ពេលនេះដឹងការពិតហេីយ! មូលហេតុដែលបង្កអោយមាន គ្រោះថ្នាក់បែបនេះ ដោយសារតែអ្នកនាង ដេត ម៉ាលីណា បេីកបរក្នុងស្ថានភាពស្រវឺងហេីយមានទំនាស់ជាមួយ…

នេះបេីយោងតាមប្រភពព័ត៌មាន បានអោយដឹងថា សាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា នាងដេតម៉ាលីណាក្នុងសភាពស្រវឹងស្រាយ៉ាងជោគជាំហើយបានឈ្លោះប្រកែកប្រតាយប្រតប់គ្នាជាមួយបុរសម្នាក់ ដែលគេស្គាល់ថាជាម្ចាស់ហាងផឹកសុី យីហោ 1967 Muzik and Bistro ដែលបានបើកហាងផឹកសុីលួចលាក់បំពានបំរាមគោចរណ៍របស់សាលារាជធានីភ្នំពញដែលស្ថិតនៅលើ ផ្លូវ៣១៧ សង្កាត់បឹងកក់១ ខ័ណ្ឌទួល គោក

រាជធានី ភ្នំពេញ ។ នៅថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២១ យប់រំលងអាទ្រា ឈានចូលចូលថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២១ បន្ទាប់ពីបានឈ្លោះប្រកែកប្រតាយប្រតប់ជាមួយបុរសម្នាក់របស់នាងរួចមកនៅវេលាម៉ោង 2:00 រំលងអធ្រាត្រ ក៏បានបើករថយន្តម៉ាក ម៉ាសេដេស G Wagon ពណ៍ខ្មៅ គ្មានស្លាកលេខចេញពីកន្លែងកើតហេតុដែលមានយីហោ 1967 Muzik and Bistro

ហើយនាង ដេត ម៉ាលីណាក៏បានបើករថយន្តម៉ាក រ៉ូរ៉យ Roll Royce ពណ៍ ស ពាក់ស្លាកលេខកម្ពុជា MR.IDOL នៅក្នុងសភាពស្រវឹងស្រាយ៉ាងជោគជាំក៏បានបោះពួយក្នុងល្បឿនយ៉ាងលឿនដូចហោះចេញទៅដេញតាមបុក រួចមកដល់ចំនុចស្ពានអាកាស 7 មករាក៏បានជ្រុលចង្កូតទៅបុកនឹងរបាំងចែកទ្រូងផ្លូវចំពាក់កណ្តាលរថយន្ត

5

បណ្តាយអោយរងការខូចខាតផ្នែកខាងមុខនៃរថយន្តយ៉ាងខ្លាំង និងបណ្តាលអោយបាក់បង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈបង្ការអោយមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំងនៅលើកំណាត់មហាវិថីសហព័ន្ធរុស្សី បន្ទាប់ពីពីរកើតហេតុ នាងដេតម៉ាលីណារួចមកអង្គរក្សក៏បានដោះស្លាកលេខរថយន្ត និងគ្រានាងឡើងលើរថយន្តម៉ាកតូយូតា វីហ្គោ ពណ៍ ស ពាក់ស្លាកលេខ ភ្នំពេញ 2AW-3579 គេចខ្លួនបាត់ស្រមោលពីកន្លែងកើតហេតុ។

6

4

8

9 2


P 4

1

2

Photo_2021 10 13_07 12 30

ហហថ 1

7

2

1