បុរសពីអ្នកនេះបានជះទឹកដាក់មនុស្សដែលគ្មានផ្ទះសម្បែង ប៉ុន្តែចុងក្រោយមនុស្សដែលរស់នៅតាមផ្លូវនោះក៏បានអរគុណពួកគេទៅវិញ (មានវីដេអូ)

ភាគច្រើននៃពួកយើងប្រហែលជាបានមើលវីដេអូកំប្លែងរាប់មិនអស់ហើយនៅលើបណ្តាញសង្គម។ មានវីដេអូកំប្លែងរាប់ពាន់នៅលើអ៊ិនធឺណេតហើយខណៈដែលវីដេអូមួយចំនួនគឺគួរឱ្យអស់សំណើចណាស់ដែលមួយចំនួននៃពួកគេគឺជារឿងឃោរឃៅនិងគ្មានន័យអ្វីដែលជនរងគ្រោះជាញឹកញាប់ត្រូវអាម៉ាស់មុខ។

យ៉ាងណាក៏ដោយវីដេអូមួយនេះមិនដូចវីដេអូផ្សេងៗទៀតនោះទេ វីដេអូមួយនេះមានអត្ថប្រយោជន៍ដល់សង្គមដូចជាអ្វីដែលបុរសទាំងពីរនាក់នេះបានធ្វើ។ ថ្វីបើល្បែងនេះត្រូវបានធ្វើឡើងសម្រាប់គោលបំណងកម្សាន្តក៏ដោយវាក៏ជាការភ្ញាក់ផ្អើលមួយដែលផ្លាស់ប្តូរជីវិតដល់ជនរងគ្រោះដែលសមនឹងទទួលបាន។

នៅក្នុងវីដេអូនេះអ្នកនឹងឃើញបុរសពីរនាក់នេះជះទឹកដាក់អ្នកគ្មានផ្ទះសម្បែងនេះ។

ប៉ុន្តែទង្វើរបស់បុរសទាំងពីនាក់នេះមិនបានធ្វើឱ្យមនុស្សទាំងនេះខឹងនោះទេ ប៉ុន្តែបែជាអរគុណទៅវិញ

Lance និងមិត្តភក្តិរបស់គាត់បានបង្ហោះវីដេអូកំប្លែងនៅលើ Youtube របស់ខ្លួនគឺ Lance210 ដើម្បីបង្កើនការយល់ដឹងជាសាធារណៈអំពីអ្នកដែលគ្មានផ្ទះសំបែងដែលត្រូវបានគេបោះបង់ចោលដែលត្រូវបានមនុស្សជាច្រើនមើលរំលង។

សាធារណជនត្រូវបានលើកទឹកចិត្តឱ្យគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ពួកគេដើម្បីជួយអ្នកដែលមិនសប្បាយចិត្តដោយការបរិច្ចាគលុយដើម្បីឱ្យពួកគេអាចទិញអាហារញ៉ាំបាន។

ពួកគេធ្វើដូចជាជះទឹកដាក់បុរសម្នាក់នេះ

ពួកគេក៏បានធ្វើទង្វើមនុស្សគ្មានផ្ទះសម្បែង ហើយមុនដំបូងគាត់មើលទៅហាក់ដូចជាភ្ញាក់ផ្អើល ដោយគាត់បានគិតថាបុរសពីរនាក់នេះបានជះទឹកដាក់គាត់ប៉ុន្តែតាមពិតវាជាលុយ។

បុរសគ្មានផ្ទះសម្បែងម្នាក់សប្បាយចិត្តហើយគាត់បាននិយាយថាគាត់ចូលចិត្តទឹកនេះណាស់

បន្ទាប់ពីមើលវីដេអូនេះហើយអ្នកគួរតែនេះចែករំលែកប្រាក់របស់អ្នកបន្តិចបន្តួចដល់មនុស្សដែលគ្មានផ្ទះសម្បែង ហើយអ្នកនឹងឃើញស្មាមញញឹមរបស់ពួកគេ។

ប្រែសម្រួលដោយ៖ Kalib9

ប្រភព៖ GOODTIMES