តោះ! មកដឹងពីចំណុចល្អ និងចំណុចអាក្រក់ របស់តារានិករទាំង ១២ ទាំងអស់គ្នា

១ . តារានិករកូនច្បង ♈Aries♈

👉 #ចំណុចល្អ

- ជាមនុស្ស​ឯករាជ្យ ហើយក្លាហាន

- ត្រង់ទៅត្រង់មក

- ពូកែនិយាយ

- ពូកែបង្កើតមិត្តភាព​(គាត់នឹងពីណាក៏គាត់ស្គាល់ដែរ)​

- ឆ្លាត​

- មានការប្ដេជ្ញាចិត្តខ្ពស់

👉 #ចំណុចអាក្រក់

- ឆាប់ខឹង បើទោះបីជារឿងតូច

- ចូលចិត្តនិយាយបង្អុះបង្អាប់

- អាត្មានិយមបន្តិច

- សម្ភារៈ​និយម

- ចូលចិត្តការប្រកួតប្រជែងខ្លាំង

1

២. តារានិករកូនទីពីរ ♉Taurus♉

👉*ចំណុចល្អ

- ឆ្លាត

- ស្មោះត្រង់

- មិនចេះសាំញ៉ាំ​

- មានការតាំងចិត្តខ្ពស់

- រឹងប៉ឹង​

- ឯករាជ្យ

👉*ចំណុចអាក្រក់

- បែក​ៗពុលៗ

- ពាក្យបញ្ឈឺប្រៀបបាននឹងទឹកអាស៊ីត

- ឆាប់មួម៉ៅ​

- រឹងជាងដែកថែបម៉ាក v

- ខ្ជិល

- ស៉ីច្រេីន

2

៣. ♊GEMINI♊ តារានិករកូនភ្លោះ

👉*ចំណុចល្អ

- រហ័សរហួន

- រួសរាយ

- ឆ្លាត

- សប្បាយៗ

- មានរសនិយម

- ងាយចុះសម្រុង

- ចេះបត់បែនទាំងជាមួយមនុស្ស និងស្ថានការណ៍

👉*ចំណុចអាក្រក់

- ប្រកាន់ខ្ជាប់ចរិតចង់ឈ្នះ

- សម្ភារៈនិយម

- លេងឆាប់ខឹង

- ងាយធុញទ្រាន់នឹងអ្វីមួយ

- អាត្មានិយម

3

៤. តារានិករទី៤ ♋CANCER♋

👉*ចំណុចល្អ

- គ្រួសារគឺជាអ្វីៗគ្រប់យ៉ាងរបស់ពួកគេ

- មានការតស៊ូខ្ពស់

- បារម្មណ៍ និងយកចិត្តទុកដាក់ពីគ្រួសារ និងមនុស្សស្និតស្នាល(នឹងក្លាយខ្លួនជាម្ដាយរបស់មិត្តគ្រប់គ្នា🌚)

- ស្មោះត្រង់

- រឹងមាំ

👉*ចំណុចអាក្រក់

- negative ( ពូកែណាស់អាខាងគិតអីអវិជ្ជមាន អាក្រក់ៗ)

- មិនរស់រាយរាក់ទាក់

- គិតច្រើន សង្ស័យច្រើន

- ចូលចិត្តយកសម្ដីគេទៅគិតក្នុងន័យអវិជ្ជមាន (ចឹងហើយពេលនិយាយជាមួយCancerប្រយ័ត្នបន្តិច)

- គ្មានទំនុកចិត្តលើខ្លួនឯង

- ពេលខ្លះគ្មានហេតុផល

- ប្រតិកម្មជាមួយបន្លែគ្រប់ប្រភេទ(just kidding😅)

