ហែក​ការុង​ចាក់​អង្ករ​ចូល​ធុង​ភ្លាម កុំ​ភ្លេច​ដាក់​ខ្ទឹម ២-៣ កំពឹស​ពី​លើ ដើម្បី​បាន​ប្រយោជន៍​ធំ​នេះ – Kalib9 ជីវិតកម្សាន្ត យល់ដឹង សម្រស់និងសុខភាព | Pelklas

ហែក​ការុង​ចាក់​អង្ករ​ចូល​ធុង​ភ្លាម កុំ​ភ្លេច​ដាក់​ខ្ទឹម ២-៣ កំពឹស​ពី​លើ ដើម្បី​បាន​ប្រយោជន៍​ធំ​នេះ

តើ​នឹង​មាន​រឿង​អ្វី​កើត​ឡើង បើ​យើង​ដាក់​ខ្ទឹម​ស​ប៉ុន្មាន​កំពឹស​ ដែល​មិន​ទាន់​បក ទៅ​ក្នុង​ធុង​អង្ករ? សាកល្បង​ការ​អនុវត្ត​នេះ អ្នក​នឹង​ទទួល​បាន​លទ្ធផល​ដ៏​ភ្ញាក់ផ្អើល​ដូច​ខាង​ក្រោម៖

Vui Cu Toi Vao Thung Gao Cho Voi Cuoi Cong Dung Kinh Ngac Ban Chang The Ngo Dau_2

នៅ​ពេល​ទិញ​អង្ករ មនុស្ស​ជា​ច្រើន​រមែង​ហែក​ការុង​ចាក់​អង្ករ​ទៅ​ក្នុង​ធុង ហើយ​បើ​អ្នក​ឆ្លាត​ អាច​ដាក់​បន្ថែម​ខ្ទឹម​ស​ ២-៣ កំពឹស​តាម​បរិមាណ​អង្ករ​តិច​ច្រើន​ ទៅ​ក្នុង​ធុង​នោះ​ដាក់​ពី​លើ​អង្ករ​ទៀត​គឺ​កាន់​តែ​ល្អ។

ការ​ធ្វើ​បែប​នេះ គឺ​វា​អាច​មាន​ប្រសិទ្ធភាព​ការពារ​មិន​ឲ្យ​មាន​សត្វ​ល្អិត​មក​ចូល​ស៊ី​អង្ករ ជួយ​ឲ្យ​អង្ករ​មាន​គុណភាព​រក្សា​ទុក​បាន​យូរ និង​មាន​សុវត្ថិភាព​ដល់​សុខភាព​អ្នក​ទទួល​ទាន។ របស់​ម្យ៉ាង​ទៀត​គឺ​ម្ទេស​ក្រៀម ដែល​វា​ក៏​មាន​ប្រសិទ្ធភាព​ដូច​ជា​ខ្ទឹម​ស​អ៊ីចឹង​ដែរ។

បញ្ជាក់​ថា ដោយសារ​តែ​អង្ករ​ជា​របស់​ងាយ​ស្រូប​យក​ក្លិន ដូច្នេះ​ចូរ​កុំ​ដាក់​របស់​មួយ​ចំនួន​នៅ​ក្បែរ​នោះ ដូច​ជា​ប្រេង​កាត ឬ​របស់​ក្លិន​មិន​ល្អ​ឲ្យ​សោះ ព្រោះ​អង្ករ​នឹង​ឆាប់​ឡើង​ក្រពុល។ យក​ល្អ​គួរ​ដាក់​នៅ​កន្លែង​ត្រជាក់ ស្ងួត​ជានិច្ច ជៀសវាង​កន្លែង​មាន​សំណើម​និង​ក្តៅ​ខ្លាំង។

Toi 1340

Lay 3 Tep Toi Vui Vao Thung Gao Vo Hot Hoang Goi Chong Ra Xem Dieu Dac Biet Sau 1 Dem 1 1570946110 585 Width600height372

ដូច្នេះ​សរុប​មក ការ​ដាក់​ខ្ទឹម​ស​ប៉ុន្មាន​កំពឹស​ទៅ​លើ​អង្ករ ក្នុង​ធុង របៀប​នេះ គឺ​អាច​បញ្ចៀស​សត្វ​ល្អិត​ផ្សេងៗ​មិន​ឲ្យ​ចូល​មក​ស៊ី​អង្គរ ហើយ​ក៏​លើក​គុណភាព​អង្ករ​ឲ្យ​កាន់​តែ​ល្អ មុន​ពេល​អ្នក​យក​ទៅ​ទទួល​ទាន។ បើ​គ្រួសារ​ដែល​ទទួល​ទាន​អង្ករ​យូរ​ខែ ទើប​ងាយ​អស់ គួរ​តែ​មាន​ទម្លាប់​ធ្វើ​បែប​នេះ ព្រោះ​ដើម្បី​រក្សា​គុណភាព​អង្ករ​ឲ្យ​នៅ​បាន​យូរ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក