ស្បែក​កាន់​តែ​ស្រអាប់ មុខ​កាន់​តែ​ចាស់​ជាង​វ័យ ប្រហែល​មក​ពី​អ្នក​មិន​បោះចោល​ទម្លាប់ ៤ នេះ

ទម្លាប់ ៤ នៅ​ខាង​ក្រោម គិត​ទៅ​វា​សាមញ្ញ ប្រហែល​មិន​ប៉ះពាល់ ហើយ​ខ្លះ​អាច​នាំ​ផល​ល្អ​មក​កាន់​រាងកាយ តែ​យ៉ាង​ណា​ស៊ី​ជម្រៅ​ទៅ វា​ធ្វើ​ឲ្យ​យើង​កាន់​តែ​បាក់​សម្រស់​ ចាស់​ជាង​វ័យ​ទៅ​វិញ​ទេ។ តើ​អ្នក​កំពុង​មាន​ទម្លាប់​ទាំង​អស់​នោះ​ដែរ​ទេ? បើ​មាន គួរ​តែ​ដល់​ពេល​បោះបង់​វា​ចោល​ហើយ៖

៤) ងូត​ទឹក​យូរ​ពេក

4

មនុស្ស​ជា​ច្រើន​មាន​ទម្លាប់​ងូត​ទឹក​ក្តៅ​នៅ​ពេល​ព្រឹក ដោយ​គិត​ថា​វា​ស្រស់ស្រាយ តែ​យ៉ាង​ណា​កុំ​ងូត​យូរ​ពេក ព្រោះ​វា​អាច​បំផ្លាញ​ស្រទាប់​ស្បែក​ទៅ​វិញ​ទេ។

ទឹកក្តៅ​បំផ្លាញ​របាំង​ស្បែក ធ្វើ​ឲ្យ​ស្បែក​បាត់បង់​សំណើម ហើយ​ការ​ងូត​កាន់​តែ​យូរ នឹង​អាច​បំផ្លាញ​ស្បែក ធ្វើ​ឲ្យ​វា​ឡើង​រីក ស្រអាប់​ដោយ​មិន​ដឹង​ខ្លួន។ ដូច្នេះ​យក​ល្អ កុំ​ងូត​លើស​ពី ១០ ទៅ ១៥ នាទី ហើយ​បើ​អាច​ប្តូរ​មក​ទឹក​ត្រជាក់​ធម្មតា​ខ្លះ​ក៏​ល្អ​ដែរ។

៣) ផឹក​កាហ្វេ​មុន​គេ​បង្អស់​នៅ​ពេល​ព្រឹក

Ice_screenshot_20211120 142820


ការ​ផឹក​កាហ្វេ​មុន​គេ​បង្អស់​ រៀងរាល់​ព្រឹក ក៏​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្បែក​របស់​អ្នក​ដូច​គ្នា។ ក៏​ដោយសារ​តែ​កាហ្វេ វា​អាច​ធ្វើ​ឲ្យ​រាងកាយ​ខ្សោះ​ជាតិ​ទឹក ហើយ​បង្ក​ការ​លំបាក​ក្នុង​ការ​បញ្ចេញ​ជាតិ​ពុល​ពី រាងកាយ​តាម​រយៈ​ស្បែក បណ្តាល​ឲ្យ​ស្បែក​ឆាប់​ចាស់​រិចរិល។

២) លាប​ឡេ​ការពារ​កម្តៅ​ថ្ងៃ តែ​ពេល​នៅ​ក្រោម​ពន្លឺ​ថ្ងៃ

អ្នក​ខ្លះ​គិត​ថា ទាល់​តែ​ដើរ​ទៅ​ខាង​ក្រៅ ត្រូវ​ថ្ងៃ ឬ​ក្រោម​ពន្លឺ​ថ្ងៃ ទើប​ពួក​គេ​លាប​ឡេ​ការពារ​កម្តៅ​ថ្ងៃ។ វា​ជា​រឿង​ខុស​ឆ្គង​ទៅ​វិញ​ទេ ព្រោះ​តាម​ពិត​ទៅ សូម្បី​តែ​ឧបករណ៍​អេឡិចត្រូនិក​នៅ​ជុំវី្​អ្នក ក៏​អាច​បង្ក​ផល​ប៉ះពាល់​នៃ​កាំរស្មី UVA មក​លើ​ស្បែក​ផង​ដែរ។

ជា​ពិសេស​អ្នក​ធ្វើ​ការ​ក្នុង​ការិយាល័យ នៅ​មុខ​កុំព្យូទ័រ​ច្រើន​ម៉ោង យក​ល្អ​គួរ​លាប​ឡេ​ការពារ​កម្តៅ​ថ្ងៃ​ជា​ប្រចាំ។

១) ទម្លាប់​ថែ​រក្សា​សម្រស់ មិន​តាម​រដូវ

Ice_screenshot_20211120 142816

មាន​ន័យ​ថា អ្នក​ប្រកាន់​ខ្ជាប់​ប្រើប្រាស់​តែ​ផលិតផល​មួយ​ពេញ​មួយ​ឆ្នាំ ដោយ​មិន​គិត​ថា​ វា​ចូល​រដូវ​រងា ក្តៅ ឬ​ស្លឹក​ឈើ​ជ្រុះ​នោះ​ទេ។ អ្នក​ជំនាញ​ណែនាំ​ថា ស្បែក​ក៏​មាន​បម្រែបម្រួល​ទៅ​តាម​រដូវ​កាល​នីមួយៗ​ផង​ដែរ ដូច្នេះ​គួរ​ផ្លាស់ប្តូរ​ទៅ​តាម​រដូវ​នីមួយៗ ព្រោះ​ផលិតផល​ខ្លះ​មិន​អាច​ជួយ​យើង​គ្រប់​ស្ថានភាព​បាន​ឡើយ ហើយ​វា​អាច​ធ្វើ​ឲ្យ​ស្បែក​ប្រតិកម្ម បង្ក​ជា​ឥទ្ធិពល​អាក្រក់​ទៅ​វិញ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក