ពិតជាពិសេសមែន! ពេលនេះ UFC និងTikTok សហការគ្នាបង្កើតមាតិកាកីឡាជាលើកដំបូង

• UFCនឹងផ្សាយកម្មវិធីប្រចាំសប្តាហ៍របស់ខ្លួននៅលើTikTok

• TikTok ចាត់តាំងក្រុមការងារដើម្បីបង្កើតមាតិកាសម្រាប់ UFC

រាជធានីភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ – UFC ដែលជាអង្គការប្រដាល់ក្បាច់គុណចម្រុះលំដាប់ពិភពលោក បានធ្វើការសហការជាមួយ TikTok ជាលើកដំបូង ដើម្បីបង្កើតមាតិកាដែលនឹងធ្វើការផ្សាយនៅលើបណ្តាញសង្គមដ៏កំពុងពេញនិយម TikTok ក្រោមកិច្ចសហការជាមួយគ្នារយៈពេលវែង។

តាមរយៈកិច្ចសហការនេះ UFC និង TikTok នឹងធ្វើការបង្កើត និងផ្សាយមាតិកាជាប្រចាំសប្តាហ៍ដែលស្តីអំពីសន្និសិទ្ធសារព័ត៌មាន កិច្ចសម្ភាស៍ជាមួយអត្តពលិក ទស្សនកិច្ចសង្វៀនប្រដាល់ ការហ្វឹកហាត់ និងសកម្មភាពជាច្រើនទៀត។ គ្រប់វីដអូទាំងអស់នឹងត្រូវបានផ្សាយនៅលើ TikTok នៅមុនពេលការប្រកួតធំៗ ដើម្បីជូនដំណឹងដល់ទស្សនិកជនអំពីព្រឹត្តិការណ៍ ឬការប្រកួតដែលនឹងត្រូវប្រារព្ធធ្វើឡើងក្នុងពេលឆាប់ៗ។

24e186_9cfbf8bb647e4ac0bf0f446ef63f592f_mv2

UFC និង TikTok នឹងធ្វើការចែកចាយវីដេអូរាប់រយជារៀងរាល់ឆ្នាំតាមរយៈគណនី TikTok របស់ភ្នាក់ងារ UFC ទូទាំងពិភពលោករួមមាន @UFC @UFCRussia @UFCBrasil និង @UFCEurope ដែលមានអ្នកតាមដានសរុបប្រមាណ៧លានគណនី។ ជាមួយនឹងប្រជាប្រិយភាពដែលកំពុងកើនឡើងជាគំហុកក្នុងប្រទេសកម្ពុជា អ្នកប្រើប្រាស់ TikTok និងអ្នកគាំទ្ររបស់ UFC នឹងអាចទទួលយកបទពិសោធន៍នៃការទស្សនាការប្រកួតការប្រដាល់បែបថ្មីលើទម្រង់ TikTok ដ៏អស្ចារ្យនេះ។

UFC នឹងត្រៀមបុគ្គលិកពេញម៉ោងរបស់ខ្លួនដើម្បីធ្វើការជាមួយ TikTok ក្នុងការផលិតវីដេអូសម្រាប់ផ្សាយផ្ទាល់និងវីដេអូផ្សេងៗទៀតសម្រាប់គណនី @UFC ក្នុងគោលបំណងបង្កើនទំនាក់ទំនងជាមួយនឹងសហគមន៍ UFC ដ៏ធំនៅលើ TikTok។ នេះបានបង្ហាញពីការចាប់ដៃសហការគ្នាជាលើកដំបូងរបស់ TikTok និងវិស័យកីឡា UFC

Download

Harish Sarma ដែលជាប្រធាន TikTok ផ្នែក Global Strategic Partnerships នៃសហរដ្ឋអាមេរិកនិ ងអូសេអានីបានឲ្យដឹងថា ៖ «ពួកយើងពិតជារីករាយខ្លាំងណាស់ដែលបង្កើតទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយនឹងដៃគូសហការរបស់យើង UFC តាមរយៈការបង្កើតមាតិកាយ៉ាងពិសេសសម្រាប់ផ្សាយតែនៅលើ TikTok។ អ្វីដែលកាន់តែពិសេស អ្នកគាំទ្រនិងអ្នកស្នេហាវិស័យកីឡាអាចមើលព្រឹត្តិការណ៍នានាដែលពួកគេខកខាន តាមរយៈបទពិសោធន៍ថ្មីលើទម្រង់TikTok។ តាមរយៈកិច្ចសហការនេះ យើងជឿជាក់ថា យើងនឹងនាំយកភាពរំភើបសប្បាយរីករាយទាំងក្នុងនិងក្រៅសង្វៀនប្រដាល់»


David Shaw ដែលជាអនុប្រធាននាយកជាន់ខ្ពស់ផ្នែកមាតិកា UFC បានឲ្យដឹងថា៖ «កិច្ចសហការជាមួយនឹងTikTok គឺជាទម្រង់នៃការចែករំលែកមាតិកាដ៏សំខាន់មួយដែលបន្ថែមទៅលើទម្រង់នៃការចែកចែកមាតិកាបែបប្រព័ន្ធអេកូឡូស៊ីរបស់UFC។ ពួកយើងចង់ឲ្យអ្នកគាំទ្ររបស់យើងអាចទទួលព័ត៌មាននិងមាតិការបស់យើងកាន់តែងាយស្រួលថែមទៀត ហើយTikTokគឺជាទម្រង់មួយដែលផ្សាភ្ជាប់ជាមួយនឹងអ្នកប្រើប្រាស់គ្រប់ជាន់ថ្នាក់ពីទូទាំងសកលលោក។ ការសហប្រតិបត្តិការនេះគឺជាវិធីដ៏ល្អមួយក្នុងការបង្កើនការទស្សនាកម្មវិធីហើយជាមួយគ្នានោះដែរចែករំលែកទៅឲ្យទស្សនិកជនរបស់យើងគ្រប់ពេលវេលា»។

Tiktok Ufc Pocketnow

TikTok គឺជាបណ្តាញសង្គមដែលលូតលាស់លឿនបំផុតដែលមានអ្នកប្រើប្រាស់ជា១០០លាននាក់នៅសហរដ្ឋអាមេរិក។ ជាមួយនឹងអ្នកតាមដានជាង ៧លាននាក់នៅលើគណនីផ្លូវការរបស់ខ្លួន UFC បានក្លាយជាកីឡាដែលរីកចម្រើនលឿនបំផុតនៅលើ TikTok។ ចាប់តាំងពីឆ្នាំ២០១៩ វីដេអូក្រោម #UFC ត្រូវបានទស្សនាជាង៨ពាន់លានដង។

Ufc

អំពី UFC®

UFC® គឺជាអង្គការប្រដាល់ក្បាច់គុណលំដាប់ពិភពលោក (MMA) ដែលមានអ្នកគាំទ្រជាង៦២៥លាននាក់ និងអ្នកតាមដានលើបណ្តាញសង្គមជាង១៤២លាននាក់។ អង្គការនេះបានធ្វើការរៀបចំការប្រកួតច្រើនជាង៤០ដងក្នុងមួយឆ្នាំ នៅលើសង្វៀនក្នុងតំបន់ធំៗនៅជុំវិញពិភពលោក ហើយថែមទាំងត្រូវបានផ្សាយនៅលើកញ្ចក់ទូរទស្សន៍ជាង៩០០លានគ្រួសារក្នុងតំបន់ជាង១៧៥។ អត្តពលិករបស់ UFC ត្រូវបានចាត់ទុកជាកីឡាករដែលល្អបំផុតមកពីបណ្តា៧០ប្រទេស។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ UFC.com និងតាមដាន UFC នៅ Facebook.com/UFC, Twitter, Snapchat និង Instagram៖ @UFC

Download

អំពី TikTok៖

TikTok គឺជាទម្រង់វីដេអូខ្លីៗលើកម្មវិធីទូរស័ព្ទដ៏ឈានមុខគេ។ បេសកកម្មរបស់ពួកយើង គឺជម្រុញឱ្យមានគំនិតច្នៃប្រឌិតថ្មី និងបង្កើតភាពសប្បាយរីករាយ។ TikTok មានការិយាល័យកណ្តាលនៅទូទាំងពិភពលោក រួមមាន ទីក្រុងឡុងដ៍ ឡូសអ៊ែនចឺឡេស ញូវយ៉ក ប៉ារីស ប៊ែកឡាំង ឌូបៃ ប៊ុមបៃ សិង្ហហ្គាពួរ ចាកាតា សេអ៊ូល និងតូក្យូ៕