អាណិតគាត់ណាស់ ! ជួយចែករំលេកបន្តផង រាកំប្លែងជើងចាស់លោកតា ពុយហ្សូ កំពុងធ្លាក់ខ្លួនឈឺយ៉ាងធ្ងន់ធ្ងរសាជាថ្មី និងកំពុងទទួលការ…

នេះបេីយោងតាមប្រភពព័ត៌មាន បានអោយដឹងថា លោក ស៊ូ សាវ៉ាង ជាតារាកំប្លែងជើងចាស់មួយរូបដែលមានឈ្មោះបោះសំឡេង ជាពិសេសនៅក្នុងទសវត្ស៩០ និង ២០០០ ពេលនេះលោកបានធ្លាក់ខ្លួនឈឺយ៉ាងធ្ងន់ធ្ងរ និងកំពុងទទួលការសង្គ្រោះបន្ទាន់នៅបន្ទាប់ ICUផងដែរ។

ស្ថិតក្នុងវ័យជិត៨០ឆ្នាំ អតីតតារាសម្ដែង និងកំប្លែងជើងចាស់លោក ស៊ូ សាវ៉ាង ហៅតា ពុយហ្សូ បានធ្លាក់ខ្លួនឈឺយ៉ាងធ្ងន់ធ្ងរសាជាថ្មី និងកំពុងទទួលការសង្គ្រោះបន្ទាន់នៅបន្ទាប់ ICU។ តាមការបញ្ជាក់ពីអ្នកនាង ស៊ូ វណ្ណថា

ត្រូវជាកូនស្រីបង្កើត និងជាអ្នក មើល ថែផ្ទាល់ បានថ្លែងប្រាប់តារាញូស៍ឱ្យដឹងថា ឪពុករបស់ ខ្លួនបានមកសម្រាកព្យាបាល នៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញប្រមាណ ៤ថ្ងៃមកហើយ ពោល គឺចាប់តាំងពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១។ រីឯអាការៈវិញ លោកតា ពុយហ្សូ បានក្អក និងហត់ខ្លាំង មានពេលខ្លះក្អក ដង្ហក់រហូតចង់ស្ទះម្ដងៗថែមទៀតផង


62f73714 2987 42ac 97ea 67e42e53470a

Af1bddce A68b 4496 A8a3 99605e29ac43