ការលេងហ្គេម របស់ Raven Blaze មានអ្វីល្អពិសេសដល់សង្គមលើសពីការកម្សាន្តសប្បាយតែមួយមុខ

មិនថាអ្នកជានរណា និងមកពីខាងវិស័យអ្វីនោះទេ ឱ្យតែអ្នកជាបុគ្គលដែលបានឆ្លងកាត់ការលំបាកតស៊ូ និងចែករំលែករឿងរ៉ាវជីវិត គម្រោងនាពេលអនាគត និងគន្លឹះក្នុងការជោគជ័យនានាជម្រុញទឹកចិត្តអ្នកដទៃ អ្នកក៏អាចក្លាយជាបុគ្គលល្អឯកជាគម្រូដល់អ្នកដទៃបានដែរ។

ជួបជាមួយនឹង Streamer ដ៏ល្បីមួយរូបដែរនៅក្នុង Social Media នោះគឺ លោក Raven Blaze ដែលមានឈ្មោះពិតថា សារិន រតនៈ លោកមិនត្រឹមតែមានទេពកោសល្យជា Steamer ជា Content Creator លើ Facebook , Youtube និងបណ្តាញទំនាក់ទំនងសង្គមផ្សេងៗដែលនាំនូវភាពសប្បាយរីករាយដល់អ្នកតាមដានប៉ុណ្ណោះទេ តែលោកក៏ធ្លាប់មានប្រវត្តិអាជីពជា អ្នករាំអាជីព ជាងថតរូប អ្នកថត MV កាត់ត Editor និងធ្លាប់មានស្នាដៃបង្កើតជា vlog Editor ផ្ទាល់ខ្លួនផងដែរទម្រាំជោគជ័យដូចសព្វថ្ងៃនេះ។

Image_2021 10 08_195255

សម្រាប់ លោក Raven Blaze ការលេងហ្គេមមិនអត់ប្រយោជន៍នោះទេ តែលោកតែងតែគិតថាវាជាកីឡាមួយ ដែលហៅថា E-Sport ដោយយើងអាចធ្វើការហ្វឹកហាត់ខួរក្បាល វែកញែក គិត និងបង្កើនប្រាជ្ញាផងថែមទាំងធ្វើឱ្យយើងស្គាល់មនុស្សកាន់តែច្រើន ស្គាល់មិត្តភក្តិល្អៗថ្មីៗ ហើយមានទំនាក់ទំនងកាន់តែល្អជាមួយមនុស្សក្នុងសង្គមទៀត។ ដោយឡែកចំពោះ Platform ដែល Raven Blaze ផ្ទាល់ទទួលបាននៅក្នុងបណ្តាញសង្គមវិញ ក្រៅពីការលេងហ្គេម Steaming បែបកម្សាន្តសប្បាយ និងបង្កើតវីដេអូថ្មីៗប្លែកៗសម្រាប់កម្សាន្តអារម្មណ៍ ធ្វើឱ្យអ្នកទស្សនាតាមដានរបស់លោកសើចក្អាកក្អាយបំបាត់នូវក្តីនឿយហត់ លោកក៏តែងតែចូលរួមចែករំលែកចំនេះដឹងរបស់លោកផ្ទាល់ដែលមាន ទៅកាន់អ្នកតាមដានថែមទៀត។

លើសពីការលេងដើម្បីសប្បាយមួយមុខ និងជាចំណង់ចំណូលចិត្ត លោក Raven Blaze និង Steamer ដទៃដែលពូកែៗថែមទាំងធ្លាប់មានឱកាសទៅប្រកួតជាមួយប្រទេសនានា ហើយនាំឱ្យគេស្គាល់ប្រទេសយើងកាន់តែច្រើន។ សូម្បីតែការរៀបចំ Event ទាក់ទងនឹងហ្គេមមួយចំនួនដែលលោកបានចូលរួម គឺសុទ្ធសឹងតែបានជួយដល់ការងារសប្បុរសធម៌ ជួយអ្នកនៅក្នុងវិស័យនេះឱ្យមានការងារធ្វើកាន់តែច្រើនថែមទៀតក្នុងវិស័យនេះ ដែលនេះជាហេតុធ្វើឱ្យលោកក្លាយទៅជា Steamer និង Content Creator ដ៏ល្បីមួយរូប និងជាគំរូដល់ Steamer ថ្មីៗដទៃទៀតផងដែរ។


