Heng Visal ទម្រាំមានថ្ងៃនេះហែលឆ្លងការលំបាក និងការបំបាក់ទឹកចិត្តជាច្រើន តែនៅតែតស៊ូជីវិតរហូតជោគជ័យ

Heng Visal ទម្រាំមានថ្ងៃនេះហែលឆ្លងការលំបាក និងការបំបាក់ទឹកចិត្តជាច្រើន តែនៅតែតស៊ូជីវិតរហូតជោគជ័យ

អ្នកណាដែលថាមិនស្គាល់ ហេង ​វិសាល នោះ ​ដោយ​ ហេង ​វិសាល ​ត្រូវបានគេស្គាល់ដំបូងថាជាអ្នកថតឃ្លីបកម្សាន្តដាក់ហ្វេសប៊ុក ​រហូតទទួលបានការគាំទ្រជាខ្លាំង។ ​រហូតពេលនេះ ​ហេង វិសាល មានការងារជាច្រើនទាក់ទងនឹងការថតវីដេអូឃ្លីបកម្សាន្តសម្រាប់ក្រុមហ៊ុនល្បីៗ ជាពិសេសគឺការប្រូម៉ូតផលិតផលជាច្រើន ​រហូតធ្វើឱ្យជីវិតត្រចះត្រចង់ ជោគជ័យជាខ្លាំង។

ប៉ុន្តែយើងប្រហែលជាមិនដឹងនោះទេថា ​ទម្រាំមានថ្ងៃនេះ  លោក ហេង ​វិសាល ​ពិតជាឆ្លងកាត់ការងារ និងការលំបាកជាច្រើនដែលស្ទើរមិនជឿថាអាចឆ្លងមកដល់ជីវិតជោគជ័យ។

95215854_1703730266467930_8154666646124888064_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
91745302_1662728887234735_4916430492292612096_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

តាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួន Heng Visal បានរៀបរាប់ពីជីវិតខ្លួនឯងផ្ទាល់យ៉ាងចាក់ដោតថា៖

«-នៅពេលខ្ញុំអាយុ១៦ឆ្នាំគេសួរខ្ញុំថា ពេលខ្ញុំរៀនចប់ខ្ញុំចង់បន្តរៀនអ្វី ខ្ញុំបានប្រាប់គេថាចង់រៀន IT
“ស្អីគេរៀនIT? រៀនចប់ហ្អែងចង់ទៅបើកតូបបញ្ចូលបទចម្រៀងមែន?”នេះគឺជាពាក្យដែលគេបាននិយាយមកខ្ញុំ ខ្ញុំក៏ញញឹមហើយប្រាប់ថារៀនចប់ខ្ញុំចង់ធ្វើជាអ្នកសរសេរកូដ គេក៏សើច។ អាយុ២៤ឆ្នាំខ្ញុំបានទៅធ្វើការជាអ្នកសរសេរកូដនៅ Tokyo,Japan។

-អាយុ18ឆ្នាំខ្ញុំចាប់ផ្តើមធ្វើVideo
“មើលវាធ្វើVideoឆ្កួតៗអត់ចេះខ្មាសគេ ចង់ល្បីមែសហ្អាស? Videoបាន10kviewហ្នឹង សង្ស័យមើលតែខ្លួនឯងទេហ្អី”
១ឆ្នាំក្រោយមក ម្នាក់ហ្នឹងបានហៅខ្ញុំឲ្យទៅជួយPromoteហាងគាត់។

-អាយុ២០ឆ្នាំបងស្រីរបស់ខ្ញុំបានប្រាប់ខ្ញុំថា
“កុំខំពេកអារឿងធ្វើVideoហ្នឹង យ៉ាងច្រើនល្បីបានការងារធ្វើមួយឆ្នាំ ២ឆ្នាំទៀតហ្នឹង តែមានអ្នកថ្មីមកហ្អែងចប់ហើយ មើលតែតារាទៅ” ខ្ញុំញញឹមហើយថាខ្ញុំមិនមែនតារាទេ។ 5ឆ្នាំក្រោយខ្ញុំនៅតែមានការងារមិនស្បើយ។

-អាយុ២៤ឆ្នាំខ្ញុំបានលាឈប់ សម្រេចចិត្តថាមិនទៅបន្តកាងារនៅជប៉ុន
“ចុះអានេះក៏គំនិតខ្លីម្ល៉េស បានធ្វើការសុទ្ធតែនៅជប៉ុន ប្រាក់ខែពីរ បីពាន់អត់ទៅធ្វើ សុខចិត្តមកគិតខ្លីធ្វើVideo អត់កំណើត”
មួយឆ្នាំក្រោយខ្ញុំសល់កូនផ្ទះមួយ កូនឡានមួយ កូនដី២ដំ និងកូនរបររកសុី២ ៣មុខ។

បើសិនជាអ្នកកំពុងតែជួបស្ថានការណ៍ដូចខ្ញុំ ចូរចាំថាកុំបោះបង់នៅអ្វីដែលអ្នកចង់ធ្វើដោយសារសម្តីរបស់អ្នកដទៃ ជីវិតនេះជាជីវិតរបស់យើងធ្វើអ្វីដែលយើងគិតថាត្រូវ ល្អ មិនប៉ះពាល់ដល់សង្គមនិងអ្នកដទៃ។ជីវិតយើង មានតែយើងប៉ុណ្ណោះដឹងថាយើងចូលចិត្តអ្វី ចង់ទៅទីណា ហើយទៅតាមផ្លូវណា។
ជីវិតយើង បើមិនជឿខ្លួនឯង ជឿអ្នកណា?

*កុំឲ្យអ្នកចង់ទៅAeonប្រាប់ផ្លូវទៅSovanna។ ​»៕

96803665_1725605877613702_2035118034997215232_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
91666707_1652578881583069_5385677998915584000_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
90909338_1648156688691955_5442882092805390336_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
91323546_1652578618249762_8068873291407818752_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
93515743_1683400418500915_4919136536437456896_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
Loading...