ផ្លូវក្រុងចំនួន ៣៤ខ្សែនៅខេត្តព្រះសីហនុ ប្រវែងសរុប ៨២,១៤៥ គីឡូម៉ែត្រ សម្រេចបាន ៩០,៦០ភាគរយហើយ !

ផ្លូវក្រុងចំនួន ៣៤ខ្សែនៅខេត្តព្រះសីហនុ ប្រវែងសរុប ៨២,១៤៥ គីឡូម៉ែត្រ សម្រេចបាន ៩០,៦០ភាគរយហើយ !

ព្រះសីហនុ : នាថ្ងៃទី ១៧ ខែ ឧសភា ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញអមដំណើរសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានចុះ ធ្វើការត្រួតពិនិត្យយវឌ្ឍនភាពនៃការស្ថាបនាផ្លូវក្រុងចំនួន៣៤ខ្សែ នៅខេត្តព្រះសីហនុ ។

98565507_567375513965666_569277032953806848_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
98206360_567375567298994_4174201697628848128_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

នេះបើយោងតាមការបង្ហោះរបស់ផេកហ្វេសបុកផ្លូវការ  ប្រជាជន ខេត្តព្រះសីហនុ បានបង្ហោះខ្លឹមសារថា ៖

«ផ្លូវក្រុងចំនួន៣៤ខ្សែនៅខេត្តព្រះសីហនុ ប្រវែងសរុប៨២,១៤៥ គីឡូម៉ែត្រ ដែលកំពុងត្រូវបានស្ថាបនា គិតរហូតមកដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០នេះ សម្រេចការសាងសង់បានចំនួន៩០,៦០ភាគរយហើយ
— ( ក្រសួងសាធារណៈការ..)
ថ្ងៃអាទិត្យ ១១រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញអមដំណើរសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ក្នុងកម្មវិធីដំណើរទស្សនកិច្ចពិនិត្យវឌ្ឍនភាពនៃការស្ថាបនាផ្លូវក្រុងចំនួន៣៤ខ្សែ នៅខេត្តព្រះសីហនុ។
ដំណើរទស្សនកិច្ចចុះពិនិត្យវឌ្ឍនភាពគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងក្នុងខេត្តព្រះសីហនុនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី មន្ទីរសាធារណការនិងដឹកជញ្ជូន មន្ត្រីរាជការជុំវិញខេត្ត តំណាងក្រុមហ៊ុនសាងសង់ ទីប្រឹក្សាបច្ចេកទេសសាងសង់ និងភាគីពាក់ព័ន្ធទាំងអស់ផងដែរ។
គម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងក្នុងខេត្តព្រះសីហនុចំនួន៣៤ខ្សែ ដែលបានបើកការដ្ឋានស្ថាបនាកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គិតរហូតមកដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ សម្រេចបាន ៩០,៦០ភាគរយហើយ។

98166121_567375663965651_2241539497592356864_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
99013543_567375803965637_8766805863554875392_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
99013543_567375803965637_8766805863554875392_n (1)
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
99122062_567375363965681_3461884811856052224_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
99112083_567375733965644_6010941176113266688_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

 

គម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវក្រុងក្នុងខេត្តព្រះសីហនុ ចំនួន៣៤ខ្សែនេះ មានប្រវែងសរុបចំនួន ៨២,១៤៥ គីឡូម៉ែត្រ អនុវត្តការសាងសង់ដោយក្រុមហ៊ុនចំនួនប្រាំពីរ គ្រោងចំណាយរយៈពេលសាងសង់ចំនួន៨ខែ ចាប់ពីថ្ងៃចុះកិច្ចសន្យា ហើយគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសាធារណការ និងដឹកជញ្ជូន រដ្ឋបាលខេត្តព្រះសីហនុ មានភារកិច្ចត្រួតពិនិត្យការអនុវត្តគម្រោងនេះ។
គួរកត់សម្គាល់ផងដែរថា ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ក្នុងក្រុងនៃខេត្តព្រះសីហនុ ត្រូវបានស្ថាបនាឡើងវិញទាំងស្រុងបន្ទាប់ពីទទួលរងការខូចខាតទាំងស្រុងដោយសារ កំណើននៃការអភិវឌ្ឍយ៉ាងគំហុក និងគ្រោះទឹកជំនន់នាពេលកន្លងមកក្នុងរយៈពេលប៉ុន្មានឆ្នាំចុង​ក្រោយនេះ ហើយនេះជាការបើកទំព័រប្រវត្តិសាស្រ្តថ្មីមួយទៀត នៃខេត្តព្រះសីហនុ​ដែលមិនធ្លាប់មានពីមុនមកក្នុងការស្ថាបនាផ្លូវទូទាំងក្រុងបែបនេះ។
លើសពីនេះទៀត ​ការស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធទាំងនេះធ្វើឡើងក្រោមការយកចិត្តទកដាក់ពីប្រមុខរាជរដ្ឋាភិបាល​ ដែលធ្វើឱ្យខេត្តជាប់ឆ្នេរ សមុទ្រមួយនេះមាន​​ភាព​ស៊ីវិល័យទាក់ទាញការវិនិយោគបន្ថែមទៀត ស្របទៅនឹងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មរបស់រាជរដ្ឋាភិបាលក្នុង ការប្រែក្លាយឱ្យទៅជាខេត្តឧស្សាហកម្មគំរូពហុបំណងតែមួយគត់ និងជាខេត្តបំពង់ករសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ។
ហេតុដូច្នេះហើយ រាជដ្ឋាភិបាលបានសម្រេចបញ្ចេញថវិកាសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវទាំងនេះក្រុងក្នុងខេត្តព្រះសីហនុក្នុងគោលដៅប្រែក្លាយក្រុងព្រះសីហនុឲ្យក្លាយជាទីក្រុងដ៏ទំនើបពោរពេញដោយសោភ័ណភាព បរិស្ថានល្អ សម្រាប់ការរស់នៅ ទេសចរណ៍ និងធុរកិច្ចជាពិសេស ធានានូវបានគុណភាពរឹងមាំអាច ប្រើប្រាស់បានយូរអង្វែង៕ »

98075555_567375687298982_3146713381461819392_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
98000604_567375453965672_6004958935210000384_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
97996637_567375410632343_6053951829018935296_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
97990795_567375320632352_5098845939561398272_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
97936380_567375753965642_169153709245202432_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
97217062_567375393965678_6586921386000777216_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
97468093_567375340632350_7985345617838735360_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
97559213_567375610632323_5870462141709942784_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
97855710_567375533965664_6803804723209043968_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
97139927_567375717298979_3668412746690461696_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
97173873_567375627298988_5920780659994918912_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

97189833_567375430632341_1493114989265813504_n

Loading...