4

៥. តារានិករទី៥ ♌Leo♌

👉*ចំណុចល្អ

- សុទិដ្ឋិនិយម

- មានភាពជាអ្នកដឹកនាំ

- ចិត្តល្អ

- ចេះការពារអ្នកជុំវិញខ្លួន

- ស្មោះត្រង់

- ត្រង់ទៅត្រង់មកមិនចេះលាក់ពុត

👉*ចំណុចអាក្រក់

- ក្រអឺតក្រក្រអឺតក្រទម

- មិនអាចផ្លាស់ប្ដូរបាន

- ខ្ជិលច្រអូស

- មានៈ

- លង់នឹងខ្លួនឯង

- ចូលចិត្តប្រើអំណាច

- ចិត្តច្រណែន និងប្រកួតប្រជែង

5

៦. តារានិករទី៦ ♍ស្រីក្រមុំព្រហ្មចារី Virgo♍

👉*ចំណុចល្អ

- ភាពវ័យឆ្លាត

- តស៊ូ ប្រឹងប្រែង

- សិល្បៈនិយម

- ពូកែកត់សម្គាល់ (ឃើញទៅរៀនដេកមិនប្រាកដថាគេមិនចេះទេលឺនៅ)

- មានសន្ដានចិត្តល្អ

- ស្ងប់ស្ងាត់ មិនឆេវឆាវ

- មានភាពអំណត់អត់ធ្មត់

- មានទំនួលខុសត្រូវចេះដាក់ខ្លួន

- ជាម៉ាស៊ីនដោះស្រាយបញ្ហា

👉*ចំណុចអាក្រក់

- បារម្ភខ្វល់ខ្វាយច្រើន

- ងាយអាក់អន់ចិត្ត

- ដាក់បន្ទុកលើខ្លួនឯងខ្លាំងពេក

- ងាយធុញទ្រាន់

- សូញសាញ

6

៧. តារានិករទី៧ ♎LIBRA♎

👉*ចំណុចល្អ

- ទាក់ទាញ គួរឲ្យស្រលាញ់

- ជាដៃគូព្រឹក្សាយោបល់

- រស់រាយ

- Libra ចូលចិត្តជួប និងស្គាល់មនុស្សថ្មីៗ ( social butterfly )

- ឆ្លាត

- មានការយោកយល់ និងអត់អោន

- Libra មានរូបជញ្ជីងតំណាងឲ្យភាពស្មើភាព និងត្រឹមត្រូវយុត្តិធម៌

- everyone love libra and Libra love everyone

👉*ចំណុចអាក្រក់

- ខ្ជិល

- រារែក

- អាត្មានិយម

- គេចវេសពីបញ្ហា

- Libra ងាយនឹងទទួលអារម្មណ៍អន់ចិត្ត បាក់ទឹកចិត្ត បើអ្វីដែលគេរំពឹងមិនទទួលបានលិទ្ធផលដូចដែលរំពឹងទុក

- គេថាពេល Libra ខឹងគឺគួរឲ្យខ្លាច ( ពិត ឬមិនពិត?)

7

៨. តារានិករទី៨ ♏SCORPIP♏

👉*ចំណុចល្អ

- ក្លាហាន

- អំណត់ ប្ដេជ្ញា និងរឹងប៉ឹង

- ស្មោះត្រង់

- មហិច្ឆតា

- ភាពយកចិត្តទុកដាក់

- ទៀងត្រង់មិនលាក់លៀម

👉*ចំណុចអាក្រក់

- សេចក្ដីច្រណែន

- លោភលន់

- អាថ៌កំបាំង

- រឹងរូស

- ចូលចិត្តគ្រប់គ្រង់អ្នកដទៃ

- negative

8

៩ . តារានិករទី៩ ♐SAGITTARIUS♐

👉*ចំណុចល្អ

- ឆ្លាត

- បារម្ភពីមនុស្សជុំវិញខ្លួនតែមិនដែលឲ្យគេដឹង

- ត្រង់ទៅត្រង់មក ( ត្រង់ណាស់ឃើញអីថានឹងមិនខ្វល់ថាអ្នកឯងពេញចិត្តឬអត់ទេ)

- ឯករាជ្យ

- រួសរាយ

- លេងសើចច្រើន លេងមិនចេះហត់ (ហត់តែអ្នកលេងជាមួយ)

- ចូលចិត្តការប្រកួតប្រជែង

- សប្បាយគ្រប់ពេល (Do u ever think you're fun and wild but Sagittarius is on another LEVEL)

👉*ចំណុចអាក្រក់

- គ្មានភាពអំណត់ (បើត្រូវធ្វើអីមួយវិញពួកគាត់អន្ទះអន្ទែង ប្រកាច់ៗ)

