ក្រោយ​អាយុ ៤០ ទៅ ៥០ ឆ្នាំ បើ​នៅ​ចេញ​សញ្ញា ៥ នេះ សូម​អបអរ​អ្នក​ជា​មនុស្ស​អាយុ​វែង​ហើយ

ចូល​ដល់​អាយុ ៥០ ឆ្នាំ​អី​ហើយ ប្រសិន​អ្នក​រក​ឃើញ​ថា​ខ្លួន​ឯង​មាន​សញ្ញា​ទាំង ៥ នេះ​លេច​ចេញ​មក នោះ​យើង​សូម​ចូលរួម​អបអរ ព្រោះ​វា​សញ្ញា​នៃ​មនុស្ស​អាយុ​វែង ពោល​គឺ​អ្នក​នឹង​អាច​រស់នៅ​រាប់​សិប​ឆ្នាំ​ទៅ​មុខ​ទៀត៖

៥) គេង​លក់​ស្រួល​ធម្មតា

1

អាយុ​និង​សុខភាព​ វា​ស៊ីសង​លើ​កត្តា​នៃ​ការ​គេង ឬ​បញ្ហា​ផ្លូវ​ចិត្ត​ដែរ ប្រសិន​ការ​សម្រាក​របស់​អ្នក​នៅ​តែ​ល្អ ការ​គេង​នៅ​តែ​លក់​ស្កប់ស្កល់ មិន​មាន​ការ​ថប់​អារម្មណ៍ អស់​សង្ឃឹម​ច្រើន នោះ​គឺ​មាន​ន័យ​ថា សរីរាង្គ​ខាង​ក្នុង​របស់​អ្នក​ក៏​នៅ​ល្អ មិន​ប៉ះពាល់​ដល់​សុខភាព​អ្វី​នោះ​ដែរ។ វា​ក៏​ជា​ផ្នែក​មួយ​បញ្ជាក់​ពី​សញ្ញា​មនុស្ស​អាយុ​វែង។

៤) ការ​បន្ទោបង់​ដោយ​គ្មាន​បញ្ហា​

2

ក្រោយ​អាយុ ៤០-៥០ ឆ្នាំ បើ​មុខងារ​រំលាយ​អាហារ​ថយ​ចុះ នោះ​សំណល់​នឹង​កកកុញ​ក្នុង​ពោះវៀន​ធំ ធ្វើ​ឲ្យ​ជាតិ​ពុល​មិន​ត្រូវ​បាន​បញ្ចេញ​ទៅ​ខាង​ក្រៅ​ទាន់​ពេល ឬ​កម្ចាត់​ចោល​ទាន់​ពេល។ ស្ថានភាព​នេះ ធ្វើ​ឲ្យ​យើង​ទល់​លាមក។

ផ្ទុយ​មក​វិញ បើ​យើង​បន្ទោបង់​បាន​ស្រួល មិន​មាន​បញ្ហា​អ្វី​ទេ​នោះ មិន​ថា​តែ​ការ​បន្ទោបង់​តូច​និង​ធំ នោះ​មាន​ន័យ​ថា​ ក្រលៀន​នៅ​ល្អ ប្រព័ន្ធ​ពោះវៀន ក្រពះ​នៅ​ល្អ មិន​មាន​អ្វី​គួរ​ឲ្យ​បារម្ភ​លើ​ផ្នែក​ទាំង​នោះ​ឡើយ។ មួយ​ទៀត​សំខាន់​បំផុត គឺ​រាងកាយ​អ្នក​ពុំ​មាន​ជាតិ​ពុល​កកកុញ​ឡើយ។

៣) មិន​ឡើង​សម្ពាធ​ឈាម


3

ប្រសិន​មុខងារ​នៃ​សរីរាង្គ​មាន​ការ​ថយ​ចុះ វា​អាច​មក​ពី​របប​អាហារ និង​ទម្លាប់​នៃ​ការ​រស់នៅ។ កត្តា​ទាំង​នេះ​សោត ក៏​ប្រឈម​ខ្ពស់​ងាយ​នឹង​បណ្តាល​ឲ្យ​ទៅ​ជា​លើស​ឈាម ជំងឺ​ធាត់​ផង​ដែរ។

ដ្បិត​វា​មិន​មាន​ប្រតិកម្ម​បង្ហាញ​ផល​ប៉ះពាល់​ចំៗ​ តែ​វា​នឹង​កើត​ឡើង​បន្តិច​ម្តង ហើយ​ពេល​ទៅ​មុខ​នឹង​កាន់​តែ​ធ្ងន់ធ្ងរ អាច​គំរាម​កំហែង​ដល់​អាយុ​ជីវិត​របស់​លោក​អ្នក។ ដូច្នេះ​ប្រសិន​ក្រោយ​អាយុ ៥០ ឆ្នាំ អ្នក​នៅ​មាន​តុល្យភាព​នៃ​ចរន្ត​ឈាម​ដើរ​ស្រួល ពុំ​មាន​ការ​ឡើង​ឬ​ចុះ​ខ្លាំង​ពេក នោះ​អ្នក​មាន​សុខភាព​ល្អ​ណាស់។

២) ស្បែក​នៅ​ភ្លឺ

210aresult 16058676085861095800943 7 0 457 720 Crop 1605867778455863874813

បើ​ស្បែក​នៅ​ភ្លឺ ចែងចាំង​ឡើង​ពណ៌​ស៊ី​ជម្ពូ មិន​ស្លេកស្លាំង មាន​ន័យ​ថា ចរន្ត​ឈាម​ដើរ​ល្អ។ ទាំង​ស្បែក​លើ​មុខ លើ​ក លើ​ដៃ ជើង​ វា​ឆ្លុះ​បញ្ចាំង​ពី​ថ្លើម ពី​ចរន្ត​ឈាម ពី​សួត ថា​ស្ថិត​ក្នុង​ស្ថានភាព​ល្អ​ឬ​អត់។ ផ្ទុយ​មក​វិញ បើ​ស្បែក​ឡើង​ស្លេក មើល​ទៅ​ដូច​មនុស្ស​កំពុង​ឈឺ ដូច​មាន​ន័យ​ថា ឈាម​ផ្គត់ផ្គង់​ឲ្យ​មិន​គ្រប់គ្រាន់ ហើយ​ប្រឈម​ហានិភ័យ​ខ្ពស់​នៃ​ជំងឺ​ស្ទះ​សរសៃឈាម។

១) ធ្មេញ​រឹងមាំ

តាម​វេជ្ជសាស្រ្ត​ចិន បង្ហាញ​ថា​ធ្មេញ​គឺ​ជា​ផ្នែក​មួយ​នៃ​ឆ្អឹង វា​ស្រដៀង​នឹង​ឆ្អឹង​ដែរ ដូច្នេះ​ធ្មេញ​ក៏​ពឹង​លើ​ក្រលៀន ជា​អ្នក​ចិញ្ចឹម។ ប្រសិន​តម្រង​នោម​ល្អ ធ្មេញ​នឹង​រឹងមាំ តែ​បើ​តម្រង​នោម​មិន​ល្អ ធ្មេញ​នឹង​ខ្សោយ ឆាប់​បាក់ ផុយ​ស្រួយ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក