បុរសពិការភ្នែកជនជាតិជប៉ុនម្នាក់នេះអាចលេងព្យាណូបានយ៉ាងពិរោះ (មានវីដេអូ)

មនុស្សយើងភាគច្រើនតែងតែមានលេសរាប់មិនអស់ ដែលធ្វើឱ្យពួកគេមិនការខិតខំប្រឹងប្រែង។ ហើយក្មេងប្រុសជនជាតិជប៉ុននេះមានឈ្មោះថា ណូវីយូគីទុស៊ូជី (Nobuyuki Tsujii) បានធ្វើឱ្យពិភពលោកមិនមានលេសអ្វីទៀតនោះទេ។ ទោះបីជាគេមើលមិនឃើញគេក៏មិនបោះបងក្ដីស្រមៃរបស់គេឡើយ។ គាត់មិនត្រឹមតែធ្វើឱ្យខ្លួនឯងមានការគោរពនោះទេ គាត់បានធ្វើឱ្យយើងទាំងអស់គ្នាមានការជំរុញទឹកចិត្តដល់យើងថែមទៀតផង។

បើទោះបីជាមានពិការភាពរបស់គាត់ Tsujii មានភាពល្បីល្បាញយ៉ាងខ្លាំងជាមួយការលេងតន្ត្រីបុរាណរបស់គាត់។ គាត់បានប្រគំតន្ត្រីជាង ១៦០ កន្លែងនៅជុំវិញពិភពលោករួមទាំងកន្លែងដ៏ល្បីល្បាញដូចជា Royal Albert Hall របស់ទីក្រុងឡុងនិង Carnegie Hall នៅទីក្រុងញូវយ៉ក។

ក្ដីស្រឡាញ់និងទេពកោសល្យតន្ត្រីព្យាណូរបស់គាត់មានតាំងពីគាត់នៅក្មេងហើយម្ដាយរបស់គាត់ក៏បានទទួលស្គាស់ផងដែរ។ ចង់ដឹងថាគាត់លេងបានល្អយ៉ាងណានោះទស្សនាវីដេអូរបស់គាត់ទាំងអស់គ្នា។

ទស្សនាវីដេអូរបស់គាត់

ប្រែសម្រួលដោយ៖ Kalib9

ប្រភព៖ GOODTIMES