សាមញ្ញណាស់! ស្ងាត់ៗចែ ដាណា ឈប់ឡានចុះញុំាអាហារ តាមផ្លូវ ពេលគិតលុយឡើងហួសចិត្ត…(មានវីដេអូ)

មហាជនទូទៅ មួយចំនួនធំ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន លោកស្រី ទ្រី ដាណា នោះ ដែលជាថៅកែហាងពេជ្រ និងជាម្ចាស់មុខជំនួញមួយទៀត ដែលកំពុងទទួលបានជោគជ័យខ្លាំង គួរឲ្យកត់សំគាល់ ។ ក្រៅពីមុខជំនួញ លោកស្រី ត្រូវបានគេមើលឃើញថា ជាមនុស្សដែលមានចិត្តសប្បុរសធម៌ម្នាក់ផងដែរ តាមរយៈទង្វើរដែលលោកស្រី បានធ្វើកន្លងទៅនេះ ជាញឹកញាប់ ដែលកើតចេញពីចិត្តជ្រះថ្លា។

មិនត្រឹមតែប៉ុណ្ណោះ ចែដាណា ចូលចិត្តប្រើជិវិតដ៏សាមញ្ញា របស់ខ្លួនខ្លាំងណាស់។ ជាក់ស្តែងនៅមុននេះបន្តិច នាល្ងាច ថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២១ គេឃើញលោកស្រី បាន អង្គុយញុំាអាហារតាមផ្លូវ មើលទៅពោរពេញស្នាមញញឹក និងរីករាយណាស់។ ពេលគិតលុយ ញុំាអស់តែ ៤០០០ រៀលប៉ុណ្ណោះ តែចែដាណា ជូនអ្នកលក់ រហូតដល់ទៅ ១០០ ដុល្លារ ឯណោះ។ នៅមិនទាន់អស់ទេ ថៅកែហាងពេជ្រ រូបនេះ នៅឆ្លៀត

ដើរជូនលុយ ដល់ អ្នកលក់ដូរតាមផ្លូវ នៅក្បែរៗនោះ ដោយក្នុងម្នាក់ ទទួលបាន ១០០ ដុល្លារ ដល់ថ្នាក់ធ្វើឲ្យពួកគាត់ រំភើបស្ទើររកពាក្យ និយាយមិនចេញ។ ក្នុងនោះ ចែដាណា ក៏បានភ្ជាប់សារខ្លីថា៖ "ជួយញុំាអ្នកលក់បន្តិច ព្រោះភ្លៀង គាត់ថា លក់អត់សូវដាច់"។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ៖

Capture_2021_10_14_19_42_07_65

Capture_2021_10_14_19_42_12_72

Capture_2021_10_14_19_42_16_578

Capture_2021_10_14_19_42_22_253

Capture_2021_10_14_19_42_26_815

Capture_2021_10_14_19_42_33_239


Capture_2021_10_14_19_42_40_905

Capture_2021_10_14_19_42_46_845

Capture_2021_10_14_19_42_53_336

Capture_2021_10_14_19_43_09_533

Capture_2021_10_14_19_43_14_562

Capture_2021_10_14_19_45_14_902

245367551_453055769514599_4806482490191907720_n