៍​របស់​ Voluntary Principles to Counter Online Child Sexual Exploitation and Abuse ដែល​ផ្តល់​នូវ​ក្របខ័ណ្ឌដែល​គ្រប់​ស្ថាប័ន​អាច​អនុវត្ត​​​និង​ឆ្លើយ​តប​ទៅ​នឹង​​ការ​ផ្លាស់ប្តូរ​អាកប្បកិរិយា​និង​​ការ​ពារ​យុវជន​​។​

សម្រាប់​គ្រួសារដែល​ចង់​ស្វែង​យល់​បន្ថែម​អំពី​សុវត្ថិភាព​លើ​ប្រព័ន្ធអន​ឡាញ​ Tik Tok បាន​បង្កើត​​ធនធាន​មួយ​ចំនួន​រួម​មាន​មជ្ឈមណ្ឌល​យុវជន​ គេហទំព័រ​ឪពុក​ម្តាយ វីដេអូ​សុវត្ថិភាព​​ ។ល។ Tik Tok នៅ​តែ​បន្ត​​ជម្រុញប្តេជ្ញា​លើក​កម្ពស់​​​សុវត្ថិភាព​នៅ​ក្នុង​សហគមន៍​ ជាពិសេស​សម្រាប់​យុវជន​ និង​បន្ត​បង្កើន​ធនធាន​ គោលការណ៍នានា​ដែលជា​គោលដៅ​ទទួល​បាន​សុវត្ថិភាព​ខ្ពស់​៕​​

In This Photo Illustration A TikTok Logo Seen Displayed On A

អំពី TikTok

TikTok គឺជាទម្រង់វីដេអូខ្លីៗលើកម្មវិធីទូរស័ព្ទដ៏​​​ឈានមុខគេ​​។ បេសកកម្មរបស់ពួកយើងគឺជំរុញឱ្យ​​មាន​​គំនិតច្នៃប្រឌិតថ្មីនិងបង្កើតភាពសប្បាយរីករាយTikTok មានការិយាល័យកណ្តាលនៅ​​ទូទាំងពិភពលោក រួមមាន ទីក្រុងឡុងដ៍ ឡូសអ៊ែនចឺឡេស ញូវយ៉ក ប៉ារីស ប៊ែកឡាំង ឌូបៃ ប៊ុមបៃ សិង្ហហ្គាពួរ ចាកាតា សេអ៊ូល និងតូក្យូwww.tiktok.com

ទំនាក់ទំនង​​សារព័ត៌មាន

Rachel Roberts

MSA Marketing Solutions

Rachel.roberts@msacam.com +(855) 96 368 0826

Person Holds A Smartphone With Tik Tok Logo Displayed In This Picture Illustration