- មិនសូវចេះប្រយ័ត្នប្រយែង

- រៀងចូលចិត្តអួតបន្តិច

- ចូលចិត្តចំណាប់អារម្មណ៍ពីមនុស្សជុំវិញខ្លួន ( being irritating attention-seekers, Sagittarius might even threaten to harm themselves

to get attention)

- Sagittarius is a real life human-bomb (Sagittarius ជាធម្មតាគឺរួសរ៉ាយ លេងសើចច្រើន តែនៅពេលដែលពួកគេខឹងគឺដូចគ្រាប់បែកប៉ារ៉ាម៉ាណូផ្ទុះចឹង ពួកគេអាចនឹងធ្វើ ឬនិយាយអ្វីមិនល្អដែលប៉ះពាល់ដល់អ្នកដទៃ)

- Sagittarius ជាប្រភេទខឹងហើយចាំមួយជីវិត

9

១០. តារានិករទី១០ ♑CAPRICORN♑

👉*ចំណុចល្អ

- ទៀងត្រង់មិនប្រែប្រួល

- ប្រឹងប្រែង

- មានមហិច្ឆតា

- ទាន់សម័យ

- មានទំនួលខុសត្រូវ

👉*ចំណុចអាក្រក់

- ម៉ឺងម៉ាត់ពេក

- ចូលចិត្តធ្វើអ្វីប្រថុយប្រថាន

- ភ័យព្រួយ ស្រងះស្រងោចច្រើន

- មិនងាយអត់អោន ឬអភ័យទោស

- សង្ស័យច្រើន

10

១១. តារានិករទី១១ ♒AQUARIUS♒

👉*ចំណុចល្អ

- មានការច្នៃប្រឌិត

- មានមេត្តា ស្រលាញ់មនុស្សជាតិ

- ឯករាជ្យ

- សេរីភាព

- វាងវៃ

- Aquarius នឹងរស់នៅជីវិតគេជាខ្លួនគេ បើមាននរណាមករារាំង ឬឃាត់ពួកគេ គេនឹងដើរចេញ

- ពួកគេមានចិត្ត និងការគិតទូលាយ មិនវាយតម្លៃ

- ប្លែក តែមិនមែនចម្លែក ( unique not weird but also weird🥴)

👉*ចំណុចអាក្រក់

- ធ្វើអ្វីតាមតែចិត្តចង់មួយពេលៗ

- ម្ដងចេះម្ដងចុះប្រែប្រួលលឿនជាងអាកាសធាតុ

- រឹងក្បាលណាស់

- ធ្វើអ្វីមួយបើថាសប្បាយដូចសប្បាយជ្រុល ដល់sad ក៏sadជ្រុល

- គ្មាននរណាដឹង ឬតាមទាន់ថាAquarius កំពុងគិតអ្វីទេ (ពួកនឹងចូលចិត្តគិតអីប្លែកៗ ហើយពិបាកព្យាករណ៍ជាងអាកាសធាតុ)

11

១២. តារានិករកូនពៅ ♓PISCES♓

👉*ចំណុចល្អ

- មិនអាត្មានិយម គិតពីអ្នកដទៃច្រើនជាងខ្លួន (ទោះបីគេធ្វើមិនល្អដាក់)

- ចិត្តល្អ

- មានចិត្តអាណិតអាសូរ អត់អោន

- ផ្សាផ្ជាប់នឹងសិល្បៈ និងតន្រ្តី

- សុភាពរាបសារ (បើជាមនុស្សប្រុស គឺជាបុរសសំពត់ក្នុងផ្នត់😆)

- ងាយចុះសម្រុង (អាសេរ៊ី ម៉េចក៏បាន អីក៏បាន)

- ចូលចិត្តស្រមើស្រមៃ

👉*ចំណុចអាក្រក់

- ខ្ជិល( គេដេកដើម្បីស្រមើស្រមៃ មើលគេក្នុងផ្លូវល្អខ្លះផង😒)

- គិតអ្វីអវិជ្ជមាន

- ធ្វើអីដាច់តែឯងៗ

- ងាយឃំ

- moody

12