Screen Shot 2021 10 08 At 7.57.25 PM

លោក Raven Blaze ក៏បានលើកទឹកចិត្ត អ្នកដែលចង់ក្លាយជា Content Creator និងជា Steamer ដ៏ល្បីដូចជារូបលោកដែរថា អ្វីដែលសំខាន់នោះ ដំបូងគឺការស្គាល់ខ្លួនឯងថាជានរណា ចូលចិត្ត និងស្រលាញ់ធ្វើវាឬក៏អត់។ បើស្រលាញ់ត្រូវធ្វើវា ធ្វើជាប្រចាំ ត្រូវអំណត់ កុំចុះចាញ់ កុំគិតលើ View ឬការ Share កុំធ្វើបាបខ្លួនឯង ដាក់សម្ពាធខ្លួនឯងមកធ្វើវាជ្រុលហួសហេតុពេក គឺត្រូវចេះបែងចែកពេលវេលា ឱ្យបានត្រឹមត្រូវ ប្រើប្រាស់ជីវិតប្រចាំថ្ងៃ និងការលេងហ្គេមឱ្យមានតុល្យភាព។ អ្វីដែលសំខាន់ ស្រលាញ់ហើយ ប្រឹងដាក់ចិត្តដាក់កាយធ្វើ ១០០% នឹងទទួលបានផលមកវិញ ទោះមិនបានផលមិនបានភ្លាមៗក៏ដោយ ព្រោះការកសាងយូរទៅមិនរាថយ វានឹងដំណើរការល្អ ជោគជ័យជាមិនខាន។

Screen Shot 2021 10 08 At 7.58.33 PM

សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុនស្រាបៀរ ABC អិចស្រ្ដាស្ដោត បានសហការជាមួយនឹងប៉ុស្ដិ៍ទូរទស្សន៍ ភីអិនអិន ដើម្បីផលិត កម្មវិធីជជែកកម្សាន្ដ ចំនួន ៨ភាគ ដែលមានចំណងជើងថា “បុគ្គលល្អឯក”។ លោក Loic de Laubriere នាយកផ្នែកទីផ្សារនៃក្រុមហ៊ុន HEINEKEN Cambodia បានមានប្រសាសន៍ថា “ដើម្បីក្លាយជាបុគ្គលល្អឯក គឺត្រូវមានទំនុកចិត្ត និងជឿជាក់លើខ្លួនឯង ដើម្បីទទួលបានភាពជោគជ័យក្នុងជីវិតលើសពីសម្ភារៈនិយមផ្សេងៗ។ ទោះបីជាការកសាងជំនួញ សកម្មភាពសង្គម ឬធ្វើតាម ចំណង់ចំណូលចិត្តរបស់ខ្លួន ដើម្បីយកឈ្នះក៏ដោយ ទាំងអស់នេះ គឺជាចរិកលក្ខណៈរបស់សត្វតោ ដែលតែងតែជ្រើសរើសក្នុងនាមជាអ្នកដឹកនាំផ្លូវ។ យើងមានកិត្តិយសដែលទទួលបានការចូលរួម ពីសំណាក់បុគ្គលល្អឯកកម្ពុជាទាំង ១០រូប នៅក្នុងកម្មវិធីរបស់យើង ហើយយើងសង្ឃឹមថាមនុស្សជាច្រើននឹងត្រូវបានជម្រុញទឹកចិត្តឱ្យដើរតាមគន្លងរបស់ពួកគេ” ៕

វីដេអូ៖ https://youtu.be/L5yRar8L8PM